Breaking: រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ថ្មី ៧៨នាក់

188

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដោយរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧៧រូប ដែលជាករណីឆ្លងក្នុងសហគមន៍។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

សូមបញ្ចាក់ថាចំពោះករណីទី ៧៨ ឈ្មោះ វ៉ា សុខហួ ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (សម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ) អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យពុំទាន់រកឃើញលំនៅដ្ឋាន និងពុំអាចទាក់ទងបាន ដោយហេតុថាសាម៉ីខ្លួនពុំផ្ដល់ព័ត៌មានលម្អិត ដូចជាលេខទូរសព្ទទំនាក់ទំនង និងអាសយដ្ឋានពិតប្រាកដ ដើម្បីបំពេញនៅលើទម្រង់ស្នើសុំធ្វើពិសោធន៍រកមេរោគកូវីដ១៩ នៅពេលទៅយកសំណាក។ ក្នុងករណីដែលឈ្មោះ វ៉ា សុខហួ បានជ្រាបអំពីសេចក្ដីជូនដំណឹងនេះ សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីរៀបចំទទួលយកលោកទៅព្យាបាលឲ្យបានឆាប់រហ័ស ឬទំនាក់ទំនងលេខ ១២៩៩ឬ១១៥៕

សូមពិនិត្យឈ្មោះទាំងអស់នៅតារាងដែលចេញដោយរដ្ឋបាលរាជធានីភ្នំពេញខាងក្រោមនេះ៖