អាយដលនរណាខ្លះ គួរឲ្យស្រឡាញ់ម្លេះ! តារាលំដាប់ជួរមុខ Nadech Kukimiya ធ្វើដល់ថ្នាក់ហ្នឹង នរណាមិនភ្ញាក់ផ្អើល (មានវីដេអូ)

នេះអាចនិយាយបានថា ជាធ្វើដំណើរកំសាន្តដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅក្រុងភូកេត សម្រាប់តារាប្រុសលំដាប់ជួរមុខរបស់ប្រទេសថៃ លោក Nadech Kukimiya ដែលបានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ មិនធ្លាប់មានពីមុនមក ជាមួយនឹងឃ្លីបវីដេអូ និងរូបថតនីមួយៗដែល បានចែករំលែកតាមរយៈបណ្តាញសង្គម Instagram ផ្ញើរមកកាន់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធឺរណែត។

មិនថាជា ឃ្លីបវីដេអូរបស់លោក ដែលកំពុងជិះម៉ូតូយ៉ាងសង្ហា នៅកណ្តាលក្រុងភូកេត ស្លៀកពាក់ជាមួយអាវហាវ៉ៃ ពាក់មួក​សុវត្ថិភាពគួរឲ្យទាក់ទាញ ។ ជាពិសេសចំណុចដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺពេលដែលលោកមិនពាក់ស្បែកជើង បើកបរម៉ូតូយ៉ាងសាមញ្ញ និងរីករាយ ធ្វើឲ្យអ្នកគាំទ្រឃើញហើយ អត់ទ្រាំមិនញញឹមមិនបាន ។

នៅមិនទាន់អស់ទេ អ្វីដែលមិនសសើរមិនបាននោះគឺ នៅពេលដែលមានអ្នកគាំទ្រ ហៅលោកថា Marior លោកស្រាប់តែងាកមកនិយាយថា “ជំរាបសួរបាទ” ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា “អូ គឺជាលោក Nadech ទេតើ” ។

ក្រោយមកទៀត ក៏នៅមានឈុតវីដេអូដែលតារាប្រុសរូបនេះ ដោះអាវបង្ហាញសាច់ដុំរត់នៅតាមផ្លូវ ធ្វើឲ្យនារីៗនៅក្រុងភូកេតដែលបានឃើញ សុទ្ធតែនាំគ្នាស្រែកដោយសារការភ្ញាក់ផ្អើលស្ទើរគ្រប់ៗគ្នា។ ក្នុងនោះក៏មានពេលដែលលោកបង្ហាញជំនាញជិះក្តារស្គីនៅលើទឹកយ៉ាងសង្ហាទៀតផង។

យ៉ាងណាមិញ សម្រាប់រឿងរ៉ាវទាំងនេះវា បានសាងភាពភ្ញាក់ផ្អើល និងភាពរីករាយយ៉ាងខ្លាំង មិនថាទាំងនៅខាងក្រៅ និងនៅខាងក្នុងប្រព័ន្ធអ៊ីនធឺណិតទេ ជាពិសេសសម្រាប់ប្រជាជននៅក្រុងភូកេតផ្ទាល់តែម្តង ។ ព្រោះមិនងាយមានទេ ដែលតារាៗលំដាប់ជួរមុខប្រចាំប្រទេសថៃ បង្ហាញខ្លួនបែបសាមញ្ញៗ ដូច្នេះ ។ តោះនៅចាំអ្វីទៀត សូមទៅទស្សនាវីដេអូរបស់តារាប្រុសរូបនេះទាំងអស់គ្នា ៕

 

View this post on Instagram

 

A post shared by keaw_jung (@keaw_jung)