ហេតុផលច្រើនអញ្ជឹង បានជាប្រេងឡើងថ្លៃនៅសប្តាហ៍នេះមុនពេលកិច្ចប្រជុំអង្គការអូប៉ិក

567

ទីក្រុងវៀនណា៖ ក្រោយពីមានកិច្ចប្រជុំពិសេសរបស់អង្គការ Opec+ នឹងបន្តរឹតបន្តឹងលើទីផ្សារនៅសប្តាហ៍នេះលើតម្លៃប្រេងដែលនឹងត្រូវកើនឡើងបន្ថែមទៀត។ ចាប់តាំងពីដើមឆ្នាំនេះប្រេងឆៅប្រភេទ Brent ត្រូវបានគេប្រើយ៉ាងទូលំទូលាយនិងកើនឡើងជាលំដាប់ប្រហែល ២៤ ភាគរយ។ ប៉ុន្តែវាបានកើនឡើងតែប្រហែល ១៧ ភាគរយប៉ុណ្ណោះក្នុងរយៈពេលមួយខែកន្លងមកដោយសារព្យុះរដូវរងារនៅទូទាំងសហរដ្ឋអាមេរិក។ វាបានបង្កផលប៉ះពាល់ដល់ផលិតកម្មប្រេងចំនួន ៤ លានបារ៉ែលក្នុងមួយថ្ងៃ។ កាលពីខែមករាតារាងតម្លៃគោលរបស់អាមេរិ West Texas Intermediate បានដំឡើងថ្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែល។ មានន័យថាវាឡើងថ្លៃ ១៧.៥ ភាគរយក្នុងរយៈពេល ៣០ ថ្ងៃកន្លងមក។

ភាពអសកម្មក្នុងការចែកចាយប្រងនៅសហរដ្ឋអាមេរិកប្រហែល ១១ លាន PBD មុនពេលមានបញ្ហានៅទូទាំងរដ្ឋតិចសាសនិងរដ្ឋនៅភាគខាងត្បូងបានបង្ហាញថា វាជាផលចំណេញសម្រាប់ទីផ្សារប្រេងសាកល។ ធនាគារវិនិយោគបានព្យាករណ៍ថា តម្លៃប្រេងឆៅនឹងបន្តកើនឡើង ព្រោះផលិតផលទំនើបៗអំពីទង់ដែងកំពុងតែមានតម្រូវការខ្ពស់ក្នុងរយៈពេល ៩ ឆ្នាំ។ តម្លៃប្រេងឆៅប្រភេទ Brent និង WTI បានធ្លាក់ចុះវិញនៅសប្តាហ៍ទីបួននៃខែកុម្ភៈ ឆ្នាំ ២០២១។ មានន័យថាប្រេងឆៅប្រភេទ Brent នឹងធ្លាក់ចុះ ២,៥៦ ភាគរយស្មើនឹង ៦៤,៤២ ដុល្លារក្នុងមួយបារ៉ែល ចំណែកឯប្រេងឆៅប្រភេទ WTI នឹងធ្លាក់ចុះ ៣,២ ភាគរយស្មើនឹង ៦១.៥០ ដុល្លារក្នុងមួយបារ៉ែល។បើយោងតាមធនាគារអាមេរិកលោក Ipek Ozkardeskaya អ្នកវិភាគជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Swissquote បានថ្លែងថា ប្រេងឆៅរបស់អាមេរិកបានផ្អាកការបញ្ជាទិញ ទោះបីជាទីផ្សារជំរុញយ៉ាងណាក្តី។ តម្លៃប្រេងឆៅប្រភេទ Brent បាននៅថេររយៈពេលដ៏យូរ ហើយគេរំពឹងថានឹងកើនឡើងក្នុងល្បឿនលឿនបំផុតចាប់តាំងពីទសវត្សរ៍ ១៩៧០ នៅរយៈពេល ៣ ឆ្នាំខាងមុខ។ តម្លៃប្រេងគោលអាចឡើងដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលតម្លៃប្រេងជាមធ្យមកើនឡើងចន្លោះពី ៥០ ទៅ ៧០ ដុល្លារក្នុងមួយធុងចាប់តាំងពីពេលនេះដល់ឆ្នាំ ២០២៦។ ក្រុមហ៊ុន Goldman Sachs ក៏ជឿជាក់ថា ប្រេងឆៅប្រភេទ Brent នឹងកើនឡើងដល់ ៧៥ ដុល្លារក្នុងមួយបារ៉ែលនៅត្រីមាសទី ៣ នៃឆ្នាំនេះ។

លោក Jeffrey Halley អ្នកវិភាគទីផ្សារជាន់ខ្ពស់ប្រចាំអាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា បើតាមកិច្ចសន្យាទិញលក់បានបង្ហាញថាការបញ្ជាទិញបានថយចុះទៅរកភាពដើមវិញហើយ។ ទីផ្សារប្រេងនឹងត្រៀមផ្គត់ផ្គង់ប្រេងឆៅតាមរយៈអូប៉ិក+ នៅត្រីមាសបន្ទាប់ ដោយសារមានការបន្ធូរបន្ថយការទប់ស្កាត់មួយចំនួន។ ប្រទេសអ្នកផលិតប្រេងកំពុងគ្រប់គ្រងផលិតកម្មចំនួន ៧,២ លាន PBD ដែលត្រូវបានរក្សាទុកកាលពីមុន។ ការកាត់បន្ថយប្រេងចំនួន ១ លាន PBD របស់អារ៉ាប់ប៊ីសាអូឌីតក៏នឹងត្រូវផុតកំណត់នៅចុងខែមីនានេះ ដែលអនុញ្ញាតឱ្យមានកំណើនផលិតផល។ សម្ព័ន្ធភាពអូប៉ិក+នឹងកោះប្រជុំរដ្ឋមន្រ្តីធំៗនៅថ្ងៃពុធ។ អ៊ីរ៉ង់មិនអាចនាំចេញប្រេងរបស់ខ្លួនដោយសេរីនឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យនៅក្រសួងក្នុងសប្តាហ៍នេះ៕ ប្រភព៖ The National