”បឹង ស្នេហា” បឹងដែលមានភាពទាក់ទាញជាងគេនៅទីក្រុងឌូបៃ បន្ទាប់ពីអាគាខ្ពស់កប់ពពក ផ្សារទំនើប និងកោះ (មានវីដេអូ)

1148

ទីក្រុងឌូបៃ៖ ទីក្រុងឌូបៃ៖ ទីនោះមានបឹងមួយឈ្មោះថា ” បឹងស្នេហា ” ជាបឹងដែលត្រូវបានបង្កើតឡើងជារាងបេះដូង ហើយវាមានទីតាំងស្ថិតនៅវាលខ្សាច់ក្បែរទីក្រុងឌូបៃ ដោយវាទាក់ទាញការចាប់អារម្មណ៍បំផុតសម្រាប់គូស្នេហ៍ដែលមកលេងនៅមជ្ឈឹមបូព៌ា។

កោះដែលរាងជាបាត់ដៃត្រូវបានគេចាត់ទុកថាជានិមិត្តរូប វាដូចទៅនឹងអាគារខ្ពស់កប់ពពកដូចជាអាគារ Burj Khalifa ក្រុងទីឌូបៃ គឺជាទីកន្លែងមានភាពទាក់ទាញល្បីល្បាញបំផុតនៅលើពិភពលោក ប៉ុន្តែនៅមានអ្វីជាច្រើនទៀត។ វាត្រូវបានគេរកឃើញនៅលើវាលខ្សាច់ជុំវិញទីក្រុង ដែលមានប្រជាជនរស់នៅច្រើនបំផុតនៅអារ៉ាប់រួម ។

 

View this post on Instagram

 

A post shared by 👑Fazza👑 (@fazza_fanzs)

 កន្លែងដែលស្រស់ស្អាត និងមានការចាប់អាម្មរណ៍ជាខ្លាំងនោះ តាមពិតទៅវាគឺបឹងមួយ ដែលបង្កើតឡើងដោយមនុស្ស បើយើងមើលទៅឃើញថា វាមានផ្ទៃទឹកពត់ពេនដូចជារាងបេះដូង ហើយវាមានទីតាំងនៅជិតវាលខ្សាច់ អាល់ឃុដ្រាអូសាស ។ ដោយប្រវែងនៅលើផ្ទៃដីទំហំ ៥៥០,០០០ ម៉ែត្រការ៉េ វាមើលទៅពិតជាទាក់ទាញសម្រាប់ភ្ញៀវទេសចរ ហើយពិតជាអស្ចារ្យណាស់ ដោយយើងអាចសម្លឹងមើលពីទីអវកាសមកក្រោមបាន ។

សម្រាប់ទីតាំងស្ថិតនៅឆ្ងាយពីតំបន់ទីក្រុងនានា បឹងក្ដីស្រឡាញ់ គឺជាអូសាសពិតមួយ ដែលព័ទ្ធជុំវិញដោយសមុទ្រខ្សាច់ឆ្ងាយដាច់កន្ទុយភ្នែក។ ដើម្បីទៅដល់ទីនោះត្រូវចំណាយពេលវេលា និងការខំប្រឹងប្រែងគួបផ្សំជាមួយនឹងថវិកាផងដែរ ទើបក្ដីស្រមៃរបស់អ្នកទេសចរចង់ទៅទស្សនាក្លាយជាការពិត។ ជាពិសេសនៅទីននេះក្រៅពីបឹងដែលមានរាងដូចបេះដូង នៅមានដើមឈើប្រមាណជាង ១៦.០០០ ដើម និងផ្កាចម្រុះពណ៌រាប់ពាន់ ។ រាប់បញ្ចូលទាំង អេឌីអាដូនី ពណ៌ក្រហមមានរាងជាបេះដូង ឬ រៀបជាពាក្យថា ” ស្នេហា ”។

 

View this post on Instagram

 

A post shared by Fazza (@faz3)

