នៅនិទាឃរដូវឆ្នាំនេះប្រទេសជប៉ុន មិនបានប្រារព្ធពិធីបុណ្យផ្កាឆឺរីទេ ដោយសារតែវិបត្តិជម្ងឺកូវីត-១៩

481

តូខ្យូ៖ ជនជាតិជប៉ុនកំពុងចេញមកមើលផ្កាឆឺរីរីកលូតលាស់ជាលើកដំបូងដែលកំពុងតែល្បីរបស់ពួកគេ ប៉ុន្តែស្ថិនៅក្នុងស្ថានភាពនៃការចាក់សោរជម្ងឺកូវីតប្រទេសនេះកំពុងស្នើសុំកុំមានការរឹតត្បិតពិធីបុណ្យផ្កាឆឺរី។ បើតាមប្រពៃណីជនជាតិជប៉ុនពួកគេបានចំណាយពេលរាប់ម៉ោងដើម្បីញ៉ាំអាហារ ជួបជុំគ្រួសារ និងមិត្តភក្តិ។ ពួកគេតែងតែអង្គុយនៅក្រោមដើមផ្កាឆឺរីដែលមានក្លិនក្រអូប។ ប៉ុន្តែទីក្រុងតូក្យូបានដាក់បម្រាមចាប់តាំងពីខែមករាមកម្លេះ ដោយមិនអនុញ្ញាតឱ្យមានមនុស្សដើរលេងក្នុងសួនច្បារនិងមិនអាចប្រមូលផ្តុំគ្នាបានទេ។

លោក Mieko Ozawa ជាអ្នករស់នៅទីក្រុងតូក្យូបាននិយាយថា មនុស្សជាច្រើនបានមកទីនេះនៅថ្ងៃនេះដើម្បីមើលផ្កាឆឺរី ពីព្រោះរបាយការណ៍បានផ្សព្វផ្សាយថា ពួកគេនឹងសប្បាយរីករាយជាមួយនឹងរដូវផ្ការីក។ កាលពីថ្ងៃច័ន្ទអភិបាលក្រុងតូក្យូលោកបានស្នើសុំឱ្យសាធារណជនអនុវត្តន៍គោលការណ៍បីគឺការពាក់ម៉ាស់ ជៀសវាងការជួបជុំ និងការរក្សាគម្លាតសង្គម។ នៅថ្ងៃអាទិត្យនេះទីក្រុងតូក្យូនិងតំបន់ផ្សេងៗនឹងត្រូវបានបញ្ចប់ភាពអាសន្នរបស់ខ្លួនដែលអូសបន្លាយពីខែមករាមកម្លេះ។

ចាប់តាំងពីខែមករារដ្ឋាភិបាលបានជំរុញឱ្យអាជីវកម្មត្រូវបិទទ្វារមុនពេលកំណត់និងនិយោជិកត្រូវធ្វើការនៅពីផ្ទះ។ កាលពីថ្ងៃអង្គារការឆ្លងមេរោគកូវីត-១៩ ប្រចាំថ្ងៃថ្មីត្រូវបានគេរាយការណ៍ថាមានចំនួន ៣៣៧ នៅទីក្រុងតូក្យូ។ បើប្រៀបធៀបទៅនឹងថ្ងៃទី ៧ ខែមករាមានចំនួន ២.៥២០ នាក់។ ឧទ្យានមួយចំនួននៅប្រទេសជប៉ុនហាមឃាត់ការប្រមូលផ្តុំនៅជុំវិញដើមឈើផ្កាឆឺរីព្រមទាំងបានដាក់របងដើម្បីការពារកុំឲ្យមនុស្សទៅជិតដើមឈើថែមទៀតផង។ ប្រភព៖ Big News Network