ព័ត៌មានលម្អិតឯកជនអ្នកប្រើ Facebook ៥៣៣ លាននាក់ ត្រូវបានពួក Hacker ផ្ដល់ឲ្យមិនគិតថ្លៃ ដោយក្នុងនោះមានជនជាតិឥណ្ឌាជាង ៦១ លាននាក់

វ៉ាស៊ីនតុន៖ លោក Alon Gal CTO សហស្ថាបនិកក្រុមហ៊ុនស៊ើបការណ៍សម្ងាត់អ៊ិនធឺណិតអ៊ីស្រាអែល នៃ Hudson Rock បានរាយការណ៍ថា ទិន្នន័យដែលផ្ទុកទិន្នន័យអ្នកប្រើប្រាស់ ៥៣៣ លាននាក់ ត្រូវបានបែកធ្លាយតាមប្រព័ន្ធអ៊ីនធឺណេត។

ព័ត៌មានលម្អិតទាំងនោះរួមមាន៖ លេខទូរស័ព្ទ លេខសម្គាល់ហ្វេសប៊ុក ឈ្មោះពេញ ទីតាំង ទីតាំងអតីត ថ្ងៃខែឆ្នាំកំណើត (ពេលខ្លះ) អាស័យដ្ឋាន អ៊ីម៉ែល កាលបរិច្ឆេទបង្កើតគណនី ស្ថានភាពទំនាក់ទំនងជាដើម។

យោងតាមលោក Gal “សកម្មភាពដ៏អាក្រក់នេះ ពិតជានឹងត្រូវបានគេប្រើប្រាស់សម្រាប់វិស្វកម្មសង្គម បោកប្រាស់ លួចស្តាប់ និងធ្វើទីផ្សារ។ ” លោក Gal បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានផ្ទៀងផ្ទាត់ទិន្នន័យទាំងនេះមានភាពត្រឹមត្រូវមួយចំនួន។ ដោយប្រៀបធៀបវាជាមួយលេខទូរស័ព្ទរបស់មនុស្ស ដែលលោកស្គាល់។

អ្នកកាសែតផ្សេងទៀត និយាយថា ពួកគេក៏អាចផ្គូរផ្គងលេខទូរស័ព្ទ មនុស្សដែលលោកស្គាល់ និងព័ត៌មានលម្អិតឃើញថាវាមានភាពត្រឹមត្រូវមួយចំនួន។

អ្នកនាំពាក្យក្រុមហ៊ុន Facebook លោក Liz Bourgeois បានឱ្យដឹងថា “នេះគឺជាទិន្នន័យចាស់ ដែលពីមុនត្រូវបានគេរាយការណ៍តាំងពីឆ្នាំ 2019 យើងបានរកឃើញ និងបានជួសជុលបញ្ហានេះនៅខែសីហាឆ្នាំ 2019 រួចរាល់ហើយ”  ។

កាលពីមុនទិន្នន័យរបស់អ្នកប្រើប្រាប់ត្រូវបានលក់តាមរយៈ Telegram bot ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សាកសួរមូលដ្ឋានទិន្នន័យ និងលក់ដោយតម្លៃទាប។ ឥឡូវនេះវាបើកចំហជាសាធារណៈ ហើយទំនងជាទិន្នន័យរបស់អ្នកអាចត្រូវបានប្រើដោយគំនិតអាក្រក់ណាមួយក៏ថាបាន៕ ប្រភពពី៖ iclarified