Rina Sawayama ជាបេក្ខជនតែម្នាក់ហ៊ានស្នើសុំទៅកាន់អ្នករៀបចំកម្មវិធីធ្វើការផ្លាស់ប្តូរវិន័យចំពោះកម្មវិធី Brits Rising Star

79

តារាចម្រៀងដែលមានដើមកំណើត នៅប្រទេសជប៉ុនឈ្មោះ Rina Sawayama បានជំរុញឱ្យអ្នករៀបចំកម្មវិធីធ្វើការផ្លាស់ប្តូរវិន័យចំពោះកម្មវិធី Brits Rising Star ក្នុងចំណោមបេក្ខជនជាច្រើននាក់ ។

Rina Sawayamaជាតារាចម្រៀងមានដើមកំណើតជប៉ុន ដែលបានរស់នៅក្នុងប្រទេសអង់គ្លេសអស់រយៈពេល ២៦ ឆ្នាំ ហើយស្ថិតក្នុងចំណោមអ្នកប្រកួតប្រជែងទាំងបីក្នុងការដណ្ដើមពានរង្វាន់ផ្កាយរះ ក្នុងកម្មវិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះ បន្ទាប់ពីនាងបានជោគជ័យក្នុងការផ្លាស់ប្តូរច្បាប់ និង សិទ្ធិ ។

បើយោងតាម៖ អ្នករៀបចំកម្មវិធីកិត្តិយសរបស់ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១១ ខែមីនាថា តារាចម្រៀងGriff និងPa Salieuជាអ្នកច្រៀងរ៉េប ក៏ត្រូវបានគេតែងតាំងសម្រាប់រង្វាន់នេះដែរ កាលពីមុន ក្នុងកម្មវិធីដែលមានឈ្មោះថាពានរង្វាន់ Britain ។

កាលពីមុននាងបាននិយាយថា នាងមិនត្រូវបានគេពិចារណាសម្រាប់ឳកាសនៃកម្មវិធីពានរង្វាន់អង់គ្លេសនៅឯ Brits ឬសម្រាប់រង្វាន់ Mercury ទេ ដោយសារប្រទេសជប៉ុនមិនអនុញ្ញាតឱ្យមានសញ្ជាតិពីរ ដូចនេះនាងមិនមានលិខិតឆ្លងដែនឡើយ ។ អាល់ប៊ុមដំបូងរបស់នាងមានឈ្មោះថា Sawayamaត្រូវបានជាប់ឈ្មោះជាអាល់ប៊ុមល្អបំផុតមួយ ក្នុងឆ្នាំ ២០២០ ចុះផ្សាយដោយទស្សនាវដ្តីតន្ត្រី NME ។

ទន្ទឹមនិងនេះ អាល់ប៊ុមដំបូងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង របស់នាងមានឈ្មោះថា Sawayamaត្រូវបានគេគ្រប់គ្រងថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ពានរង្វាន់កាលពីឆ្នាំមុន ។

តែពេលនេះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់នាងនោះគឺ ត្រូវបានគេប្រកាសថាជាម្ចាស់ពានរង្វាន់មួយរូប ក្នុងចំណោមដៃគូប្រកួតប្រជែងផ្សេងទ់ៀត ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់  Sawayamaអាយុ ៣០ ឆ្នាំបាននិយាយថា “ ខ្ញុំបានស្ទើគាំងខណៈពេលដែលខ្ញុំដឹងថា ខ្ញុំត្រូវបានតែងតាំងសម្រាប់ Rising Star ២០២១” ។

“ខ្ញុំពិតជាមិនអាចនិយាយថា តើវាមានន័យយ៉ាងដូចម៉េចចំពោះខ្ញុំទេ ព្រោះខ្ញុំមិនមានសិទ្ធិទទួលបានពានរង្វាន់នេះកាលពីប៉ុន្មានសប្តាហ៍មុន ហើយឥឡូវនេះ ត្រូវបានបើកឳកាសទូលាយសម្រាប់សិល្បករជំនាន់ក្រោយដូចជារូបខ្ញុំដែរ ” ។

Griffអាយុ ២០ ឆ្នាំត្រូវបានគេតែងតាំងកាលពីឆ្នាំមុនសម្រាប់ពានរង្វាន់IvorNovello Rising​ Starខណៈពេលដែល Salieuមានអាយុ ២៣ ឆ្នាំបានឈរនៅលើគេក្នុងបញ្ជីឈ្មោះតន្ត្រីសំឡេងមាសឆ្នាំ ២០២១ របស់ BBC ។ អ្នកឈ្នះរង្វាន់កន្លងមក ដែលនឹងត្រូវប្រកាសនៅថ្ងៃទី ១៩ ខែមីនាខាងមុខ រួមមានAdele, Sam Smith and Celeste ។

ប្រភព៖asiaone