រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៤៤នាក់បន្ថែមទៀត ក្រសួងក៏មានការកែតម្រូវមួយចំនួនផងដែរ

270

ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវិរុសកូវីដ១៩ ថ្មី ចំនួន ៤៤នាក់បន្ថែមថែម និងមិនមានករណីជាសះស្បើយឡើយ ។ ក្នុងនោះមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីខាងលើនេះ ចំនួន ៤នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ហើយ៤០នាក់ផ្សេងទៀត គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

គិតត្រឹមថ្ងៃនេះ ចំនួនអ្នកឆ្លងសរុបមានចំនួន ៧៤១នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៧៧នាក់
និងចំនួនកំពុងសម្រាកព្យាបាលមាន ២៦២នាក់។

សូមកត់សម្គាល់ផងដែរថា ក្រសួងបានធ្វើការកែតម្រូវមួយចំនួនដែលមានដូចខាងក្រោម៖

  • មានអ្នកជំងឺ ០១នាក់ ក្នុងចំណោម ៣នាក់ ដែលក្រុមការងារក្រសួងសុខាភិបាលកំពុងរុករកឃើញហើយ បានបញ្ជូនទៅសម្រាកព្យបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ណាល។
  • អ្នកជំងឺម្នាក់ទៀត បានប្ដូរពីមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។
  • មានអ្នកជំងឺ ០៤នាក់ បានប្ដូរពីមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

សម្រាប់ព័ត៌មានលម្អិត សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ​៖