កំពូលតារាជើងចាស់ អាម៉ាប់ បានបង្ហាញខ្លួនជាថ្មី នៅក្នុងខ្សែភាពយន្ត “អ្នកដើរតាមព្រំដែន”

282

ហុងកុង៖ ពូម៉ាប់បានត្រឡប់មកវិញហើយ តារាជើងចាស់ដ៏មានភាពសមត្ថភាពក្នុងការសម្ដែង ដែលល្បីល្បាញបំផុតតាមរយៈការសម្ដែងដូចជា ឈុតឆាកកម្សត់ កំប្លែង លេងសើច និងថែមទាំងឈុតឆាតប្រយុទ្ធ ។ ខាងក្រោមនេះជារឿងរ៉ាវ មួយចំនួន ដែលបង្ហាញពីការវិលមកវិញរបស់ពូម៉ាប់ មានឈ្មោះថាSammo​ Hung ។

បន្ទាប់ពីបាត់មុខជាង ២ ឆ្នាំពីវិស័យខ្សែភាពយន្តលោក Sammo Hung នៅទីបំផុតបានវិលត្រឡប់មកកាត់វិថីសិល្បសាជាថ្មី គាត់បានការបង្ហាញខ្លួនជាភ្ញៀវនៅក្នុងរឿងរបស់តារាសម្តែងស៊ីម៉ូនយ៉ា ដែលមានចំណងជើងថា “ អ្នកដើរតាមព្រំដែន ” លោកពិតជាសប្បាយចិត្តខ្លាំងណាស់ក្នុងការចូលរួមក្នុងពេលនេះ នេះបើតាមសារព័ត៌មានបានរាប់រាប់កាលពី ថ្ងៃទី ៩ មីនា ២០២១។

តារាសម្ដែង អាម៉ាប់ (Sammo Hung) បានបង្ហាញខ្លួននៅក្នុងពិធីសម្ពោធខ្សែភាពយន្តថ្មីកាលពីពេលថ្មីៗនេះ ដោយលោកបានបញ្ជាក់ថា លោកមានការព្រួយបារម្ភថា លោកនឹងមិនទទួលបានគម្រោងថតខ្សែភាពយន្តថ្មី នៅហុងកុងទេ ដោយសារតែប៉ុន្មាននេះទីផ្សារភាពយន្តមានភាពវឹកវរខ្លាំង ព្រោះតែជម្ងឺរាតត្បាតចង្រៃ ប៉ុន្តែចុងក្រោយលោកបែរជាទទួលបានគម្រោងថតថ្មី ។ លោកបានបន្តថា

លោកបានរៀបរាប់ថា “ខ្ញុំបានបាត់មុខមួយរយៈពីសិល្ប ដោយសារតែជម្ងឺរាតត្បាត នៅក្នុងឱកាសនេះលោកពិតជាសប្បាយរីករាយណាស់ ដែលអាចមានឱកាសបញ្ចេញសមត្ថភាពបង្ហាញទស្សសិកជនម្ដងតទៀត។ ។ វាពិតជាពេលវេលាដ៏អស្ចារ្យមួយ ដែលអាចរួមសម្ដែងជុំគ្នាជាមួយមិត្តរួមការងារចាស់ៗពីមុន ” ។ នៅពេលសួរថា តើលោកនឹងបន្ថយតម្លៃខ្លួនរបស់លោក ដើម្បីជួយដល់អ្នកផលិតខ្សែភាពយន្តដែរឬទេ?

ជាមួយគ្នានេះដែរ តារាសម្តែងរូបនេះបានសារភាពថា ” ខ្លួនមានអារម្មណ៍ថាអស់សង្ឃឹម ” នៅពេលបានមើលព័ត៌មាន និងការមើលឃើញពីជីវិតរបស់អ្នកដទៃដែលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាត Covid-19 ។ គាត់បានបន្ថែមថា “ ខ្ញុំនឹងជួយដល់អ្នកដឹកនាំថតខ្លះតាមរយៈការកាត់បន្ថយតម្លៃខ្លួនរបស់ខ្ញុំ ៕ ប្រភព៖yahoo