បុគ្គលិកស្រី ៣ នាក់ភ័យស្ទើរលេចនោមខណៈពេលដែលបុរសរោគចិត្តម្នាក់ចូលហាងលក់ទូរស័ព្ទដោយគ្មានស្លៀកខោ

253

គូឡាឡាំពួ៖​ នៅព្រឹកថ្ងៃទី ១១ ខែ មីនាមានវីដេអូមួយបានបង្កភាពភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមដោយបុរសម្នាក់ចូលហាងលក់ទូរស័ព្ទដោយពាក់តែអាវនិងមិនស្លៀកខោបានប៉ុនប៉ងរំលោភបុគ្គលិកស្រី ៣ នាក់នៅក្នុងហាង។ ឧប្បត្តិហេតុនេះបានកើតឡើងនៅហាងលក់ទូរស័ព្ទមួយនៅឯផ្សារទំនើប Pantai Timor ទីក្រុង Kota Bharu រដ្ឋ Kelantan។ មានខ្សែវីដេអូរយៈពេល ១ នាទីនិង ១៥ វិនាទីបានបង្ហាញឱ្យឃើញបុរសម្នាក់ពាក់អាវពណ៌ទឹកក្រូចព្យាយាមយាយីដល់បុគ្គលិកស្រីនៅក្នុងបរិវេណនោះ។

ដំបូងបុគ្គលិកស្រីៗហាក់ដូចជាព្រងើយកន្តើយចំពោះគាត់ ប៉ុន្តែនៅពេលដែលបុរសនោះបានធ្វើសកម្មភាពដោយប្រើអំពើហឹង្សា និងព្យាយាមចូលទៅកន្លែងដែលស្ត្រីទាំងបីនាក់ធ្វើការនៅទីនោះ។ បុរសរោគចិត្តបានបង្ខំបុគ្គលិកស្រីទាំងបីនាក់ឮ ធ្វើតាមបំណងរបស់ខ្លួន។ បើតាមរូបភាពក្នុងវីដេអូដែលត្រូវបានចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញថា បុរសរោគចិត្តរូបនោះទំនងជាមករកទិញទូរស័ព្ទ។ ក្រោយមកគាត់បានស្រែកគំហកដាក់បុគ្គលិកស្រីទាំងបីនាក់ រួចដើរសំដៅទៅរកពួកនាង។ដោយពួកនាងមានការភ័យខ្លាច ពួកនាងបានលោតផ្លោះទូរដាក់លក់ទូរស័ព្ទយ៉ាងលឿនចេញពីកន្លែងនោះ។ បន្ទាប់មកបុរសនោះបានព្យាយាមឡើងពីលើទូរដាក់ទូរស័ព្ទ រួចយកដៃម៉ាស្សាអាអូនតូចរបស់គាត់។ ក្រោយមកមានបុរសពាក់មួកសុវត្ថិភាពផ្សេងម្នាក់ទៀតបានដើរចូលមក ទើបបុរសរោគចិត្តនោះរត់ចេញទៅយ៉ាងប្រញាប់។ រហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានបន្ថែមទាក់ទងនឹងហេតុការណ៍នេះនៅឡើយទេ ចំណែកឯមន្រ្តីប៉ូលិសក៏កំពុងកំណត់មុខសញ្ញាបុរសរោគចិត្តរូបនោះយកទៅកាត់ទោសតាមច្បាប់ផងដែរ៕ ប្រភព៖ World of Buzz