សឹងមិនគួរឲ្យជឿ! នៅអេហ្ស៊ីបនាវា ជាប់គាំងនៅព្រែកជីក “ស៊ុយអេ” តែនៅផ្លរីដា ក៏មិនធម្មតាដែរ

1151

នៅអេហ្ស៊ីបអាចជានាវាដឹកទំនិញធុនយក្ស បិទព្រែកជីកស៊ុយអេ រហូតធ្វើឲ្យកប៉ាល់រាប់រយគ្រឿងមិនអាចសញ្ចរបាន ប៉ុន្តែនៅក្នុង​អត្ថបទដែលយើងនឹងយើងលើកមកនិយាយនាពេលនេះ ក៏ត្រូវបានគេចាត់ទុកថា ស្រដៀងទៅនឹងករណីនៅស៊ុយអេដែរ។

សួស្តីប្រិយមិត្ត សូមស្វាគមន៍មកកាន់ដែនដីដែលត្រូវបានគេចាត់ទុកថា ចម្លែកបំផុតនៅលើពិភពលោក ហើយនោះគឺជាររដ្ឋផ្លរីដា ។

រឿងរ៉ាវនេះបានកើតឡើង នៅឯទីក្រុង Crestview វាគឺជាទីក្រុងតូចមួយ ដែលជាដែនដីគោក មិនមែនជាទីក្រុងដែលនៅជាប់នឹងសមុទ្រដូចជា Miami ឬ Orlando ទេ ។

កាលពីថ្មីៗនេះ មន្រ្តីអាជ្ញាធរប្រចាំតំបន់បានរាយការណ៍ថា ពួកគេបានសម្អាតកម្ទេចកម្ទីអូប័រមួយដែលមានគ្រោះថ្នាក់ ខណៈពេលកំពុងដឹកជញ្ជូន ធ្វើឲ្យអូប័រពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនេះ ធ្លាក់ពីឡានដឹកទំនិញចុះមក ។

ហើយធ្លាក់ទីណាមិនធ្លាក់ បែរជាមកធ្លាក់កាត់ទទឹងផ្លូវ (ហាក់ដូចជាមានចេតនាចម្លងករណីនៅព្រែកជីកស៊ុយអេ) ។

គួរបញ្ជាក់ផងដែរថា អូប័រមួយគ្រឿងនេះមានប្រវែង ១៤ ម៉ែត្រ ហេតុនេះវាបានបណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងណែនណាន់តាន់តាប់ នៅតាមបណ្តោយផ្លូវ Interstate 10 ដែលជាផ្លូវហាយវេដ៏សំខាន់មួយ រហូតដល់ថ្នាក់ជាប់គាំងអស់រាប់ម៉ោង ។

រឿងរ៉ាវនេះបានកើតឡើងនាំឲ្យអំពល់ទុក្ខ ដល់ក្រុមអាជ្ញាធរប្រចាំផ្លូវហាយវ៉េមិនតិចទេ ដោយពួកគេបានព្យាយាម លើកអូប័រពណ៌ផ្កាឈូកខាងលើចេញពីផ្លូវ ដើម្បីសម្រួលស្ថានភាពចរាចរណ៍ជូនប្រជាពលរដ្ឋវិញ ។

សំណាងល្អ ដោយសារតែឧប្បត្តិហេតុខាងលើបានកើតឡើងនៅលើគោក ហើយអូប័រក៏មិនមានទំហំ ៤០០ ម៉ែត្រ ដូចនាវានៅលើព្រែកជីកស៊ុយអេស ដូច្នេះក្រុមមន្ត្រីបានប្រើរយៈពេលដ៏ខ្លីប៉ុណ្ណោះ ក្នុងការ​ស្តារ​ខ្មោចអូប័រនេះចេញពីចំណុចកើតហេតុ ដោយជោគជ័យ ។

ក្រោយពីហេតុការណ៍ត្រូវបានដោយស្រាយចប់សព្វគ្រប់ ផ្នែកពន្លត់អគ្គិភ័យដែលមានចំណែកក្នុងការជួយការងារនេះ ក៏បានបង្ហោះរឿងរ៉ាវខាងលើនៅក្នុង បណ្តាញសង្គមហ្វេសប៊ុករបស់ភ្នាក់ងារផ្ទាល់តែម្តង ។

ក្រោយមកសឹងមិនគួរឲ្យជឿថា ការបង្ហោះនោះវាក្លាយជាព័ត៌មានទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស វាត្រូវបានគេចែករំលែកច្រើនជាង ១០០០ ដង ដោយមានមតិជាច្រើន បានប្រៀបប្រដូចករណីនេះ ទៅហ្នឹងករណីនាវា ‘The Ever Given’ ដែលកំពុងជាប់កឿងនៅលើព្រែកជីកស៊ុយអេ នាប្រទេសអេហ្ស៊ីប ៕

ប្រភព: orlandosentinel