ពិតជាដែនដីសុវណ្ណភូមិមែន! រកឃើញសំណាកផូស៊ីលថ្មីនៅក្នុងដែនជម្រកសត្វព្រៃនៃខេត្តមណ្ឌលគិរី

340

យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា ថ្មីៗនេះក្រុមការងារក្រសួងបានល្បាតក៏រកឃើញនូវសំណាកផូស៊ីលនៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៅខេត្តមណ្ឌលគិរី។ នេះជាការរកឃើញថ្មីមួយទៀត នៅក្នុងដែលដីសុវណ្ណភូមិរបស់យើង។ តំបន់ការពារធម្មជាតិនៅកម្ពុជា មានលក្ខណៈជីវសាស្រ្ត និងសក្តានុពលធម្មជាតិពិសេសសម្រាប់ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី។

ខេត្តមណ្ឌលគីរី ជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេស វៀតណាមខាងជើងជាប់នឹង ខេត្តរតនគីរី ខាងជើងឈាងខាងលិចជាប់នឹង ខេត្តស្ទឹងត្រែងខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយ ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៨ ៧ និង៧៦ ដោយឆ្លងកាត់តាមខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់ចាម និងក្រចេះ។

ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន៕

ប្រភព៖ ក្រសួងបរិស្ថាន
រូបភាពៈមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី