មនុស្សរាប់ពាន់នាក់បានរងរបួស និងត្រូវបានចាប់ខ្លួន ដោយប៉ូលិសថៃប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកការតវ៉ា

373

ប្រទេសថៃ៖ មនុស្សរាប់ពាន់នាក់បានរងរបួស និងត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋធានីថៃបន្ទាប់ពីប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ នាយប់ថ្ងៃសៅរ៍ ដើម្បីបំបែកការប្រមូលផ្តុំរបស់ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយអំពាវនាវឱ្យមានការដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួន និងស្នើឲ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ព្រមតែធ្វើកំណែទម្រង់របបរាជានិយម ។

បើតាមការសន្និដ្ឋានបានអោយដឹងថា ការប្រមូលផ្ដុំគ្នានៅខាងក្រៅព្រះបរមរាជវាំង និងទីក្រុងបាងកក គឺជាការបន្តនៃការតវ៉ាដឹកនាំដោយនិស្សិតមួយក្រុម ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ជាពិសេសទាក់ទងនឹងរាជានិយម ។ ក្រុមអ្នករៀបចំបាតុកម្មបាននិយាយថាពួកគេគ្រោងនឹងអោយក្រុមបាតុករបិទក្រដាសជាមួយសារនៅលើជញ្ជាំងវិមាន។

ក្រុមបាតុករដែលមានចំនួនជិត ១០០០ នាក់ បានបំបែករបាំង ដែលធ្វើពីកុងតឺន័រ នៅខាងក្រៅវិមានពិធីជប់លៀងមានកំពស់ពីរ ។ ប៉ូលីសនៅពីក្រោយកុងតឺន័របានឆ្លើយតបជាដំបូងដោយការព្រមាន ហើយបន្ទាប់មកក៏បានបាញ់ឧស្ម័នបង្ហូរទឹក និងគ្រាប់ជ័រផងដែរ  ។ ប៉ូលីសបានបណ្តេញហ្វូងមនុស្សឲ្យត្រឡប់ទៅវិញអស់ ខណៈពេលដែលការប៉ះទង្គិចគ្នាបន្តកើតឡើងហ្វូងមនុស្សហាក់ដូចជាបានរំសាយគ្នាទៅវិញនៅប្រហែលម៉ោង ១០ យប់ បើតាមមន្រ្តីប៉ូលីសបានឲ្យដឹងនៅព្រឹកបន្ទាប់ ។

ដោយឡែក ខាងសេវាពេទ្យសង្គ្រោះបន្ទាន់របស់ក្រុង អេរ៉ាវ៉ាន បានរាយការណ៍ថាមានមនុស្ស ៣៣ នាក់ក្នុងនោះមានប៉ូលិស ១៣ នាក់បានរងរបួស ដោយសារគ្រាប់កាំភ្លើងកៅស៊ូ គ្រាប់ថ្ម និង ឧស្ម័នបង្ហូរទឹកភ្នែក ។ យ៉ាងហោចណាស់អ្នកយកព័ត៌មានពីរនាក់បានរងការវាយប្រហារដោយគ្រាប់ជ័រ នៅខណៈពេលចុះទៅកន្លែងកើតហេតុនោះ ។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សថៃ បានរាយការណ៍ថាមានការឃាត់ខ្លួនមនុស្សចំនួន  ៣២ នាក់ បន្ថែមទៀត ។

ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងក្រុមបាតុករបានចោលគ្រាប់បែកផ្សែង ជាមួយនឹងកាំជ្រួចយក្ស ដើម្បីឆ្លើយតបជាមួយប៉ូលីស ហើយក៏បម្រុងនឹងបំបែករូបសំណាកស្តេច​ ប៉ុន្តែបានបរាជ័យក្នុងការប៉ុនប៉ងដុតចោល ទោះបីជាពួកគេបានដុតសំបកកង់ និងសំរាមនៅទីតាំងជាច្រើនក៏ដោយ ។

