មិនធម្មតាទេ! ស្ពានផ្លូវដែកខ្ពស់ជាងគេបំផុតលើពិភពលោកមាននៅប្រទេសឥណ្ឌា

308

ឥណ្ឌា៖ នៅថ្ងៃទី ៥ ខែមេសា ផ្លូវដែកឥណ្ឌាបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយបញ្ចប់ការសាងសង Arch សំខាន់នៃស្ពាន Chenab ដែលជាស្ពានផ្លូវដែកខ្ពស់បំផុតលើពិភពលោក ។ វាជាផ្នែកមួយនៃគម្រោងតភ្ជាប់ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ។ ម្យ៉ាងវិញទៀត ស្ពាន Chenab Arch នឹងតភ្ជាប់ពីជ្រលងភ្នំកាស្មៀរជាមួយប្រជាជាតិទាំងមូល។ តើវាមិនអស្ចារ្យទេឬ?

នៅក្នុងរបាយការណ៍បាននិយាយថាស្ពាន Chenab Arch អាចទប់ទល់នឹងល្បឿនខ្យល់ខ្ពស់រហូតដល់ ២៦៦ គីឡូម៉ែត្រ ក្នុងមួយម៉ោង អាចទប់ទល់នឹងកម្លាំងរញ្ជួយដីនៃតំបន់អាំងតង់ស៊ីតេខ្ពស់បំផុតនៅឥណ្ឌា ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការសាងសង់ Arch គឺជាផ្នែកលំបាកបំផុតនៃស្ពាន ដែលឆ្លងកាត់ Chenab ហើយការបញ្ចប់សាងសង់នេះ ជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបញ្ចប់ការដ្ឋានផ្លូវដែកប្រវែង ១១១ គីឡូម៉ែត្រពី KatraទៅBanihal ។

ក្រៅពីនេះក្រសួងក៏បាននិយាយផងដែរថា ស្ពាននេះនឹងនៅតែដំណើរការក្នុងល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ អ្វីដែលពិសេសជានេះទៅទៀត ការសាងសងនោះបានចំណាយ គ្រឿងសំណងជាច្រើនគួរសមដែលមានដូចជា៖

ការប្រើប្រាស់ដែកចំនួន ២៨.៦៦០ MT ស៊ីម៉ងត៍១០ សែន ហើយ និងក្រាលបេតុងចំនួន ៦៦ ០០០ បូករួមជាមួយផ្លូវថ្នល់ប្រវែង  ២៦ គីឡូម៉ែត្រថែមទៀត នេះពុំទាន់រាប់បញ្ចូលទាំងគ្រឿងសំណង់ផ្សេងៗនៅឡើយទេ ៕

ប្រភពពី៖india