ប្រទេសជប៉ុនបានធ្វើការព្យាករណ៏ទៅលើទីផ្សារថានឹងមានភាពប្រសើរ ដោយអត្រាវិជ្ជាមានជាលើកដំបូងស្របពេលជម្ងឺរាលត្បាតបានកើតឡើង

117

ជប៉ុន៖ ក្រោយពីរោគរាលត្បាតបានថយចុះ រោងចក្រធំៗជាច្រើន នៅក្នុងប្រទេសជប៉ុន មានដំណើរការប្រសើរឡើងជាលើកដំបូង ។ ហើយមានការស្ទង់មតិដ៏សំខាន់មួយនៅថ្ងៃព្រហស្បតិ៍ ដែលកត់សម្គាល់អំពីការរីកចំរើន និងទំនុកចិត្តអាជីវកម្ម ដែលបានធ្លាក់ចុះកាលពីឆ្នាំមុន ។

ធុរកិច្ចប្រចាំត្រីមាសប្រទេសជប៉ុន រួមជាមួយធនាគារ ក្នុងនោះក៏មានក្រុមហ៊ុនប្រហែលជា ១ ម៉ឺន បានបង្ហាញពីអត្រាវិជ្ជមាន ៥% ក្នុងចំណោមក្រុមហ៊ុនធំៗ ។ ដោយអត្រាតួលេខបញ្ជាក់ថាមានផលវិជ្ជាមាន ប្រសិនបើក្រុមហ៊ុនជំរុញលើការផលិតរបស់ខ្លួនកាន់តែច្រើន ឳកាសក្នុងការមើលឃើញទៅលើលក្ខខណ្ឌអាជីវកម្មមានលក្ខណៈអំណោយផល ប្រសើរជាងក្រុមហ៊ុនដែលចាត់ទុកថាឳកាសនេះនាំផលអវិជ្ចាមាន។

នៅខែកញ្ញានាឆ្នាំ ២០១៩ មុនពេលមេរោគវីរុសឆ្លង និងចាប់ផ្ដើមរីករាលដាលជាហេតុបង្ករមអន្តរាយដល់សេដ្ឋកិច្ចពិភពលោកនោះ ប្រទេសជប៉ុនបានធ្វើការព្យាករណ៏ទៅលើទីផ្សារថាវានឹងមានភាពប្រសើរដែលស្មើ ១ ហើយជាអត្រាវិជ្ជាមានលើដំបូងផងដែរ ។

នៅអំឡុងពេល ៣ ខែមុនបានបង្ហាញអោយឃើញថាមានអត្រាអ្នកអត់ការងារបានកើនឡើង ក៏ព្រោះតែប្រជាជនជប៉ុនត្រូវគោរពតាមបម្រាមគោចរក្នុងពេលនោះ ហើយអត្រាមួយនេះជាកម្រិតទាបបំផុងបើធ្រៀបទៅនិងវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីជាងមួយទសវត្សរ៍មុន ។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះជប៉ុនប្រើបណ្ដាញអ៊ីនធឺណេតសម្រាប់ការស្ទង់មតិលើផ្លូវអារម្មណ៍ចំពោះប្រជាជន ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីប្រទេសនេះបានប្រកាសភាពអាសន្នលើរោគរាតត្បាតនៅទីក្រុង តូក្យូ នៅថ្ងៃទី ២២ ខែមីនា ។

ថ្វីបើមានការរីករាលដាលនៃការឆ្លង COVID-19 នៅរដូវរងារក៏ដោយ ប៉ុន្តែប្រទេសជប៉ុនមានការឆ្លងផ្ទុះឡើងតិចតួចបំផុតបើប្រៀបធៀបទៅនឹងការស្លាប់ប្រហែលជា 9.000 នាក់ នៃប្រទេសដទៃទៀត។ ដោយឡែកវាកើនឡើងកាន់តែលឿនជាងមុនក្នុងតំបន់មួយចំនួនទៀតក្នុងរដ្ឋធានី ដែលបង្ករឲ្យមានការភ័យខ្លាចចំពោះរលកសញ្ញាទី៤ ។ រីឯការចាក់វ៉ាក់សាំងរបស់ជប៉ុនវិញគឺស្ថិតនៅពីក្រោយសេដ្ឋកិច្ចធំៗ ជាច្រើនដែលពាក់ព័ន្ធជាមួយនិងកញ្ចប់ថវិកា។

នៅឆ្នាំកន្លង់ទៅរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីកញ្ចប់ថវិកាជាច្រើនពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេស ដែលមានសេដ្ឋកិច្ចលំដាប់ជួរទី ៣ លើពិភពលោក។ កាលពីខែធ្នូធនាគារនេះបានអនុម័តថវិកាជាង ៧០០ ពាន់លានដុល្លារក្នុងសកម្មភាពជំរុញស្រស់ដើម្បីផ្តល់ថវិកាដល់គម្រោងនានាពីវិធានការប្រឆាំងនឹងមេរោគឆ្លងទៅបច្ចេកវិទ្យាបៃតងដែលជាកញ្ចប់ទី ៣ របស់ប្រទេសនៅឆ្នាំនេះផងដែរ។

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើងក្នុងកម្រិតទាបជាង ២,៨ ភាគរយនៅក្នុងត្រីមាសនាខែតុលា – និងខែធ្នូខណៈពេលដែលសេដ្ឋកិច្ចបានធ្លាក់ចុះ ៤,៨ ភាគរយនៅក្នុងឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ ។

ប្រភពពី៖theonlinecitizen