
ប្រទេសសឹង្ហបូរី៖ មនុស្សភាគច្រើនឲ្យតែងឮពាក្យថា កោះគឺដឹងតែនឹកឃើញដល់សិង្ហបូរីមុនគេតែម្ដង ប៉ុន្តែតើអ្នកដឹងទេថាប្រទេសសឹង្ហបូរីតូចពិត តែមានឧទ្យានចំនួន ៣០០ និងកន្លែងអភិរក្សធម្មជាតិចំនួន ៤?
តំបន់ដែលមានភាពស្រស់ស្អាតបែបធម្មជាតិពិតៗ ធានាថាបើលោកអ្នកទៅទស្សនា ពិតជាជាប់ចិត្តជាមិនខាន មិនថាជាលក្ខណៈគ្រួសារ ឬក៏ជាគូរស្នេហ៍ថ្មីថ្មោងទេ ដឹងតែពិសេសហើយសម្រាប់អ្នកមានគោលបំណងចង់ដើរកំសាន្ត ។តោះទៅមើលកន្លែងទាំងប្រាំបីនោះ ថាតើមានអ្វីប្លែកនិងមានអ្វីពិសេសរួមមាន៖
១.ឧទ្យានToa Payoh Town
View this post on Instagram
គេកសាងនៅទសវត្សឆ្នាំ ១៩៧០ កន្លែងនេះធ្លាប់ជាកន្លែងសម្រាប់ថតរូបមង្គលការ និង ពិធីជប់លៀង ។ ហើយជាកន្លែងមួយស្រស់ស្អាត សម្រាប់គូរស្នេហ៍ ។ ប៉ុន្មានថ្ងៃនេះអ្នកស្រុកដែលរស់នៅតំបន់នោះមកទីនេះ ដើម្បីរកស៊ីធីជី និងពលករបរទេសរបស់ពួកគេមកជួបជុំគ្នានៅទីវាលនៅចុងសប្តាហ៍ដើម្បីលំហែរកាយ ។ ដោយឃើញថាស្ពានមួយឈ្មោះថា ស្ពានអាតអេក ដែលមានអមដោយតំបន់ចំនួនពីគឺ PayohនិងBalestier ។
២.ឧទ្យានផុងហ្គោល
View this post on Instagram
ឧទ្យាននេះមានទំហំ ១៦ ហិកតាដ៏ធំ ប្រៀបដូចជាចំណុចកណ្តាលមួយនៅក្នុងតំបន់លំនៅដ្ឋានដែលព័ទ្ធជុំវិញគ្រប់ផ្នែកទាំងអស់ ដោយមានផ្ទះល្វែង HDB និងខុនដូដូចគ្នា ក៏មានមនុស្សរស់នៅកន្លែងនឹងផងដែរ ។ ហើយវាត្រូវបានបង្កើតឡើងយ៉ាងពិតប្រាកដជាមួយនឹងប្រធានបទ “ លំហែរកាយគ្រួសារ ” ។
View this post on Instagram
មិនត្រឹមតែប៉ុណ្ណោះទេ នៅមានផ្លូវជិះកង់ស្ថានីយ៍ហាត់ប្រាណ (យើងអាចមើលឃើញអ្នកហាត់ប្រាណពីកន្លែងរស់នៅនោះបាន) ចំណែកឯស្រះទឹកវិញមានទំហំរហូតដល់ ៥ ហិកតាឯណោះ ។អ្វីដែលពិសេសជានេះទៅទៀតនោះ អ្នកអាចទទួលទានរសជាតិឈ្ងុយឆ្ងាញ់នៅហាងកាហ្វេ ហើយក្នុងឧទ្យាននេះមានបម្រើស៊ុបទាអំបិលឡាកាសាហ្វ្រូម៉ាស និង ប៉ាស្តាសាច់ក្តាម។ ចំពោះអ្នកដែលចូលចិត្តញុំាស៊ុបនៅទីនោះក៏មានដែរ ។
៣.ឧទ្យានផាំងហ្គោល
View this post on Instagram
មិនត្រូវច្រឡំជាមួយឧទ្យានផាំងហ្គុលទេ កន្លែងនេះវាស្ថិតនៅជាប់នឹងផាំងហ្គុលជេតធី ដែលជាអតីតផ្ទះរបស់ភោជនីយដ្ឋានគ្រឿងសមុទ្រជាច្រើន ហើយឥឡូវនេះមានភាពទាក់ទាញសម្រាប់អ្នកថ្មើរជើងទាំងឡាយ ។ ចំណុចលេចធ្លោនោះគឺ៖ នាវាមួយដែលមានទំហំជាង ៣,០០០ ហ្វីតការ៉េដែលជាកន្លែងដែលអ្នកអាចទស្សនាទេសភាពPulau Ubinនិងសូម្បីតែដែនសមុទ្រ Johor ក៏អាចមើលឃើញដែរ ។
៤.ឧទ្យានធម្មជាតិប៊ូទិតបាក់ទូក
View this post on Instagram
