ចិញ្ចៀនមាស ” Memento Mori ” និង “ចិញ្ចៀនលលាដ៍ក្បាលមរណ” ត្រូវបានគេរកឃើញនៅក្នុងសហគមន៍ Carreghofa (មានវីដេអូ)

105

ចិញ្ចៀនមាស ‘Memento Mori’ ដែលឆ្លាក់ជាប់លលាដ៍ក្បាល គឺ ជាវត្ថុមួយក្នុងចំណោមវត្ថុបុរាណទាំង ៩ នៅយុគសម័យមជ្ឈិមសម័យ និង ក្រោយយុគសម័យកណ្តាល ត្រូវបានរកឃើញនៅក្នុងសហគមន៍Carreghofa, Powys ហើយត្រូវបានរក្សាទុកជាការរំលឹកពីភាពជៀសមិនផុតនៃការស្លាប់ ។

ពាក្យថា Memento Mori ‘គឺ ជាពាក្យឡាតាំងដែលមានន័យថា ” ចាំថាអ្នកត្រូវតែស្លាប់ ” 

ក្នុងចំណោមវត្ថុដែលមិនអាចកាត់ថ្លៃបានមានដូចជា មាស  ប្រាក់  និង វត្ថុដាក់ដាំពីរ ត្រូវបានគេស្គាល់អត្តសញ្ញាណនៅប្រទេសវែល ។ វត្ថុទាំង ៩ នេះរកឃើញដោយអ្នករុករកដែកនៅតំបន់ប៉ូដស៍ និង វ៉េលនៃហ្គ្រែមហ្គែន ហើយត្រូវបានសារមន្ទីរជាតិវេលស៍ប្រកាសជាកំណប់ទ្រព្យរបស់ជាតិ ។

តាមការសន្និដ្ឋានវត្ថុទាំងនោះ ជាកម្មសិទ្ធិរបស់អ្នកមាននៃសង្គមវេលនាសតវត្សរ៍ទី ៩ ដល់ទី ១៧ នៃគស ។

ចិញ្ចៀនមាស ដែលមានឈ្មោះថា “ Treasure 19.11 ” ត្រូវបានគេរកឃើញ ដោយប្រើឧបករណ៍ចាប់យកសមាសធាតុដែកម្យ៉ាងឈ្មោះ David Balfour ។ ផ្ទៃខាងលើធ្នឹមឆ្លាក់រាបស្មើរ ក្រុមអ្នកសារមន្ទីរជាតិវេលស៍ហៅថាវត្ថុបុរាណនេះថា “ លលាដ៍ក្បាលមរណៈ ”  ដោយដាក់បញ្ចូលជាមួយនឹងដាននៃស្រោមសំបុត្រពណ៌ស ។ ហើយរូបលលាដ៍ក្បាលនេះចារឹកអក្សរ ” ម័រម៉ូម៉ូ ” ព័ទ្ធជុំវិញ នៅក្នុងទម្រង់ជាអក្សរទ្រេតតូចរាងជារង្វង់ ។

យោងតាមសារមន្ទីរជាតិវែល បានអោយដឹងថា សិលាចារឹកនេះ ជាស្ទីលនៃលលាដ៍ក្បាលឆ្លាក់ និង អក្សរទ្រេតដែលបង្ហាញថា ចិញ្ចៀននេះមានអាយុកាលចន្លោះ ពី ១៥៥០ ដល់ ១៦៥០ ។ លោកវេជ្ជបណ្ឌិត Mark Redknap អនុប្រធានផ្នែកប្រមូល និង ស្រាវជ្រាវនៅឯសារមន្ទីរជាតិវែលបាននិយាយថា “ នេះគឺ ជាឧទាហរណ៍ដ៏កម្រមួយនៃចិញ្ចៀន Tudor ឬ ដើម Stuart memento mori ដែលមានភ័ស្តុតាងច្បាស់លាស់ ” ។  ដោយឆ្លុះបញ្ចាំងពីសម័យកាលគំនូរ  សិលាចារឹកដែលទទួលស្គាល់ពីភាពខុសគ្នា រវាងភាពឥតប្រយោជន៍នៃជីវិត ។ ព្រមទាំងបង្កើនចំណេះដឹងរបស់យើងអំពីឥរិយាបថមនុស្ស នៅដើមវេលស៍ មកដល់សម័យទំនើប ។

