ដូនជី ដែលប្រជាជនមីយ៉ាន់ម៉ាគោរពបំផុត បានចេញមកលុតជង្គង់នៅមុខប៉ូលីសដើម្បីបញ្ឈប់អំពើហឹង្សានៅមីយ៉ាន់ម៉ា(មានវីដេអូ)

មីយ៉ាន់ម៉ា៖ ដូនជីម្នាក់បានលុតជង្គង់នៅចំពោះមុខប៉ូលីសនាភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ហើយបានអង្វរពួកគេឱ្យបញ្ឈប់ការធ្វើបាបទៅលើក្រុមបាតុករ ដែលបានប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន។

ទោះយ៉ាងណាក៏ដោយនៅទីបំផុតបំណងរបស់នាងមិនទទួលបានជោគជ័យ។

ខ្សែវីដេអូមួយបានបង្ហាញពីបងស្រីអានរ៉ូសឺនតាវង ក្នុងសម្លៀកបំពាក់ពណ៌ស និងមានស្បៃលើសក់ពណ៌ខ្មៅបានលុតជង្គង់នៅលើផ្លូវមួយក្នុងទីក្រុងមីនីកគីណា កាលពីថ្ងៃច័ន្ទដោយនិយាយទៅកាន់ប៉ូលីសពីរនាក់ ក្នុងគោលបំណងចង់ឲ្យពួកគេបញ្ឍប់នូវការធ្វើទុកបុកម្នេញដល់បាតុករ។

នាងបានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា “ ខ្ញុំបានសូមអង្វរពួកគេកុំឲ្យធ្វើបាបអ្នកតវ៉ា ហើយត្រូវជំនួសដោយអំពើល្អចំពោះពួកគេដូចជាសមាជិកគ្រួសាររបស់អ្នក” ។

ខ្ញុំបានប្រាប់ពួកគេថា ពួកគេអាចសម្លាប់ខ្ញុំបានខ្ញុំមិនក្រោកឈរទេ រហូតដល់ពួកគេសន្យាថា ពួកគេនឹងមិនបង្ក្រាបក្រុមបាតុករដោយប្រើប្រាស់កម្លាំងបាយ” ។

អ្នកស្រីថាងង ដែលបើកគ្លីនិកមួយក្នុងក្រុងបាននិយាយថា អ្នកស្រីបានទទួលការធានាពីមន្រ្តីជាន់ខ្ពស់ថាពួកគេនឹងបោសសំអាតផ្លូវ។

តាវង និងប៉ូលីសម្នាក់ក្នុងចំណោមពួកគេត្រូវបានគេឃើញក្រាបសំពះដល់ដី ប៉ុន្តែការព្រឹត្តការណ៍នោះ ហិង្សាបានចាប់ផ្តើមភ្លាមៗ។

Tawng បាននិយាយថា “ យើងឮស្នូរសម្លេងអាវុធកើតឡើងយ៉ាងខ្លាំង ហើយយើងបានឃើញក្បាលក្មេងម្នាក់បានបែកឡើង ព្រមទាំងមានលោហិតហូរ” ។

យ៉ាងហោចណាស់អ្នកតវ៉ាពីរនាក់ត្រូវបានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។

អ្នកនាំពាក្យយោធា និងប៉ូលីសនៅមីនីកគីណា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

Tawng បានព្យាយាមនាំជនរងគ្រោះមួយចំនួនទៅគ្លីនិច មុនពេលនាងត្រូវបានបាំងភ្នែកដោយឧស្ម័នបង្ហូរទឹកភ្នែក។

អ្នកស្រីបានថ្លែងថា៖ «បន្ទប់ពេទ្យរបស់យើងបានក្លាយជាសមុទ្រឈាម។ យើងគួរតែឲ្យតម្លៃជីវិតមនុស្សគ្រប់គ្នា។ វាធ្វើឱ្យខ្ញុំឈឺផ្សាចិត្តខ្លាំងណាស់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ដូនជីម្នាក់នេះក៏ធ្លាប់បានចេញមករារាំងក្រុមអ្នកតវ៉ា និងក្រុមប៉ូលីសកាលពីចុងខែមុនដើម្បីស្វែងរកសន្តិភាព និងការរួបរួមជាតិ។

ក្រុមតស៊ូមតិបាននិយាយថា មនុស្សជាង ៦០ នាក់ត្រូវបានស្លាប់ និងជាង ១.៨០០ នាក់ត្រូវបានឃុំខ្លួនក្នុងការព្រឹត្តិការណ៍ប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១៕ ប្រភពពី៖ Routers