 យ៉ាងណាមិញ បឹងស្នេហាត្រូវបានគេបង្ហាញជាលើកដំបូង នៅខែ វិច្ឆិកា ឆ្នាំ ២០១៨ បឹងស្នេហារបស់ប្រទេសឌូបៃបានធ្វើឲ្យមានភាពទាក់ទាញ និងចាប់អារម្មណ៍ពីមនុស្សជាច្រើន បន្ទាប់ពីព្រះអង្គម្ចាស់មកុដ សេកហា ម៉ាំដិនម៉ូហាម៉េដប៊ីនរ៉ាឌីអាល់ម៉ាក់ធូមនៃឌូបៃ បានចែករំលែករូបថតពីលើអាកាសនៅលើគណនី Instagram ដ៏មានប្រជាប្រិយភាពរបស់ទ្រង់ដោយមានចំណងជើងថា “ សំរាប់អ្នកទាំងអស់គ្នា ” ។

ទោះបីជាបឹងស្នេហា បានក្លាយជាទិសដៅដ៏ពេញនិយមសម្រាប់អ្នកមានស្នេហា នៅមជ្ឈឹមបូព៌ា ដើម្បីទទួលបានការកោតសរសើរចំពោះការផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាតរបស់បឹងក៏ដោយ ក៏អ្នកត្រូវទស្សនាពីចម្ងាយយ៉ាងហោចណាស់ ៥០ ម៉ែត្រពីលើចុះមកក្រោមទើបឃើញរូបរាងជាបេះដូង មិនដូច្នោះទេអ្នកឃើញវាគ្រាន់តែជាបឹង ដែលមានរាងកោងបត់បែនបន្តិចតែប៉ណ្ណោះ  ។

គួរបញ្ជាក់ផងដែរថា៖ ប្រសិនបើអ្នកចង់ទស្សនាបឹងស្នេហា អ្នកគួរតែស្វែងយល់ពីដំណើរការ ឬមធ្យោបាយក្នុងការទស្សនាជាមុនសិន ដោយឡែកនៅទីនោះគេតម្រូវឲ្យជិះឧទ្ធម្ភាគចក្រ ឬក៏យន្តហោះហោះពីលើ ដើម្បីទស្សនានូវរូបរាងដ៏ស្រស់ស្អាតនៃបឹងទាំងមូល ។ ប្រសិនបើជម្រើសទាំងពីរនេះអ្នកមិនមានលទ្ធភាពទេ អ្នកក៏អាចរកមើលរូបថតរបស់វានៅលើបណ្ដាញសង្គមលើអ៊ីនធឺណិត ឬស្វែងរកវានៅលើ Google Earth ជាដើម ។

អ្នកមិនអាចតែពីលើដីទេ ប៉ុន្តែពាក្យថា ” ស្នេហា ” ត្រូវបានបង្កើតដោយដើមឈើរាប់រយដើម ដែលតម្រៀបគ្នា ដោយការរៀបចំសួនផ្កាគ្រប់ទីកន្លែសុទ្ធ ដើម្បីឲ្យមើលទៅមានរាងដូចបេះដូងទាំងអស់​ នៅទីនោះក៏មានទីលានវាយសី សម្រាប់អ្នកទៅទស្សនាផងដែរ ។

ដូច្នេះប្រសិនបើអ្នកទៅទស្សនាអាគារខ្ពស់ៗផុតអាកាសនៃទីក្រុងឌូបៃ ព្រមទាំងផ្សារទំនើប និងកោះដែលបង្កើតដោយមនុស្ស មួយវិញទៀតប្រសិនបើអ្នកមានបំណងចង់ទៅទស្សនាបឹងស្នេហា អ្នកគ្រាន់តែធ្វើដំណើរចម្ងាយ ៥០ គីឡូម៉ែត្រ ពីទីក្រុងឌូបៃ ឆ្ពោះទៅកាន់សមុទ្រខ្សាច់ នោះអ្នកនឹងរកឃើញបឹងស្នេហានោះជាមិនខាន ។

ប្រភព៖odditycentral