យី! មានអញ្ជឹងទៀត គេភ័យគ្រប់គ្នា ឯងវិញស្មានតែជារឿងកំប្លែងអី (មានវីដេអូ)

អាហ្វ្រិកខាងត្បូង៖ វីដេអូមួយបានបង្ហាញពីស្ត្រីម្នាក់បានដោះខោក្នុងរបស់នាងដើម្បីពាក់ជំនួសឲ្យរបាំងមុខ។

ស្ត្រីដែលមិនបញ្ចេញឈ្មោះត្រូវគេថតបាននៅផ្សារទំនើប Pick n Pay ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដោយមុនវីដេអូនេះ សន្តិសុខផ្សារម្នាក់បានស្នើឲ្យនាងពាក់ម៉ាស។ នាងបានអះអាងថា នាងមិនមានទេ បន្ទាប់មកសន្តិសុខផ្សារបាននិយាយថា ប្រសិនបើនាងមិនមានម៉ាសទេ ខ្ញុំនឹងចាប់នាងចេញពីផ្សារ។ ក្រោយមកស្ត្រីរូបនេះបានអោនចុះក្រោមបន្ទាប់មកនាងបានដោះខោក្នុងរបស់នាងដើម្បីប្រើជំនួសម៉ាស។

នៅក្នុងឃ្លីបនោះគេអាចឃើញស្ត្រីម្នាក់ឈរជាមួយរ៉ូបផាយលីវែង និងស្បែកជើងរាបស្មើ នៅពេលនាងកំពុងធ្វើការរង់ចាំដើម្បីគិតលុយ។

ខណៈពេលនោះសន្តិសុខស្ត្រីម្នាក់បានដើរយឺតៗបំរុងនាំស្ត្រីស្លៀករ៉ូបនោះចេញក្រៅមុនពេលដល់វេនរបស់នាងគិតលុយ ។ ភ្លាមៗនោះស្ត្រីរូបនោះមិនមានការពេញចិត្តយ៉ាងខ្លាំង បានពុះកញ្ជ្រោលឡើង ហើយឈានដល់ការសើយរ៉ូបឡើង ដើម្បីដោះខោទ្រនាប់របស់នាង។ ក្រោយពីនាងបានដោះវាចេញរួចនាងក៏បានយកវាមកគ្របពីលើមុខរបស់នាង ។ សកម្មភាពបែបនេះធ្វើឲ្យអ្នកដើរផ្សារផ្សេងទៀតសម្លឹងនាងដោយភាពស្រឡាំងកាំង ហើយស្រែកថា៖: តើមានរឿងអ្វីកើតឡើង? ការស្ត្រីរូបនោះបានលើកមេដៃបង្ហាញសន្តិសុខផ្សារក្នុងន័យ “ត្រឹមត្រូវឬនៅ?” ឯអ្នកដើរផ្សារក្បែរនោះសួរថា “រីករាយណាស់មែនទេ?”

សន្តិសុខបានហៅ អ្នកនៅខាងលើដើម្បីនាំស្ត្រីរូបនោះទៅខាងលើជជែកដេញដោលគ្នា នាងគ្រវីដៃរបស់នាងទៅចំហៀង ហើយនិយាយថា៖ ជាសិទ្ធិផ្ទាល់របស់ខ្ញុំដែលយល់ថា ខ្ញុំអាចទទួលយកបាន វាជារបាំងមុខហើយតើ…

ចាប់តាំងពីពេលនោះមកវីដេអូនេះត្រូវបានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលអ្នកប្រើប្រាស់ម្នាក់បានសរសេរថា ‘នៅផ្ទះ និងទិញទំនិញតាមអ៊ិនធរណេតទៅ ប្រសិនបើអ្នកមិនចូលចិត្តពាក់ម៉ាស” ។

ឯអ្នកលេងអ៊ីនធឺណេតម្នាក់ទៀតបានបញ្ចេញមតិថា ឃើញវីដេអូនេះធ្វើឱ្យខ្ញុំឈឺក្បាល។ នាងដឹងអំពីច្បាប់ទូទាំងពិភពលោកហើយ ការវាតត្បាតនៃវីរុសកំពុងតែមានភាពធ្ងន់ធ្ងរនៅឡើយ (នាងគិតថា) អាខាងក្នុងហ្នឹង វាការពារនាង… “ តែបើធំជាងនេះគួរតែ…។

សូមបញ្ជាក់ថា៖ នៅខែធ្នូឆ្នាំ ២០២០ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក ស៊ីរីលរ៉ាម៉ាផាសាបានសង្កត់ធ្ងន់ថា ការមិនពាក់ម៉ាស់នៅទីសាធារណៈនឹងត្រូវបានដាក់ទោសធ្ងន់ធ្ងរ។ គាត់បាននិយាយថា “ អ្នកដែលមិនពាក់ម៉ាសអាចត្រូវបានចាប់ខ្លួន និងកាត់ទោសទៅតាមច្បាប់។ ចំពោះការដាក់ទោស ពួកគេនឹងត្រូវទទួលការពិន័យ ឬជាប់ពន្ធនាគាររយៈពេលមិនលើសពីប្រាំមួយខែ ឬធ្វើការពិន័យជាប្រាក់តាមស្ថានទំងន់ទោស ៕ ប្រភពពី៖ dailymail