បាតុករថៃរាប់ពាន់នាក់ទាមទារកំណែទម្រង់រាជាធិបតេយ្យ និងឲ្យដោះលែងមេដឹកនាំដែលជាប់ពន្ធនាគារ

253

បាំងកក៖ ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅរដ្ឋធានីបាំងកកប្រទេសថៃ នាថ្ងៃពុធ ទី២៤ ខែ មីនា ដើម្បីទាមទារអោយមានការកែទម្រង់រាជាធិបតេយ្យ និង ការដោះលែងមេដឹកនាំ ដែលជាប់ពន្ធនាគារបន្ទាប់ពីមួយថ្ងៃ នៃការធ្វើបាតុកម្មដ៏ធំមួយចាប់តាំងពីពួកគេបានចាប់ផ្តើមកាលពីឆ្នាំមុន ។

តាមរបាយការណ៍បានឲ្យដឹងថា ចលនាតវ៉ាយុវជនរបស់ប្រទេសថៃបានកើតឡើង កាលពីឆ្នាំមុន ហើយបានបង្កបញ្ហាប្រឈមធំបំផុតដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុធចាន់អូចា អតីតមេបញ្ជាការកងទ័ព ដែលបានដណ្តើមអំណាចកាលពីឆ្នាំ ២០១៤ ពីរដ្ឋាភិបាលជាប់ឆ្នោត ។

មានជនស៊ីវិល និង ប៉ូលីសជាង ៣០ នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយ ឯការតវ៉ាមួយនៅក្បែរវិមានកាលពីថ្ងៃសៅរ៍ (២០ មីនា) បន្ទាប់ពីប៉ូលីសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រាប់ជ័រដើម្បីបំបែកការប្រមូលផ្តុំគ្នានោះ ។

ក្រុមអ្នកតវ៉ាក៏បានទាមទារឱ្យទប់ស្កាត់អំណាចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn និងលុបបំបាត់ចោលនូវច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹង ដែលតម្រូវឱ្យមានទោសជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ។

កាលពីថ្ងៃពុធក្រុមអ្នកតវ៉ាបានកាន់កាប់ផ្លូវបំបែកមួយដែលមានភាពមមាញឹកបំផុតនៅទីក្រុងបាងកក និងបានអបអរសាទរនៅពេលដែលមេដឹកនាំខ្លះទាមទារកំណែទម្រង់រាជាធិបតេយ្យ ដោយអំពាវនាវឱ្យមានការដោះលែង “ មិត្តភក្តិ” របស់ពួកគេចេញពីពន្ធនាគារ។

លោកAttapon Buapatដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ កាលពីដើមខែនេះ ប៉ុន្តែក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបានប្រាប់ហ្វូងមនុស្សថា “នេះគឺជាការប្រយុទ្ធដ៏នឿយហត់ ។ យ៉ាងណាមិញ ការផ្លាស់ប្តូរបានចាប់ផ្តើម ពួកគេអាចបន្ថយល្បឿន ប៉ុន្តែមិនដែលបញ្ឈប់វាទេ ។ រឿងក្តីព្រហ្មទណ្ឌបានកំពុងកើនឡើងប្រឆាំងនឹងមេដឹកនាំបាតុកម្មទាំងនោះ ។

អ្នកដែលលេចធ្លោជាងគេ ត្រូវបានជាប់ពន្ធនាគាររង់ចាំការកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ ។ សកម្មជនជាច្រើនទៀតរួមទាំងលោក Attaponអាចត្រូវបានចោទប្រកាន់ នាថ្ងៃព្រហស្បតិ៍ទី ២៥ ខែមីន ខណៈពេលដែលពួកគេត្រូវជួបព្រះរាជអាជ្ញាជុំវិញតួនាទីរបស់ពួកគេនៅក្នុងការតវ៉ាមួយនេះ។

ខាងព្រះបរមរាជវាំងមិនបានធ្វើអត្ថាធិប្បាយ ដោយផ្ទាល់លើការតវ៉ានេះទេ ។ តែបើយោងតាមរដ្ឋាភិបាលបាននិយាយថា ការរិះគន់ព្រះមហាក្សត្រ គឺខុសច្បាប់ និងមិនសមរម្យ

ប្រភព៖asiaone