កោះដែលគួរឲ្យខ្លាចជាងគេនៅលើពិភពលោកទាំង ៥ តែប្រសិនបើអ្នកជាមនុស្ស ដែលចូលចិត្តស្វែងរកកន្លែងចំលែកអាចទៅទស្សនាបាន

132

ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តស្វែងរកកន្លែងចំលែក និងចាប់អារម្មណ៍រឿងខ្មោច កុំភ្លេចទៅទស្សនាកន្លែងដែលគួរអោយខ្លាចទាំងនេះ មកពីជុំវិញពិភពលោក ។ កន្លែងទាំងនេះប្រាកដជានឹងធ្វើអោយឆ្អឹងខ្នងរបស់អ្នកព្រឺញ័រញាក់ជាមិនខាន ។

ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់អ្នកក៏អាចជួបប្រទះនូវរឿងរ៉ាវជំនឿអរូបីកើតឡើងនៅទីនេះ! បើមានវិញនោះច្បាស់ណាស់ ប្រហែលជាគាំងបេះដូងសន្លប់នៅកន្លែងនោះហើយ ។ មកមើលកោះចម្លែកទាំងប្រាំនេះអ្នកនឹងដឹងជាក់ជាពុំខាននូវរឿងរ៉ាវទាំងអស់នោះ ៖

១.កោះអាល់ខារ៉ាហ្សានៃសាន់ហ្វ្រាន់ស៊ីស្កូស ហរដ្ឋអាមេរិក

សាន់ហ្វ្រាន់ស៊ីស្កូគឺ ជាទីក្រុងដ៏រស់រវើកមួយដែលមានភាពល្បីល្បាញ ដោយសារផ្ទះវិមានវិចតូរីយ៉ា ជាស្ពានហ្គោលឌិនហ្គោដ និង ស្ពានខ្សែកាបដ៏ទាក់ទាញ ។ ប៉ុន្តែតើអ្នកដឹងអំពីកន្លែងដែលគួរឱ្យខ្លាចបំផុតនេះទេ? កោះអាល់ក្លាហ្សេរ៉ាដ៏គួរខ្លាចព្រឺរោមនៅទីនេះ ដែលធ្លាប់មានមនុស្សជាប់ពន្ធនាគារនៅទីនោះជាច្រើន ប្រសិនបើអ្នកមានគម្រោងធ្វើដំណើរកម្សាន្ត អ្នកត្រូវតែមានការណែនាំពីដំណើរទេសចរណ៍មួយនោះ ហើយរៀនអ្វីៗទាំងអស់ពីអតីតកាលដ៏គួរឱ្យខ្លាចរបស់ពន្ធនាគារមួយនេះជាចាំបាច់ ។ ហើយប្រសិនបើអ្នកចាប់អារម្មណ៍នឹងខ្មោចអ្នកក៏អាចមកលេងនាពេលយប់បាន ។ តែកុំភ្លេចយកនរណាម្នាក់មកជាមួយអ្នកផងបើពុំដូច្នេះទេ មិនដឹងថាមានអ្វីកើតឡើងទេ ។

២.កោះប៉ូវ៉េលៀទីក្រុងវេនីស ប្រទេសអ៊ីតាលី

ទីក្រុងវេនីស គឺ ជាទិសដៅទេសចរណ៍ដ៏ល្បីល្បាញមួយ សម្រាប់ប្រជាជននៅទូទាំងពិភពលោក ។ ប៉ុន្តែធ្លាប់លឺពីកោះប៉ូវ៉េលៀ ដែលជាកោះតូចមួយ ត្រូវគេបោះបង់ចោលនៅចន្លោះវីនីស និង លីដូ? វាប្រាកដជាផ្តល់ឱ្យអ្នកនូវភាពញាក់ញ័រគួរឱ្យភ័យខ្លាចដល់ឆ្អឹងខ្នង ។

យោងតាមរបាយការណ៍កន្លែងដែលគេបោះបង់ចោលនេះ ត្រូវបានប្រើជាស្ថានីយ៍ដាច់ដោយឡែកសម្រាប់មនុស្សដែលទទួលរងពីជំងឺប៉េស្ត នៅសតវត្សរ៍ទី ២០ ហើយក្រោយមកទៀតជាកន្លែងជ្រកកោនរបស់មនុស្សជម្ងឺផ្លូវចិត្តនាទសវត្សឆ្នាំ ១៩២០ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៅទៀតនោះ Povegliaត្រូវបានបង្ហាញរឿងរ៉ាវប្លែកៗជាច្រើន ។ សូមកត់សម្គាល់ថាកោះនេះមិនងាយចូលបានទេ ប៉ុន្តែមានប្រតិបត្តិករទេសចរណ៍មួយចំនួន នឹងនាំអ្នកទៅ ។

