រថយន្តដែលបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Tesla បានទាមទារឱ្យមានអ្នកបើកដោយផ្ទាល់ខណៈស្ទះចរាចរណ៍

575

វៀតណាម៖ រថយន្តដែលបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla មើលទៅគឺពិតជាអស្ចារ្យនិងកាន់តែប្រសើរក្នុងការទទួលយកបទពិសោធន៍បើកបរនៅពេលបច្ចុប្បន្ន។ ពេលនេះក្រុមហ៊ុនដែលឈានមុខគេនៃប្រភេទរថយន្តប្រើប្រាស់ប្រព័ន្ធស្វ័យអូតូល្អបំផុតគឺគ្មានអ្វីក្រៅពីក្រុមហ៊ុន Tesla ទេ។ រថយន្តម៉ាកនេះមានបំពាក់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិដើម្បីគ្រប់គ្រងលើរថយន្តទាំងមូលបានជាហេតុធ្វើឱ្យអ្នកបើកបរពេលខ្លះអាចសម្រាកលើរថយន្តម៉ាកនេះបាន។

រថយន្តដំណើរបានល្អខណៈពេលផ្លូវទូលាយ។

រថយន្តដំណើរបានល្អខណៈពេលផ្លូវទូលាយ។ក្រុមហ៊ុន Tesla បានផ្លាស់ប្តូរពីរថយន្តដែលមានអ្នកបើកបរដែលចាំបង្វិលចង្កូតមិនឈប់មកជារថយន្តដែលមានអ្នកបើកបរអង្គុយស្ងៀមបាន។ នៅពេលដែលរថយន្តរបស់ក្រុមហ៊ុន Tesla បើកបរដោយស្វយ័ប្រវត្តិមានលក្ខណៈល្អបំផុតចំពោះស្ថានភាពចរាចរណ៍នៅសហរដ្ឋអាមេរិក ប៉ុន្តែវានិងមិនមានល្អឡើយប្រសិនបើវាស្ថិតនៅក្នុងស្ថានភាពមិនគោរពច្បាប់ចរាចរណ៍។ កាលពីពេលថ្មីៗនេះវីដេអូមួយបានបង្ហាញពេញបណ្តាញសង្គមធ្វីតធ័រអំពីដំណើរការស្វ័យប្រវត្តិរបស់រថយន្តពីក្រុមហ៊ុន Tesla។

រថយន្តដំណើរបានល្អខណៈពេលផ្លូវទូលាយ។

នៅក្នុងប្រទេសវៀតណាមប្រព័ន្ធមួយនេះមិនអាចទប់ទល់នឹងការកកស្ទះចរាចរណ៍និងចលនាជុំវិញរថយន្តបានទេ។ វីដេអូដែលបានចែកចាយនៅលើបណ្តាញសង្គមបង្ហាញថា ឧបករណ៍ចាប់សញ្ញាដែលបានតំឡើងនៅលើម៉ូដែល Tesla បានរកឃើញពីស្ថានភាពចរាចរណ៍នៅជុំវិញវា។ ឧបករណ៍ចាប់សញ្ញាឆ្លាតវៃរបស់ក្រុមហ៊ុន Tesla បានព្យាយាមស្វែងរកផ្លូវដែលគ្មានការរំខានដើម្បីឱ្យយានយន្តបន្តដំណើរទៅមុខ ប៉ុន្តែនៅទីបំផុតរថយន្តត្រូវឈប់មុនពេលសញ្ញាចង្កូតពណ៌ក្រហមលោតឡើងនៅលើកញ្ចក់អេក្រង់។

សញ្ញានេះបានបញ្ជាអោយអ្នកបើកបរបញ្ជាចង្កូតដោយខ្លួនឯង។ ឧបករណ៍ចាប់សញ្ញារបស់រថយន្តនេះក៏ជូនដំណឹងដល់អ្នកបើកបរផងដែរថា ការគ្រប់គ្រងការបើកបរមិនដំណើរការទេ។ គេមិននឹកស្មានដល់សូម្បីតែបច្ចេកវិទ្យាទំនើបក៏ត្រូវចុះចាញ់នឹងការកកស្ទះលើដងផ្លូវបានដែរ។ សម្រាប់ការធ្វើចរាចរណ៍នៅអាស៊ីអាគ្នេយ៍ហាក់ដូចជាមិនសូវអនុគ្រោះដល់រថយន្តរបស់ក្រុមហ៊ុនមួយនេះឡើយ ​ដោយសារទម្លាប់ចរាចរណ៍របស់ប្រជាជននៅមានកម្រិត៕ ប្រភព៖ Kenh14