ព្រះអង្គម្ចាស់ Harry បានចូលកាន់ដំណែងជាប្រធានក្រុមហ៊ុនសុខភាពផ្លូវចិត្តដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ

306

សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន BetterUp Inc បានចាប់ផ្តើមបើកដំណើរការ ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ ក្រុមហ៊ុននេះបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងការប្រឹក្សាផ្នែកសុខភាពផ្លូវចិត្តតាមអ៊ិនថឺណិត។ កាលពីថ្ងៃអង្គារក្រុមហ៊ុនបានប្រកាសថា ព្រះអង្គម្ចាស់ Harry ត្រូវបានគេតែងតាំងជាប្រធានថ្មី។ ក្រុមហ៊ុននេះបានប្រកាសកាលពីខែមុនថា ខ្លួនប្រមូលប្រាក់ហ៊ុនបាន ១២៥ លានដុល្លារបន្ថែមទៀត។ ដូច្នេះក្រុមហ៊ុននេះមានដើមទុនសរុប ១,៧៣ កោដិដុល្លារ។

វាជាការចាប់ផ្ដើមតាមលក្ខណៈឯកជនដោយមានប្រាក់ដើមលើសពី ១ ពាន់លានដុល្លារ។ កាសែត The Wall Street Journal បានរាយការណ៍ជាលើកដំបូងថា ព្រះអង្គម្ចាស់ Harry កំពុងចូលកាន់ដំណែងជាប្រធានក្រុមហ៊ុនសុខភាពផ្លូវចិត្ត។ បើតាមលោក Alexi Robichaux មានប្រសាសន៍ថា ព្រះអង្គម្ចាស់នឹងពង្រីកការងារដែលទ្រង់បានធ្វើអស់ជាច្រើនឆ្នាំ។ ព្រះអង្គម្ចាស់បានអប់រំនិងជម្រុញសហគមន៍ឱ្យផ្តោតអារម្មណ៍លើបញ្ហាសុខភាពផ្លូវចិត្ត។

ព្រះអង្គម្ចាស់បាននិយាយដោយបើកចំហអំពីផលវិបាកសុខភាពផ្លូវចិត្តរបស់ទ្រង់ បន្ទាប់ពីមាតារបស់ទ្រង់ទទួលមរណភាពកាលពីឆ្នាំ ១៩៩៧ ដោយគ្រោះថ្នាក់ចរាចរណ៍នៅប៉ារីស។ អ្នកម្នាង Meghan បានលាតត្រដាងនៅក្នុងបទសម្ភាសន៍ដ៏ល្បីមួយក្នុងកម្មវិធី Oprah Winfrey។ បទសម្ភាសន៍ត្រូវបានគេចាក់ផ្សាយកាលពីដើមខែនេះ។ អ្នកម្នាងបានលើឡើងពីភាពតប់ប្រមល់នៃជីវិតរាជវង្ស ហើយនៅពេលខ្លះនាងមានគំនិតធ្វើអត្តឃាតថែមទៀតផង។

អ្នកម្នាងបានផ្តោតអារម្មណ៍និងផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្ត ព្រោះវាគឺជាគន្លឺះដ៏សំខាន់មួយ។ អ្នកម្នាងបាននិយាយថា”យើងមិនបានដឹងថាសុខភាពផ្លូវចិត្តមាននៅក្នុងខ្លួនរបស់យើងតាំងពីពេលណានោះទេ”។ ព្រះអង្គម្ចាស់បានធ្វើការផ្ទាល់ជាមួយគ្រូបង្វឹកម្នាក់របស់ក្រុមហ៊ុន។ មិនត្រឹមតែប៉ុណ្ណោះទេទ្រង់បានផ្តល់សេវាកម្មនេះដល់និយោជិកក្រុមហ៊ុន Archewell ទៀតផង។ ប្តីប្រពន្ធមួយគូនេះបានគ្រប់គ្រងក្រុមហ៊ុនផលិតសំលេងនិងវីដេអូ ហើយវាក៏តួនាទីថ្មីមួយទៀតផងដែរ។

លោក Harry និង Meghan នឹងដើរចេញពីតួនាទីជាស្តេចជាន់ខ្ពស់របស់វិមាន Buckingham។ ពួកគេនិយាយថា យើងនឹងមិនវិលត្រឡប់មកធ្វើជាសមាជិករាជវង្សានុវង្សវិញទេ។ ចាប់តាំងពីពេលនោះមកប្តីប្រពន្ធមួយគូនេះបានរស់នៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់ពួកគេនៅរដ្ឋកាលីហ្វ័រញ៉ា។ ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយក្រុមហ៊ុន Netflix និងក្រុមហ៊ុន Spotify ថែមទៀតផង។ ប្រភព៖ Al Jazeera