មិនដែលឃើញទេ! កីឡាករប្រដាល់ម្នាក់យកសត្វពពែជិះទូកលើទឹករលកយ៉ាងសង្ហារនៅឆ្នេរកាលីហ្វ័រញ៉ា

179

កាលីហ្វញ៉ា៖ ខណៈពេលមានការអបអរសាទរមួយកុមារជាច្រើននិងបុរសមួយក្រុមបានបណ្តែតក្តាររំអិលនៅលើផ្ទៃទឹក។ ពួកគេបានផ្លាស់ប្តូរបទពិសោធន៍របស់ខ្លួនតាមរយៈរលកសមុទ្រនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ អ្នកទេសចរម្នាក់បានអង្គុយនៅលើក្តាររំអិលដោយយកសត្វពពែពណ៌សដ៏ធំមួយក្នាលទៅជាមួយ។ លោក Dana McGregor គឺជាកីឡាករប្រដាល់ ហើយគាត់គឺជាអ្នកចូលចិត្តដើរលេងនៅកាលីហ្វ័រញ៉ាផងដែរ។

គាត់តែងតែចូលចិត្តភាពរំភើបក្នុងការលេងទឹករលក ប៉ុន្តែអ្វីដែលជារឿងចម្លែកគាត់បានយកសត្វពពែដែលជាសត្វចិញ្ចឹមរបស់គាត់ជិះលេងជាមួយគ្នានៅថ្ងៃទំនេររបស់គាត់។ លោក McGregor បានរំលឹកពីដល់ដំណើរកម្សាន្តជាមួយសត្វពពែរបស់គាត់អស់រយៈពេលជិត ១០ ឆ្នាំហើយ។ លោកបានថ្លែងថា“គាត់បានចិញ្ចឹមសត្វពពែឈ្មោលមួយក្បាលដោយឱ្យវាស៊ីស្លឹកឈើនៅក្នុងចំការ ហើយគាត់បានសំរេចចិត្តយកវាទៅដើរលេងជាមួយនៅថ្ងៃខួបកំណើត។

បន្ទាប់មកគាត់ទើបតែជិះទូកជាមួយគ្នាកាលពីពេលថ្មីៗនេះទេ។ លោក McGregor អាយុ ៤២ ឆ្នាំបានបង្រៀនក្មេងៗពីរបៀបជិះទូកនៅឆ្នេរ Pismo Beach នៅភាគខាងជើងទីក្រុង Santa Barbara។ លោកបានយកសត្វពពែចិញ្ចឹមទាំងពីរក្បាលរបស់គាត់គឺ Pismo និង Grover ដើម្បីកុំឱ្យពួកវាខ្លាចទឹក។ កុមារា Mileah Robbins អាយុ ១០ ឆ្នាំនិយាយថា“វាជាលើកដំបូងរបស់ពួកវាហើយមើលទៅគួរឱ្យខ្លាច! ប៉ុន្តែតាមការពិតបន្ទាប់ពីបានជិះម្តងហើយម្តងទៀត ពួកវាមើលទៅពិតជារីករាយណាស់”។

ចំណែកឯសត្វពពែទាំងពីរហាក់ដូចជាសប្បាយរីករាយនឹងទឹករលកបោកបក់។ ពេលខ្លះលោក McGregor ឱបពពែរបស់គាត់ នៅពេលពួកវាឈរនៅលើក្តាររំអិល។ នៅពេលខ្លះពួកវាដើរនៅលើក្តាររំអិលដើម្បីទាក់ទាញការចាប់អារម្មណ៍ពីកុមារនិងអ្នកធ្វើដំណើរឆ្លងកាត់ដទៃទៀត។ អ្នកធ្វើដំណើរម្នាក់បាននិយាយថា“សត្វពពែមានសេរីភាពក្នុងការជិះក្តាររំអិលណាស់ ខ្ញុំមិនដែលបានឃើញទេ”៕ ប្រភព៖ AsiaOne