ក្នុងចំណោមការរកឃើញផ្សេងទៀត បានចុះបញ្ជីដោយសារមន្ទីរជាតិវេលស៍ នៅសប្តាហ៍នេះ វាគឺជាខិត្តប័ណ្ណប្រាក់នៅយុគសម័យមជ្ឈិមសម័យមួយ រួមមាន កំណប់ប្រាក់ កាក់ប្រាក់ Tudor និង រនាំងប្រាក់ នាយុគកណ្ដាល ។  ត្រូវបានរកឃើញដោយលោក Chris Perkins នឹង លោក Shawn Hendry ខណៈពេលដែលរកឃើញនៅក្នុងសហគមន៍Llanwrtyd, Powys កាលពីខែមេសា ឆ្នាំ ២០១៩ ។

កាក់ទាំងនោះគឺបង្ហាញពីរជ្ជកាលរបស់អេដវឺដ ៣ និង រីឆឺរទី ២ ចន្លោះ( ១៣២៧-១៣៩៩ ) ដែលមានតម្លៃសរុប ២០ កេស វាជាប្រាក់ឈ្នួលប្រហែល ៥០ ថ្ងៃសំរាប់ពាណិជ្ជករជំនាញ ។ហើយគេកប់សម្រាប់ការរក្សាសុវត្ថិភាព នៅចុងសតវត្សរ៍ទី ១៤ ប៉ុន្តែមិនត្រូវបានរកឃើញដោយម្ចាស់របស់វាឡើយ ។

ដោយឡែក សារមន្ទីរ Y Gaerដែលទើបនឹងបើកថ្មី វិចិត្រសាលសិល្បៈបណ្ណាល័យមួយនាទីក្រុង Breconសង្ឃឹមថា ទទួលបានកាក់មាសមានបរិមាណច្រើន ។ ប៉ុន្តែអ្នករកស៊ីកាក់មាសមានតិចតួចណាស់ ដែលគេរកឃើញ នៅភាគខាងត្បូងប៉ូយវីស ។

កាលពីខែឧសភា ឆ្នាំ ២០១៩ ខណៈពេលដែលរកឃើញវត្ថុមានតម្លៃនាChurchstoke Community, Powys ។គេឃើញថា កំណាត់តូចនេះ ត្រូវបានគេបញ្ចុះប្រហែលឆ្នាំ ១៥៣០ ក្នុងរជ្ជកាលរបស់ ហេនរីទី ៨ ដែលមានរូបចម្លាក់បញ្ឈរលើកាក់បី ។

បន្ទាប់មក សារមន្ទីរអ៊ីLanfa Powyslandនិង បណ្ណាល័យវែលលែនវែល សង្ឃឹមថានឹងទទួលបានកាក់នេះ ដើម្បីរួមចំណែកដល់ការប្រមូលចូលសារមន្ទីរ ដោយមិនទាន់រាប់បញ្ចូលកាក់មាសនាសតវត្សរ៍ទី ១៦នៅឡើយទេ ។ វាជាការប្រសើរណាស់ដោយមានកាក់ទាំងនេះ ក្នុងសារមន្ទីរ ដើម្បីដាក់វាសម្រាប់បង្ហាញដល់សាធារណជនឱ្យរីករាយទស្សនា ។

ទន្ទឹមនឹងនេះដែរ កាក់ប្រាក់នៅពាក់កណ្តាលយុគសម័យកណ្តាល ត្រូវបានរកឃើញដោយស្ទូត Fletcher ក្នុងសហគមន៍Churchstoke, ផូវស៍ ដែលមិនបង្ហាញកាលបរិច្ឆេទ ។

សារមន្ទីរជាតិវេលនិយាយថា៖  ការគូររូបគំនូរ បានបង្ហាញយ៉ាងច្បាស់ថា នេះគឺ ជាការងាររបស់ Anglo-Saxon ដែលជាកម្មសិទ្ធិ ក្នុងចន្លោះសតវត្សរ៍ទី ៩ ហើយវាប្រហែលជាត្រូវបានប្រើ ដើម្បីពាក់សម្លៀកបំពាក់ខាងលើដូចជាគ្រឿងអលង្ការសំលៀកបំពាក់មានមុខងារខ្ពង់ខ្ពស់ ។

លោកវេជ្ជបណ្ឌិតRedknap មានប្រសាសន៍ថា “ វត្ថុមិនធម្មតាទាំងនេះ គឺជាវត្ថុជាប់នឹង Anglo-Saxon ដំបូងបង្អស់ ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងប្រទេសវែល ” ។ ដោយឆ្លុះបញ្ចាំងពីស្ថានភាពរបស់ម្ចាស់ដើម វាផ្តល់នូវភស្តុតាងថ្មី សម្រាប់ការបង្ហាញនូវរចនាបថ Anglo-Saxon ក្នុងនគរដំបូងនៃប្រទេសវែល និងពីការរលាយនៃរចនាបថ ឥទ្ធិពលពីអត្តសញ្ញាណវែលដើម្បីលេចចេញមក ៕

ប្រភពពី៖dailymail