អីយ៉ា! ក្រុមហ៊ុន Sumsung ចាប់ផ្តើមចែកចាយទំនិញតាមយន្តហោះគ្មានមនុស្សបើកជាលើកដំបូងនៅប្រទេសអៀរឡង់

137

សេអ៊ូល៖ នៅក្នុងប្រទេសអៀរឡង់មានសេវាកម្មដឹកជញ្ជូនតាមរយៈដ្រូនថ្មីមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនសាមសុងអេឡិចត្រូនិច។ ក្រុមហ៊ុននេះបានសន្យាថានឹងចែកចាយទំនិញតាមឧបករណ៍ឌីជីថលក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់ពីអតិថិជនបានបញ្ជាទិញ។ មន្រ្តីពីក្រុមហ៊ុនសាំស៊ុងបាននិយាយថា កាលពីសប្តាហ៍មុនខ្លួនបានចាប់ផ្តើមដំណើរការយន្តហោះគ្មានមនុស្សបើក នៅទីក្រុង Oranmore ភាគខាងលិចនៃទីក្រុង Dublin។

ការចាប់ផ្តើមដំណើរការនេះបានចាប់ដៃគូជាមួយក្រុមហ៊ុន Manna Drone Delivery។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគ្មានមនុស្សបើកនឹងហោះហើរនៅចម្ងាយ ៣៥ MPH ទៅកាន់គេហដ្ឋានអ្នកបញ្ជាទិញនៅទីក្រុង Oranmore។ ក្រោយពេលបញ្ជាទិញក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ទំនិញនឹងមកដល់ផ្ទះអតិថិជនភ្លាម ដែលបញ្ជាទិញផលិតផលនៅលើគេហទំព័រក្នុងប្រទេសអៀរឡង់របស់ក្រុមហ៊ុនសានសុង។

ការបញ្ជាទិញត្រូវបានបញ្ជូនតាមយន្តហោះដ្រូនដោយប្រើទូរស័ព្ទ Galaxy S21 Ultra ទូរស័ព្ទ Galaxy Buds Pro ទូរស័ព្ទ Galaxy Tab S7 ទូរស័ព្ទ Galaxy Watch 3 និងទូរស័ព្ទត្រកូល Galaxy A ជាដើម។ ក្រុមហ៊ុនសាំស៊ុងនឹងផ្តល់ការចែកចាយតាមយន្តហោះគ្មានមនុស្សបើកនៅទូទាំងអៀរឡង់។ កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន Amazon បានយល់ព្រមក្នុងការផ្តល់យន្តហោះដ្រូននៅចក្រភពអង់គ្លេស និងមានការយល់ព្រមស្រដៀងគ្នានៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២០។

លោក Alan Hicks Manna ជាប្រធានផ្នែកបច្ចេកវិទ្យាបានពន្យល់ថា ភាពជាដៃគូជាមួយក្រុមហ៊ុនសាមសុងគឺជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោកដែលគាំទ្រដោយ UPI។ ការបញ្ជូនទំនិញតាមយន្តហោះដ្រូនកំពុងក្លាយជាការពិតបន្តិចម្តងៗ ព្រោះថា United Parcel Service បានទទួលការយល់ព្រមក្នុងឆ្នាំ ២០១៩ ក្នុងការចែកចាយគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រនៅតាមបរិវេណមន្ទីរពេទ្យតាមរយៈដ្រូន។

លើសពីនេះមន្រ្តីឧស្សាហកម្មបាននិយាយថា ក្រុមហ៊ុន Walmart កំពុងធ្វើតេស្តិ៍ការបញ្ជូនទំនិញតាមយន្តហោះដ្រូន។ លោក Jung Hoon បាននិយាយថា“យើងបានសិក្សាបច្ចេកទេសនិងឧបសគ្គពីខាងស្ថាប័នសង្គមក្នុងការដឹកជញ្ជូនភ័ស្តុភារតាមយន្ដហោះដ្រូនដែលមិនទាន់អាចធ្វើបាននៅឡើយ។ ប៉ុន្តែសេវាដឹកជញ្ជូនតាមយន្តហោះដ្រូននឹងត្រូវបានពង្រីកនាពេលអនាគត។ ជាពិសេសខណៈពេលជម្ងឺកូវីតវាយលុកអតិថិជនមិនអាចចេញទៅខាងក្រៅផ្ទះរបស់ពួកគេបាន៕ ប្រភព៖ Big News Network