ឧកញ៉ា ស៊ុយ សុផាន ទទួលមរណភាព ដោយរោគាពាធ

433

ភ្នំពេញ៖ លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៉ីម៉ិច បានទទួលមរណភាព នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ។ នេះបើតាម លោកស្រី ហ៊ុន ស៊ីណាត សរសេរបង្ហោះក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែមីនានេះ។

យោងតាមប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងថា លោកជំទាវឧកញ៉ា ស៊ុយ សុផាន ហៅ (យាយផាន់) បានទទួលមរណភាពកាលពីវេលាយប់ថ្ងៃទី២៨ ខែមីនា ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ។ សពរបស់លោកស្រីឧកញ៉ា កំពុងតម្កល់ធ្វើបុណ្យទៅគេហដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោកស្រីឧកញ៉ា ស៊ុយ សុផាន ហៅ (យាយផាន) ត្រូវបានគេស្គាល់ថា ជាអគ្គនាយិកាក្រុមហ៊ុន ផាន អ៊ីម៉ិច ដែលរកស៊ីខាងផ្នែកអចលនទ្រព្យ ៕