ម្តងទៀតហើយ! ព្រះសង្ឃដែលទ្រទ្រង់ពុទ្ធសាសនាមួយអង្គបានជាប់នៅក្នុងរូងដែលមានទឹកជំនន់

240

ថៃ៖ ក្រុមអ្នកជួយសង្គ្រោះប្រចាំប្រទេសថៃបាននិយាយកាលពីថ្ងៃពុធ ទី​ ៧ ​ខែមេសាថា ពួកគេបានជួយសង្គ្រោះព្រះសង្ឃដែលកាន់សាសនាព្រះពុទ្ធ។ ព្រះសង្ឃអង្គនោះបានជាប់នៅក្នុងរូងភ្នំដែលលិចទឹកក្នុងខេត្ត Phitsanulok ប្រទេសថៃ។ បន្ទាប់ពីលោកបានចូលទៅក្នុងសមាធិនៅទីនោះ។ ព្រះសង្ឃអង្គនេះត្រូវបានក្រុមជួយសង្គ្រោះក្នុងតំបន់កំណត់អត្តសញ្ញាណព្រះនាម Phra Ajarn Manas ព្រះជន្ម ៤៦ ឆ្នាំ។

ព្រះសង្ឃអង្គនោះបានធ្វើធម្មយាត្រាមកពីខេត្តមួយផ្សេងទៀត ហើយបានចូលទៅក្នុងរូងភ្នំ Phra Sai Ngam ក្នុងខេត្ត Phitsanulok កាលពីថ្ងៃសៅរ៍ទី ៣ ខែមេសា។ អង្គភាពជួយសង្គ្រោះក្នុងតំបន់បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ព្យុះបានបោកបក់យ៉ាងខ្លាំងក្លា ចំណែកឯភ្លៀងបានធ្លាក់យ៉ាងជោគជាំកាលពីថ្ងៃអាទិត្យនិងបន្តរហូតដល់ថ្ងៃអង្គារ។ ជំនន់ទឹកភ្លៀងបានជន់លិចតំបន់ខ្លះនៃរូងភ្នំ ខណៈពេលដែលព្រះសង្ឃអង្គខាងលើបានជាប់នៅខាងក្នុង។

អ្នកស្រុកនៅតំបន់នោះបានប្រាប់ភ្នាក់ងារនៅក្នុងអង្គភាពថា ព្រះសង្ឃអង្គនោះបានជាប់នៅក្នុងល្អាងកាលពីរសៀលថ្ងៃអង្គារ។ ក្រុមអ្នកជួយសង្គ្រោះបានតាមរកគាត់អស់រយៈពេលប្រហែលមួយម៉ោង បន្ទាប់មកពួកគេបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនដោយសារកំពស់ទឹកកើនឡើង។ បើតាមរូបភាពកាលពីថ្ងៃពុធនៅលើទំព័រហ្វេសប៊ុករបស់អង្គភាពបានបង្ហាញបីការរកឃើញព្រះសង្ឃអង្គនោះនៅខាងក្នុងរូងភ្នំជាមួយក្រុមអ្នកជួយសង្គ្រោះ ហើយសម្ពាធឈាមរបស់គាត់ក៏បានកើនឡើងផងដែរ។

ប្រភពពីមន្ត្រីអង្គភាពបាននិយាយនៅក្នុងការបង្ហោះរូបភាពនៅម៉ោង ១១:៣០ នាទីក្នុងការជួយសង្គ្រោះលោកចេញពីរូងភ្នំដោយជោគជ័យ។ អ្នកជួយសង្គ្រោះម្នាក់បានបញ្ជាក់តាមទូរស័ព្ទថា ព្រះសង្ឃអង្គនោះបានចេញពីរូងភ្នំនិងទទួលបានការជួយសង្គ្រោះបឋម។ អ្នកមុជទឹកចំនួន ១៧ នាក់ក៏បានចូលរួមក្នុងការស្វែងរកនេះផងដែរកាលពីឆ្នាំ ២០១៨។ វាបានបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោកជាមួយនឹងក្មេងប្រុសជនជាតិថៃ ១២ នាក់និងគ្រូបង្វឹកបាល់ទាត់ម្នាក់៕ ប្រភពAsiaOne