បុរសៗជាច្រើនបានស្វែងរកឈ្មោះស្ត្រីដ៏ស្រស់ស្អាតម្នាក់ពេញមួយយប់ (អត្ថបទនឹងធ្វើឲ្យប្រុសៗ​គ្នាយើងចង់ទៅលេងកោះ)

តៃប៉ិ៖ វរសេនីយ៍ទោអាយុ ២៣ ឆ្នាំ ជាអនុសេនីយឯកនៃកងកំលាំងប្រដាប់អាវុធតៃវ៉ាន់ត្រូវបានមនុស្សជាច្រើនព្យាយាមស្វែងរកឈ្មោះរបស់នាងពេញមួយយប់ បន្ទាប់ពីរូបថតរបស់នាងត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត ដោយសារតែមានភាពស្រដៀងគ្នារបស់នាងទៅនឹងតារាស្រីតៃវ៉ាន់ដ៏ស្រស់ស្អាតម្នាក់គឺអ្នកនាង វូយ៉ាងលីន (Wu Yang-lin)។

 

សារព័ត៌មានយុវជនប្រចាំថ្ងៃ ដែលជាកាសែតគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍អំពីព័ត៌មានទាក់ទងនឹងយោធា និងវិស័យការពារជាតិបានបង្ហោះរូបថតរបស់អ្នកនាវរសេនីយ៍ទោ Tsai Pei-hsuan នៅលើទំព័រហ្វេសប៊ុករបស់ពួកគេកាលពីថ្ងៃអង្គារ ហើយបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់លើបណ្តាញសង្គមជាច្រើនភ្លាមៗ ។យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនក្នុងស្រុកបានឲ្យដឹងថា អ្នកនាង Tsai ថ្មីៗនេះបានបញ្ចប់ការសិក្សានៅសាលាគ្រប់គ្រងនៃសាកលវិទ្យាល័យការពារជាតិ។ បន្ទាប់មកអ្នកនាងបានចាប់ផ្តើមធ្វើការនៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុរបស់យោធានៅគីនមេន។ការងាររបស់អ្នកនាងជាយោធាគ្រប់គ្រងហិរញ្ញវត្ថុ និងផ្ដល់ថវិកាសង្គ្រោះដល់មន្រ្តីចូលនិវត្តន៍ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេក៏ដូចជា និស្សិតនៃមហាវិទ្យាល័យយោធាផ្សេងៗផងដែរ។

នៅពេលអ្នកប្រើប្រាស់បណ្តាញសង្គមដឹងថានាងឈរជើងនៅគីនមេន អ្នកខ្លះសរសេរថា ពួកគេចង់ធ្វើដំណើរទៅលេងកោះដើម្បីកម្សាន្តអារម្មណ៍ដែរ ។ ម្នាក់ទៀតបានសរសេរថា“ ឃើញរបស់រូបថតរបស់នាងភ្លាមខ្ញុំមានអារម្មណ៍ចង់ធ្វើកងទ័ពបំរើជាតិដែរ” ចំណែកឯម្នាក់ទៀតដែលជាកងទ័ពដែរ បានសរសេរថា ខ្ញុំសុំសុំផ្ទេរទៅគីនមេនដែរ មិនចាំបាច់ឲ្យជាប្រាក់លើកទឹកចិត្តបាន” ។

ឯក្រុមការងារប្រុសៗរបស់យើងក៏ចង់ទៅលេងនៅគីនមេនដែរ ដើម្បីសម្រាលអារម្មណ៍ក្រោយពេលបញ្ចប់ការផ្ទុះ COVID-19 ៕ ប្រភពពី៖ ASIAONE