ចូលស្ទឹងតាមបត់ចូលស្រុកតាមប្រទេស! ប៉ូលីសថៃ ចេះចាប់ព្រលឹងវិញ្ញាណទៀត ស្ត្រីម្នាក់បានទូរស័ព្ទទៅប៉ូលីសចំនួន ២២៧ ដង ដើម្បីប្តឹង “ ខ្មោច”

ថៃ៖ ជាទូទៅរាល់ថ្ងៃមានប្រជាជនជាច្រើនតែងតែហៅទូរស័ព្ទទៅប៉ូលីសដោយហេតុផលផ្សេងៗនាដូចជា ឆ្មារបស់ពួកគេបានជាប់នៅលើដើមឈើ ឬមានការមិនយល់ពីគណិតវិទ្យា ។ ទាំងនេះជាកាតព្វកិច្ចរបស់ប៉ូលីសក្នុងការឆ្លើយតបនូវសំណួរ និងជួយដោះស្រាយនូវរឿងទាំងឡាយទាំងពួងរបស់ប្រជាជន។

ប៉ូលីសភូមិន្ទថៃ បានធ្វើពិធីបោសសំអាតខាងវិញ្ញាណអាក្រក់នៅក្នុងគេហដ្ឋានរបស់ស្ត្រីជនជាតិថៃម្នាក់ ដែលបានអំពាវនាវសុំជំនួយជាង ២០០ ដងក្នុងមួយសប្តាហ៍ ពាក់ព័ន្ធនឹងភាពអាសន្នខាងជំនឿអរូបី។

ស្ត្រីជនជាតិថៃម្នាក់នៅឈៀងរ៉ៃ បានទូរស័ព្ទទៅប៉ូលីសយ៉ាងបន្ទាន់ និងជាច្រើនដងក្នុងមួយថ្ងៃៗអស់រយៈពេលជាងមួយសប្តាហ៍។ គាត់បានអះអាងថា ពួកព្រលឹងវិញ្ញាណបានចូលមករុកគួនក្នុងផ្ទះរបស់គាត់ជារៀងរាល់ថ្ងៃ និងមិនឈប់មិនឈរ ដូច្នេះទើបគាត់ព្យាយាមខលហៅពីប៉ូលីសដើម្បីសុំជំនួយ នេះបើយោងតាម Matichon ។

ជាធម្មតាប៉ូលីសតែងបំពេញកាតព្វកិច្ចរបស់ពួកគេចប់សព្វគ្រប់ ទើបឈានចូលទៅលេងផ្ទះរបស់ស្ត្រីរូបនោះជាច្រើនលើកច្រើនសារ បើទោះបីជាពួកគេតែងតែត្រឡប់មកវិញដោយដៃទទេ និងមិនដឹងថាមានរឿងអ្វីឲ្យប្រាកដ។

ថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១ ស្ត្រីនោះនៅតែទូរស័ព្ទមកប៉ូលីស ដោយការហៅចូលមានចំនួនរហូតដល់ ២២៧ លើក។ ប៉ូលីសបានសំរេចចិត្តត្រលប់ទៅពិនិត្យផ្ទះរបស់ស្ត្រីរូបនោះម្តងទៀត ប៉ុន្តែដូចអ្វីដែលបានរំពឹងទុកអញ្ជឹង គឺគ្មានដានឧក្រិដ្ឋជនអរូបីអ្វីទាំងអស់នៅក្នុងផ្ទះរបស់គាត់។ ស្ត្រីជនជាតិដើមឈៀងរ៉ៃបន្ទាប់មកបានជ្រើសរើសវិធីកត់ត្រានូវរបាយការណ៍ប្រចាំថ្ងៃឲ្យប៉ុស្តិ៍ប៉ូលីស។

ខ្លឹមសារនៃរបាយការណ៍របស់គាត់បានលើកឡើងពីការប្រើប្រាស់ “ វេទមន្តខ្មៅ” ដើម្បីឲ្យពួកព្រលឹងវិញ្ញាណចូលទៅអុកឡុកក្នុងផ្ទះរបស់គាត់។ នៅពេលប៉ូលីសឃើញរបាយការណ៍ជាផ្លូវការបែបនេះ ពួកគាត់មានភាពច្របូកច្របល់ក្នុងចិត្តមួយរយៈ ដោយសារតែមិនអាចផ្ញើវាទៅអង្គភាពស៊ើបអង្កេតបានទេ។ ក្រោយមកប៉ូលីសបាននាំស្ត្រីរូបនោះទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាលផ្លូវចិត្ត ប៉ុន្តែលទ្ធផលធម្មតា។

នៅទីបំផុតប៉ូលីសម្នាក់ឈ្មោះ Siratee Jit បានមកជួយសង្គ្រោះ ដោយចាប់ផ្តើមប្រើគំនិតដោះស្រាយបញ្ហាតាមបែបវិធីសាស្ត្រជំនឿអបិយវិញ។ ស្ត្រីរូបនោះគាត់បានប្រាប់ លោក Jit ថា គាត់ភ័យខ្លាចខ្លាំងណាស់។ ក្រោយមកប៉ូលីសរូបនោះបានផ្តល់ជូនគាត់នូវ ក្វូណាតាន (យ័ន្តក្របី) ដែលជាវត្ថុដ៏ពិសិដ្ឋ ជាភាសាអង់គ្លេស “arrow buffalo” ដើម្បីការពារវេទមន្តខ្មៅ ហើយក៏បានធ្វើពិធីលាងសម្អាតផ្ទះរបស់គាត់ដោយអង្គភាពប៉ូលីស។ ក្រោយឮបែបនេះគាត់ក៏បានទទួលយកដោយរីករាយ និងយល់ព្រមដោយក្ដីរីករាយ។

លោក Jit បានថ្លែងថា វាជាលើកទីមួយហើយ ដែលលោកជួបករណីបែបនេះ ប៉ុន្តែយ៉ាងណានៅទីបំផុត លោកអាចជួយស្ត្រីរូបនេះឲ្យមានអារម្មណ៍ថា មានសុវត្ថិភាព វាដូចជាកាតព្វប៉ូលីសដែលបានជួយការពារប្រជាជនរបស់ខ្លួនដូច្នេះដែរ៕ ប្រភពពី៖ thesmartloca