ប្រភពទិន្នន័យរបស់អ្នកនាំពាក្យប៉ូលីស លោកវរសេនីយ៍ឯ Kissana Phathanacharoen បាននិយាយថាប៉ូលីសបានព្រមានជាមុនថា ការប្រមូលផ្តុំនេះខុសច្បាប់ ហើយមិនសមស្របទេ ។ លោកបាននិយាយថាក្រៅពីបោះវត្ថុផ្សេងៗក្រុមអ្នកតវ៉ាបានប្រើដុំថ្ម នឹងដំបងវាយទៅលើប៉ូលីស ។ លោកបានបន្តទៀតថាប៉ូលីសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងគ្រាប់ជ័រតាមនីតិវិធីត្រឹមត្រូវ ក្នុងការពារខ្លួនរបស់ពួកគេ ។

ការប្រមូលផ្តុំគ្នានេះត្រូវបានហៅថា ” REDEM ” ដែលជាក្រុមនៃចលនាតវ៉ាដ៏ធំមួយកាលពីឆ្នាំមុនដោយបានចាប់ផ្តើមជាមួយនឹងការទាមទារចំនួន ៣ គឺ ឲ្យលោក ប្រាយុទ្ធចាន់អូចា ធ្វើការលាលែងពីតំណែង និង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីធ្វើឱ្យមានលក្ខណៈជាប្រជាធិបតេយ្យជាមួយនឹងរបបរាជានិយម ។

លើសពីនេះទៅទៀត REDEM ដែលតំណាងឱ្យអ្នកស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ បានអះអាងថា មិនមានមេដឹកនាំ និងអ្នកកាន់ការបោះឆ្នោតតាមអ៊ិនធឺរណែតណា អាចសំរេចលើកាលបរិច្ឆេទ ព្រមទាំងសកម្មភាពប្រមូលផ្តុំគ្នាបានទេ។

ចលនានេះបានធ្វើឱ្យយុទ្ធនាការរបស់ខ្លួនផ្តោតលើរាជាធិបតេយ្យ រួមជាមួយច្បាប់កំពូលរបស់ប្រទេសថៃ ដែលធ្វើឱ្យមានការរិះគន់ជេរប្រមាថស្តេចនឹងរាជវង្សជាន់ខ្ពស់មួយចំនួនទៀត ដែលព្យាយាមហាមប្រាប់ និងធ្វើការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ។

យ៉ាងណាមិញ របបរាជានិយមត្រូវបានចាត់ទុកជាស្ថាប័នដ៏ពិសិដ្ឋ នៅក្នុងប្រទេសថៃ ហើយការរិះគន់ជាសាធារណៈមិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេចាត់ទុកថាមិនអាចទទួលយកបានជាយូរមកហើយនៅក្នុងសង្គម។ មនុស្សជាច្រើននៅតែគោរពរបបរាជានិយម និង យោធាដែលជាមហាអំណាចមួយនៅក្នុងសង្គមថៃចាត់ទុកការការពាររាជានិយមជាអាទិភាពចំបង ។

នៅពេលក្រុមអ្នកតវ៉ាកាលពីឆ្នាំមុនបានបង្កើនការរិះគន់ចំពោះរបបរាជានិយម រដ្ឋាភិបាលបានឆ្លើយតបដោយចោទប្រកាន់ក្រុមបាតុករ ដែលបាននិយាយនោះដោយអយុត្តិធម៌ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ហើយក្នុងរយៈពេលមួយខែចុងក្រោយនេះពួកគេ ៨ នាក់ត្រូវជាប់ពន្ធនាគារ ព្រមទាំងកំពុងរង់ចាំការជំនុំជម្រះ ។

យ៉ាងហោចណាស់ ចលនាមួយនេះអាចទាក់ទាញមនុស្សបានយ៉ាងច្រើនពី ២០.០០០ ទៅ ៣០.០០០ ម៉ុឹននាក់ នៅទីក្រុងបាងកក នៅឆ្នាំ ២០២០ ដែលមនុស្សទាំងនោះមកពីតាមទីក្រុង និងសាកលវិទ្យាល័យធំៗមួយចំនួនទៀត ។ ទោះជាយ៉ាងណាក៏ដោយការផ្ទុះឡើងនូវមេរោគថ្មី មួយកាលពីចុងឆ្នាំមុនបានបណ្តាលឱ្យរឿងទាំងនោះបានបញ្ឈប់សកម្មភាពជាបណ្តោះអាសន្ន ហើយវាក៏ធ្វើឲ្យបាត់បង់សន្ទុះផងដែរ ។

ប្រភព៖ apnews