ឧទ្យាន Bukit Batok Hillត្រូវបានបង្កើតឡើងនៅលើកន្លែងជីកយកថ្ម ដែលត្រូវបានគេបោះបង់ចោល កំឡុងទសវត្សឆ្នាំ ១៩៨០ មូលហេតុទាំងនេះហើយ ដែលអ្នកនៅតែអាចឃើញថ្មក្រានីតមាននៅទីនេះ។ អ្នកទស្សនានាំគ្នាមកទីនេះដើម្បីរកមើលសត្វស្លាបដ៏កម្រ ដូចជាពពួកសត្វពពុះពណ៌ស ។
View this post on Instagram
៥.ឧទ្យានឆ្នេរខាងលិច
View this post on Instagram
ឆ្នេរខាងលិចនេះធំណាស់គិតលើដី ៥០ ហិកតា វាត្រូវបានគេយកទៅធ្វើជាមជ្ឈមណ្ឌលលេងនៅភាគខាងលិច។ នៅកណ្តាលឧទ្យាន គឺជាតំបន់លេងបែបផ្សងព្រេងដែលមានតំបន់លេងសម្រាប់កុមារតូចៗ ។ វាក៏មានកន្លែងជួលកង់និង ជាទីកន្លែងអាចដាក់បានចំពោះខុនដូលក្ខណៈគ្រួសារបានថែមទៀត។
៦.ឧទ្យានអាមេរិនធី
View this post on Instagram
ឧទ្យានអាមេរិនធីត្រូវបានទេចាត់ទុកជា សួនកុមារដោយរួមបញ្ចូលគ្នា និងមានភាពទាក់ទាញដល់កុមារជាពិសេស ប្រសិនបើអ្នកជាមនុស្សដែលស្រលាញ់ធម្មជាតិ សូមដើរលើផ្លូវមួយក្នុងចំណោមតំបន់ជាច្រើនក្នុងតំបន់ធម្មជាតិ ២០ ហិកតាហើយមើលទៅពពួកសត្វនិងសត្វជាង ១០០ ប្រភេទរួមទាំងសត្វស្វាបក្សី និងហាយដិនផ្តៅដ៏កម្រ វាជារុក្ខជាតិស្រស់បំព្រង អាចនិយាយថាលង់ស្នេហ៍សម្រាស់ធម្មជាតិ ។
View this post on Instagram
៧.ឧទ្យានសាំបាវាង
View this post on Instagram
បើនិយាយចំពោះឧទ្យានសាំបាវាងវិញ យើងនិងនឹកឃើញដល់ឆ្នេរខ្សាច់ (មួយនៃធម្មជាតិចុងក្រោយក្នុងប្រទេសសិង្ហបុរី!) និងជាកន្លែងនេសាទដ៏ពេញនិយមសម្រាប់ហេតុផលនោះ បូករួមជាមួយខ្យល់ត្រជាក់ពីឆ្នេរសមុទ្រ ។ ផ្លូវដែលត្រូវបានស្តារឡើងវិញត្រូវបានប្រើក្នុងកំឡុងការកាន់កាប់របស់អង់គ្លេសនាំអ្នកទៅកាន់កំពង់ផែសាំបាវាង នៃសេលតាផែរ រួមជាមួយភោជនីយដ្ឋានបេប៊ីយូឡៃហោស៍។
៨.ឧទ្យាន Pasir Ris
View this post on Instagram
View this post on Instagram
ឧទ្យាននេះបរិយាកាសល្អប្រសើរ ជាពិសេស សម្រាប់អ្នកមានកិច្ចការជាច្រើនដែលស្មុកស្មាញអាចមកកាន់ទីនេះបាន។ ទីមួយអគារឃ្លាំមើលបក្សីកម្ពស់ ៣ ជាន់ស្ថិតនៅក្នុងព្រៃកោងកាងអនុញ្ញាតឱ្យអ្នកមានភាពស្និទ្ធស្នាល និងជាមួយអ្នកស្រុកអាវី ឬគ្រាន់តែស្វែងយល់ពីព្រៃកោងកាងមានប្រវែងដល់ទៅ ៦ ហិកតា ដើម្បីបង្កើនទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នាផ្សារភ្ជាប់នឹងធម្មជាតិ។
អ្វីដែលល្អបំផុត? មានការផ្តល់ជូននូវមេរៀនជិះសេះសម្រាប់កុមារដែលមានអាយុចាប់ពី ៣ ឆ្នាំឡើង ហើយនិងមានវគ្គឲ្យចំណីផ្ដល់ដល់កូនសេះទៀតផង។
ប្រភពពី៖asiaone