
ចាប់តាំងពីមនុស្សមានគម្រោង ឈានជើងឆ្ពោះទៅកាន់លំហអវកាសមក ពេលវេលាក៏បានកន្លងផុតទៅជាង ៥០ ឆ្នាំហើយ ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែលមានរឿងរ៉ាវជាច្រើន ទាក់ទងនឹងការធ្វើដំណើរទៅកាន់ទីអវកាសនឹងត្រូវផ្លាស់ប្តូរខុសពីអតីតកាល ។
ហើយរឿងមួយសំខាន់បំផុត សម្រាប់អវកាសយានិក ដែលបានផ្លាស់ប្តូរអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ តែយើងមិនដែលបានចាប់អារម្មណ៍នោះគឺ “អាហារ” ។ ព្រោះដោយសារនៅលើលំហអវកាសមិនមានទំនាញផែន ម្លោះហើយសម្រាប់អាហារទូទៅនៅលើពិភពលោក វាមិនសាកសម នឹងនាំយកទៅបរិភោគនៅទីនោះ។
តែទោះជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងល្អទេ ដែលត្រូវឱ្យអវកាសយានិកបរិភោគតែគ្រាប់ធញ្ញជាតិ និងនំខេកឃឺ ជារៀងរហូត ។ដូច្នេះអង្គការអវកាស NASA ចាំបាច់ត្រូវតែអភិវឌ្ឍចំណីអាហាររបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ រហូតពួកគេបង្កើតបានចំណីអាហារជាច្រើនប្រភេទ សម្រាប់ដឹកទៅទីអវកាស ដូចតទៅនេះ ៖
ចាប់ផ្តើមជាមួយអាហារសម្រាប់អវកាសយានិក ក្នុងអំឡុងបំពេញបេសកកម្មគម្រោង Mercury និងគម្រោង Gemini ឆ្នាំ ១៩៦១-១៩៦៦ ។
នៅក្នុងទីបនេះគឺមិនមែនជាថ្នាំដុសធ្មេញទេ តែវាគឺសាច់កិន និងបន្លែកិន ។
មកបន្តជាមួយអាហារ នៅក្នុងបេសកកម្ម Apollo ពីឆ្នាំ ១៩៦៨-១៩៧២ ។
គ្រាន់តែឃើញអាហារកាលពីសម័យមុនភ្លាម Admin មានអារម្មណ៍កើតជំងឺបាត់ចំណងអាហារ ។
ឈុតអាហារនិងសំភារៈប្រើប្រាស់ នៅឯស្ថានីយ៍អវកាសដំបូងបង្អស់របស់សហរដ្ឋអាមេរិក “Sky Lap” កំឡុងឆ្នាំ ១៩៧៣-១៩៧៤ ។
មើលទៅគួរសមជាងម្ហូបកាលពីសម័យមុនបន្តិច។
នេះជាអាហារប្រទេសប៊ុលហ្គារី វាត្រូវបានប្រើដោយអាកាសយានិកសូវៀត នៅក្នុងបេសកកម្ម Interkosmos ពីឆ្នាំ ១៩៧៨-១៩៨៨ ។
ខាងក្រោមនេះជាអាហារបដែលនៅតែប្រើដោយអង្គការណាសា។
ទាំងនេះគឺជាអាហារធម្មជាតិ (អាចបរិភោគបានភ្លាមៗ) ជានំ និង គ្រឿងទេស ។
ក្នុងនោះក៏មាន M&M ដែរណា ។
សាច់សត្វបង្កក និងអាហារសម្ងួត ។
ឈុតអាហារ និងប្រដាប់ប្រដាប្រើប្រាស់នៅលើយាន ។
ទាំងនេះគឺជា ភេសជ្ជៈរសជាតិផ្សេងគ្នា ក្នុងនោះក៏មាន ភេសជ្ជៈរសជាតិផ្លែស្ត្រប៊ឺរីរទៀតផង ។
នេះគឺជាអាហារ “Thermo-stabilized food” ដែលឆ្លងកាត់ដំណើរការ UHT (សម្លាប់មេរោគដោយកម្តៅ) រួចហើយ ។
ដែលនៅខាងក្នុងមាន លក្ខណៈបែបនេះ ។
ប្រអប់ចំណីអាហារ របស់ស្ថានីយ៍អវកាស ISS ។
ហើយនេះជាបរិយាកាស នៃការបរិភោគអាហារ នៅស្ថានីយ៍អវកាស ISS ។
មកបញ្ចប់ជាមួយអាហារអវកាសចុងក្រោងបង្អស់ របស់មេបញ្ជាការ Chris Cassidy ដែលគាត់បានខ្ចប់ផ្លែឈើស្រស់ និងរបស់របរផ្សេងៗទៀត ត្រូវបានដឹកជញ្ជូនតាមយានអវកាស Northrop Grumman Cygnus ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២០៕
ប្រភព: NASA, designboom, zmescience