តើករណីនេះពិតឬមិនពិត? លោកប៊ីលហ្គេតគឺជាម្ចាស់ដីកសិកម្មឯកជនធំបំផុតនៅសហរដ្ឋអាមេរិក

117

វ៉ាស៊ីងតោន៖ លោកប៊ីលហ្គេតជាបុរសអ្នកមានបំផុតលំដាប់ទីបីនៅលើភពពិភពលោក។ ប៉ុន្តែលោកលើកឡើងថា លោកមិនមែនជាកសិករទេ។ បើយោងទៅតាមរបាយការណ៍បានលើកឡើងថា គាត់គឺជាម្ចាស់ដីកសិកម្មឯកជនធំបំផុតនៅសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៨ លោកបានទិញដី ១៤.៥០០ ហិចតាជាដីកសិកម្មនៅភាគខាងកើតទីក្រុងវ៉ាស៊ីនតោនក្នុងតម្លៃ ១៧១ លានដុល្លារបានជួយឱ្យគាត់ទទួលបានងារជាមហាសេដ្ឋី។ លោកមានដីកសិកម្មសរុប ២៤២.០០០ ហិចតាដែលមានទ្រព្យសម្បត្តិសរុបជាង ៦៩០ លានដុល្លារ។

ដីជាអំណាចនិងជាទ្រព្យសម្បត្តិ ហើយសំខាន់ជាងនេះដីក៏ពាក់ព័ន្ធទៅនឹងពូជសាសន៍និងវណ្ណៈផងដែរ។ ទំនាក់ទំនងរវាងដីនិងម្ចាស់របស់វាបានឆ្លុះបញ្ចាំងពីករណីមិនស្មើភាពគ្នានិងសិទ្ធិកំពូលនៅសហរដ្ឋអាមេរិកក៏ដូចជានៅលើពិភពលោក។ ដូច្នេះគេបានសន្និដ្ឋានថាទ្រព្យសម្បត្តិជាច្រើនតែងតែដើរទន្ទឹមគ្នាជាមួយនឹងការកេងប្រវ័ញ្ចនិងការរឹបអូស។ នៅក្នុងប្រទេសនេះទាសករជាជនជាតិស្បែកខ្មៅជាច្រើនបានរកស៊ីនិងរស់នៅលើទឹកដីដើមរបស់ខ្លួនដែលត្រូវគេលួច។

គួររំលឹកផងដែរថា ច្បាប់ស្តីពីលក្ខណៈគ្រួសារឆ្នាំ ១៨៦២ បានផ្តល់ជូនដី ២៧០ ហិចតា(១០ ភាគរយ)ដែលជាទឹកដីរបស់ជនជាតិដើមភាគតិចស្បែកខ្មៅ។ ក្រោយមកមានតាំងទីលំនៅរបស់ពួកស្បែកសលើទឹកដីអាមេរិក។ ជាការពិតជនជាតិស្បែកខ្មៅ ពួកម៉ិកស៊ិក ពួកអាស៊ី និងពួកជនជាតិដើមត្រូវបានបាត់បង់អត្ថប្រយោជន៍ដោយសារជនជាតិស្បែកសជាច្រើនជំនាន់។ លោក Ted Turner ជាមហាសេដ្ឋីដែលមានអំណាចលើប្រព័ន្ធផ្សព្វផ្សាយបានបំភ្លឺលើភាពខុសគ្នានេះ។

លោក Turner បាននិយាយថា គាត់មានផ្ទៃដី ២ មហិចតានិងមានហ្វូងសត្វក្របីច្រើនជាងគេបំផុតនៅលើពិភពលោក។ សត្វទាំងនោះមានតម្លៃណាស់សម្រាប់ពួកគាត់។ ជាអកុសលពួកវាត្រូវបានផុតពូជពីការបរបាញ់ដោយពួកស្បែកសដែលមកតាំងទីលំនៅនៅលើដីស្រែចំការជិត ២០០.០០០ ហិចតា។ កាលនោះសន្ធិសញ្ញា  Fort Laramie Treaty 1868 ស្មើនឹងពាក់កណ្តាលនៅភាគខាងលិចជារដ្ឋខាងត្បូង មួយចំណែកទៀតបានគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ពួកជនជាតិស្បែកសបានអះអាងថា ការទិញដីនៅពេលនោះមិនការបង្ខិតបង្ខំទេ ដោយសារពួកគេគឺជាមហាសេដ្ឋី ទស្សនវិទូ ស្តេច និងវិនិយោគិន។ យុគសម័យនេះសង្គមបានគ្របដណ្តប់ដោយភាពជ្រុលនិយម វិបត្តិអាកាសធាតុ និងមូលធននិយមបៃតងជាដើម។ សៀវភៅថ្មីរបស់លោកប៊ីលហ្គេតគឺជាវិធីដែលអាចជៀសផុតគ្រោះមហន្តរាយអាកាសធាតុ។ លោកបានតាំងខ្លួនជាអ្នកដឹកនាំគំនិតក្នុងការបញ្ឈប់ការដាក់ឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។

នៅពេលដែលត្រូវបានគេលើកមកពិភាក្សាអំពីមូលហេតុដែលគាត់អភិវឌ្ឍន៍ដីស្រែយ៉ាងច្រើននោះ លោកប៊ីលហ្គេតបានអះអាងថា វាមិនទាក់ទងនឹងការផ្លាស់ប្តូរអាកាសធាតុទេ។ លោកបាននិយាយថា ការសម្រេចចិត្តនេះគឺមកពីក្រុមហ៊ុនវិនិយោគរបស់គាត់។ ប៉ុន្តែក្រុមហ៊ុនទាំងនេះត្រូវបានគ្រប់គ្រងដោយលោកប៊ីលហ្គេត។ ក្រុមហ៊ុនបានទទួលការគាំទ្រយ៉ាងខ្លាំងដល់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព…៕ ប្រភព៖ Yahoo News