៣.កោះតុក្កតាទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក

គួរឱ្យញញើតដែល វាស្តាប់មើលទៅគ្រាន់តែជាតំបន់នាភាគខាងត្បូងនៃទីក្រុងម៉ិកស៊ីកូ អ៊ីសឡាដឺឡាម៉ុនសាយ គឺ ជាផ្ទះរបស់តុក្កតាគួរឱ្យភ័យខ្លាច ដែលព្យួរនៅលើដើមឈើ ។ តំបន់នេះមានមនុស្សរាប់ពាន់នាក់បានស្លាប់  បើតាមរឿងព្រេងនិទានថា ក្មេងស្រីម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកក្នុងស្ថានភាពអាថ៌កំបាំងជាច្រើនឆ្នាំមកហើយ នៅលើកោះនេះ ហើយតុក្កតាទាំងនោះត្រូវបានកាន់កាប់ដោយវិញ្ញាណរបស់នាង ។ បន្ទាប់មករឿងព្រេងក្នុងតំបន់និយាយថាតុក្កតារើក្បាល និង ដៃ ហើយថែមទាំងបើកភ្នែកទៀតផង ។ ហ៊ានទៅលេងកន្លែងនេះតែម្នាក់ឯងទេ? ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាកន្លែងទេសចរណ៍ទេ ។

៤.Kuldhara, Rajasthan ប្រទេសឥណ្ឌា

នៅឥណ្ឌាមានទ្រឹស្តីចម្រូងចម្រាសជាច្រើន ជាប់ទាក់ទងនឹងភូមិទាំងនោះ ។ ភូមិនេះត្រូវបានគេបោះបង់ចោលតាំងពីទសវត្សឆ្នាំ ១៨០០ ហើយគេជឿថាត្រូវបណ្តាសា ។ យោងទៅតាមរឿងព្រេងក្នុងស្រុកមួយនៃភូមិនេះធ្លាប់ជាកន្លែងរស់នៅរបស់អ្នកមានទ្រព្យសម្បត្តិ គឺ ពួកព្រាហ្មណ៍ ។ រដ្ឋមន្ត្រីម្នាក់ឈ្មោះ សាឡិមស៊ីង បានស្រឡាញ់កូនស្រីអ្នកភូមិម្នាក់ ដើម្បីរៀបការជាមួយនាងបានគំរាមអ្នកភូមិនូវពន្ធខ្ពស់ ដែលមិនសមហេតុផល ។ ក្រោយមកទៀតដើម្បីការពារខ្លួនពួកគេ ជាមួយក្មេងស្រី អ្នកភូមិបានចាកចេញពីកន្លែងនោះទាំងយប់ ប៉ុន្តែមិនមែនដោយគ្មានបណ្តាសាទេ ។ សូរស័ព្ទអាក្រក់នោះមិនដឹងជាសម្លេងអ្វីឡើយដែលបណ្ដាលអោយអ្នកភូមិខ្លាចគ្រប់ៗគ្នា តែប្រជាជននៅទីនោះជឿថាគ្មាននរណាម្នាក់អាចរស់នៅដោយសុខសាន្ដបានឡើយ ដោយសារសូរស័ព្ទអាក្រក់នៅតែបន្តលង់លក់នៅក្នុងទីក្រុង សូម្បីតែសព្វថ្ងៃនេះក៏នៅមានដែរ ។

៥.កោះ Isle of Wight ប្រទេសអង់គ្លេស

ទិសដៅទេសចរណ៍គួរឱ្យចាប់អារម្មណ៍ និង លេចធ្លោនេះដែលកំណត់ នៅឆ្នេរខាងត្បូងផ្តល់ជូននូវទេសភាពស្អាត ។ ទោះយ៉ាងណាក៏ដោយវាពោរពេញទៅដោយរឿងរ៉ាវជំនឿអរូបី ដែលទាក់ទាញគេហៅថា “ អ្នកប្រមាញ់ខ្មោច ” រាប់ពាន់នាក់មកពីគ្រប់ទីកន្លែងជារៀងរាល់ឆ្នាំ ។ មិនហ៊ានទៅលេងម្នាក់ឯងទេ?ក៏ព្រោះតែកន្លែងនោះមើលទៅមិនមានសុវត្ថិភាពសម្រាប់អ្នកទៅទស្សនាទេ ៕

ប្រភពពី៖indianews