រថយន្ត Hummer EV SUV នឹងបង្ហាញខ្លួនជាមួយនឹងកម្លាំង ៨៣០ សេះ ដែលនឹងចេញលក់នៅឆ្នាំ ២០២៣ (មានវីដេអូ)

ក្រុមហ៊ុន General Motors បានខកខានក្នុងការបញ្ចេញរថយន្តភីកអាប់អេឡិចត្រូនិចរបស់ខ្លួនអស់រយៈពេលជាច្រើនខែមកហើយ ដែលវាមានឈ្មោះថា GMC Hummer EV ជាប្រភេទ SUV ។

GMC បានផ្តល់ជូននូវការមើលឃើញជាក់ស្តែងលើកដំបូងនៃរថយន្ត Hummer EV SUV ឆ្នាំ ២០២៤ កាលពីថ្ងៃសៅរ៍ នៅក្នុងពាណិជ្ជកម្ម ដែលបានចាក់ផ្សាយក្នុងអំឡុងពេលនៃការប្រកួត NCAA Final Four ។

ក្រុមហ៊ុន GMC បាននិយាយថា រថយន្តដែលគេហៅថា “ supertruck” ទស្សនាបាននៅទីនេះ ហើយម៉ូឌែលដំបូងគេនឹងចេញលក់លើដងផ្លូវនៅដើមឆ្នាំ ២០២៣ ។

បងប្អូនបង្កើតរថយន្ត “supertruck” ដែលបានបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំមុន ជាប្រភេទរថយន្ត Hummer EV SUV មានលក្ខណៈពិសេសផ្តោតការស្ថានភាព Off-road ។

LeBron James កាលពីថ្ងៃសៅរ៍បានបង្ហាញពីសមត្ថភាពរបស់រថយន្តប្រភេទថ្មីថាជា “ extract mode” ដែលអាចលើកយានយន្តបានដូចជា“ ក្តាមដើរ” ដែលបង្វែរកង់ទាំងបួនបាន ដូច្នេះរថយន្តប្រភេទ SUV អាចបើកបរបានតាមទិសដែលត្រូវការដោយងាយស្រួល។

រថយន្តម៉ូដែល Hummer EV SUV បានបង្ហាញខ្លួនជាមួយនឹងម៉ូដែល “ Edition 1” ដែលមានតម្លៃប្រហែល ១០៦,០០០ ដុល្លារ ក្នុងនោះដែរ ក៏នឹងមានលក់នៅដើមឆ្នាំ ២០២៣ ហើយសម្រាប់ MSRP ប្រភេទ Edition 1 ក៏នឹងមានតម្លៃជាង ១១ ម៉ឺនដុល្លារ។ GMC បាននិយាយថា សម្រាប់ Edition 1 នឹងផ្តល់នូវថាមពលដល់ ៨៣០ សេះ ។

ដូចគ្នានឹងម៉ូដែល ភីកអាប់ មុនៗដែរ GMC គ្រោងនឹងលក់ស៊េរីរថយន្ត Hummer SUV ក្នុងមានតំលៃសមរម្យសម្រាប់សេរីក្រោយ បន្ទាប់ពីការចេញលក់ Edition 1 រួច  ។

ម៉ូដែល EV2x និង EV3x ដែលនឹងត្រូវលក់ក្នុង ៩០,០០០ ដុល្លារ និង ១០០,០០០ ដុល្លារ ហើយនឹងចេញលក់នៅរដូវផ្ការីកឆ្នាំ ២០២៣។ ម៉ូដែល EV2 មាននឹងលក់ក្នុងតម្លៃ ៨០,០០០ ដុល្លារ ចាប់ពីឆ្នាំ ២០២៤ ដែលមានកម្លាំងរហូតដល់ ៦២៥ សេះ នេះបើតាម GMC និយាយ។

សម្រប់តម្លៃថ្មីរបស់រថយន្ត Hummer EV SUV ទំនងជាក្រុមហ៊ុននេះចង់ទាក់ទាញចិត្តអតិថិជនរបស់ Mercedes G-Wagen ឬ Range Rover ឲ្យមកចាប់អារម្មណ៍រថយន្តរបស់ខ្លួនវិញ។

GMC បាននិយាយថាខ្លួននឹងចេញផ្សាយព័ត៌មានបន្ថែមអំពីម៉ូដែលថ្មីនៅថ្ងៃច័ន្ទ។

សូមបញ្ជាក់ថា ក្រុមហ៊ុន GM បានបិទបណ្ដោះអាសន្ននូវយីហោ Hummer ក្នុងឆ្នាំ ២០១០ ចំពេលដែលតម្លៃសាំងឡើងថ្លៃ និងក៏ព្រោះតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ រថយន្តប្រភេទនេះ មានការបំភាយបំផ្លាញបរិដ្ឋានបំផុត ជាពិសេសនៅក្នុងស្ថានភាពផ្លូវ Off-road ក៏ប៉ុន្តែមិននឹកស្មានថា រថយន្តប្រភេទនេះ អាចរស់ឡើងវិញ (Hummer) សោះ។

ក្រុមហ៊ុនផលិតរថយន្ត Detroit បានប្រកាស កាលពីខែមករាថា ខ្លួននឹងមិនលក់យានយន្តដើរដោយថាមពលហ្គាសទេ បន្ទាប់ពីឆ្នាំ ២០៣៥ ៕ ប្រភពពី៖ businessinsider