ហួសចិត្ត! ស្ត្រីម្នាក់រកឃើញកោះមួយ ដោយចៃដន្យក្នុង Google Earth ដែលទម្រង់វាណាស់

រូបភាពរបស់ Google Earth បង្ហាញទឹកដីដ៏ធំល្វឹងល្វើ ដែលមានដូចជា ខ្សែបន្ទាត់ព្រំប្រទល់ សមុទ្រខៀវស្រងាត់ និងតំបន់ដែលគ្របដណ្តប់ដោយផ្កាខៀវស្រងាត់ ធ្វើឱ្យអ្នកស្រី Joleen Vultaggio អាយុ ៥០ ឆ្នាំ និយាយបែបកំប្លែងថា «ខ្ញុំចូលចិត្តធ្វើដំណើរកម្សាន្តតាម Google វាមិនមានហានិភ័យ»។

អ្នកស្រី Joleen មកពី Detroit រដ្ឋ Michigan គាត់ពិបាកជឿលើភ្នែករបស់គាត់ នៅពេលដែលគាត់បានទស្សនាកោះដែលមានសមុទ្រព័ទ្ធជុំវិញ នាកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក។

ម្តាយពីរនាក់ដែលបានបង្កើតក្រុមហ្វេសប៊ុកសម្រាប់ superfans របស់ Google Earth បានកត់សំគាល់ឃើញនូវ កូអរដោនេមួយ ដ៏គួរឱ្យភ្ញាក់ផ្អើល ហើយពួកគេបានចែករំលែកវាចូលទៅក្នុងក្រុមផ្សេងទៀតក្នុងបណ្ដាញសង្គម ដែលគាត់បាននិយាយថា វាជារឿងដ៏គួរឲ្យអស់សំណើចមួយដោយគាត់បាននិយាយថាកោះមួយនោះគួរតែដាក់ឈ្មោះថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​“កោះ Penis” ។

កោះនេះនៅចម្ងាយជាង ៥០០ ម៉ែត្រ មានទីតាំងស្ថិតនៅក្នុងកោះត្រូនិចត្រូពិចនៅក្បែរឆ្នេរនៃរដ្ឋ New Caledonia ដែលគ្រប់គ្រងដោយជនជាតិបារាំងនៅអូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេអានី។

ចូឡេន បាននិយាយថា «ខ្ញុំបានក្រឡេកមើលជុំវិញកោះ Trinity ហើយខ្ញុំគិតថា អស្ចារ្យមែនវាមើលទៅដូចជាលិង្គមិនកាត់ស្បែកណាស់ ។ គ្រាន់តែឃើញភ្លាមខ្ញុំក៏ទម្លាក់ម្ជុលលើផែនទីភ្លាមៗដើម្បីចំណាំទីតាំង ដើម្បីយកទៅកាត់ក្នុងកម្មវិធី Photoshop» ។

«ខ្ញុំបានចែករំលែកទីតាំងនេះ តាមរយៈកូអរដោនេដែលខ្ញុំបានដៅទុក ដើម្បីឲ្យគ្រប់គ្នាពិនិត្យមើលថាវាដូចជាអ្វីដែលខ្ញុំបានមើលឃើញដែឬទេ។ តំបន់នេះមានទឹកខៀវ ហើយស្រស់ស្អាតណាស់ ហើយខ្ញុំចូលចិត្តតំបន់នេះ»។

កោះ Trinity មានប្រជាជនចំនួនសរុប ៣.៤០០ នាក់ ហើយត្រូវបានគេស្គាល់ថាជាឆ្នេរខ្សាច់ដ៏ចម្លែក។

ចែករំលែករូបភាពទៅកាន់អ្នកដែលចូលចិត្ត Google Earth ឃើញថាមានអ្នកចាប់អារម្មណ៍ចូលទៅបញ្ចេញមតិច្រើន។

អ្នកលេងនៅក្នុងក្រុម superfans បាននាំគ្នានិយាយលេងសើចចំពោះរូបភាពនៃកោះនេះថា កោះនេះគួរតែមានឈ្មោះថា «កោះ D**k ?»

វាមិនមែនជារបកគំហើញដ៏ឈ្លើយលើកដំបូងនៅលើ Google Earth នោះទេ។ គំនូរលិង្គដ៏ធំសម្បើមមួយក៏ធ្លាប់បានលេចចេញនៅតំបន់ទីក្រុង Aberdeenshire ប្រទេសស្កុតលែន វាមានរូបរាងធំល្មម ដែលអាចមើលឃើញពីលំហយ៉ាងធំ។

សូមបញ្ជាក់ថា នៅប្រទេសស៊ុយអែតក៏មានរូបភាពនៃលិង្គ និងសុដន់ធំមួយត្រូវបានគេរកឃើញនៅលើដំបូលផ្ទះចំនួនពីរនៅលើ Google Earth ។ រូបភាពទាំងនេះត្រូវបានគេរកឃើញត្រឹមពេល ២ឆ្នាំ បន្ទាប់ពីប្លុកផ្ទះល្វែង ដោយទុកឱ្យម្ចាស់ផ្ទះមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ព័ត៌មានអំពីរូបភាពប្លែកៗ ដែលត្រូវបានគេប្រទះឃើញនៅលើ Google Earth ត្រូវបានលើកឡើងជាលើកដំបូងនៅក្នុងក្រុមហ្វេសប៊ុកមួយ មុនពេលផ្សព្វផ្សាយដោយកាសែតស៊ុយអែត៕ ប្រភពពី៖ TheSun