អុញនោះ! លោក Elon Musk លែងក្លាយជាអ្នកមានជាងគេលើពិភពលោកទៀតហើយ

290

វ៉ស៊ីងតោន៖ លោក Elon Musk ជាមហាសេដ្ឋីជំនួញវ័យ ៤៩ ឆ្នាំបានធ្លាក់មកចំណាត់ថ្នាក់ទីពីរក្នុងចំណោមមហាសេដ្ឋីចំនួន ៥០០ នាក់។ លោក Musk មានទ្រព្យសម្បត្តិ ១៨៣.៤ កោដិដុល្លារ ប៉ុន្តែនៅក្នុងកិច្ចជំនួញកាលពីពេលថ្មីៗលោកបានខាតបង់ប្រាក់អស់ ១២៩ ពាន់លានដុល្លារ។ កាលពីពេលមុនក៏ធ្លាប់មានការខាតបង់កម្រិតខ្ពស់បំផុតរបស់មហាសេដ្ឋីនៅតារាង Bloomberg Billionaires Index ចំនួន ២១០ ពាន់លានដុល្លារផងដែរ។ កាលពីខែមករាលោក Jeff Bezos ជាស្ថាបនិកក្រុមហ៊ុន Amazon បានដណ្តើមបានតំណែងកំពូលមកវិញ ប៉ុន្តែទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកក៏បានធ្លាក់ចុះមកនៅត្រឹម ១៨៦,៣ កោដិដុល្លារតែប៉ុណ្ណោះ។

មានន័យថាលោកក៏ខាតបង់អស់ ៣.៧ កោដិដុល្លារផងដែរកាលពីថ្ងៃច័ន្ទ។ លោក Musk បានឈរនៅលំដាប់ខ្ពស់ជាងលោក Bezos មួយរយៈខ្លីកាលពីដើមឆ្នាំនេះ។ កាលពីដើមកុម្ភៈក្រុមហ៊ុនរ៉ុក្កែត SpaceX របស់គាត់បានប្រមូលប្រាក់បន្ថែមបានត្រឹមតែ ៨៥០ លានដុល្លារតែប៉ុណ្ណោះ។ មានន័យថាក្រុមហ៊ុនរបស់គាត់មានប្រាក់តែ ៧៤ កោដិដុល្លារទេ។ រីឯការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃច័ន្ទក៏ជាហេតុជំរុញឱ្យលោកខាតបង់មួយផ្នែកបន្ថែមទៀតផងដែរ។ កាលពីចុងសប្តាហ៍លោក Musk បានលើកឡើងថា តម្លៃ Bitcoin និងគូប្រជែងរបស់គាត់គឺកាន់តែច្រើនឡើងហើយ។ ក្រោយពីលោកបាននិយាយចប់តែពីរសប្តាហ៍ប៉ុណ្ណោះ ក្រុមហ៊ុនរបស់លោកបានទទួលបានប្រាក់ Bitcoin តម្លៃ ១,៥ កោដិដុល្លារយកមកវិញ។ស្ថានការណ៍នេះបានធ្វើអោយលោកមានប្រាក់តម្កល់ឈានដល់កម្រិតខ្ពស់ថ្មីសារជាថ្មី។ កាលពីថ្ងៃអាទិត្យតម្លៃ Bitcoin បានធ្លាក់ចុះអស់(ខ្លាំង) ៥៨,៣៥៤ ដុល្លារ។ មានន័យថា Bitcoin នៅសល់ត្រឹម ៤៥០០០ ដុល្លារទេ។ នៅថ្ងៃអង្គារតម្លៃរបស់វាបានកើនឡើងវិញជាង ៥០០ ភាគរយដូចកាលពីឆ្នាំមុន។ កាលពីថ្ងៃច័ន្ទលោក Musk បានសរសេរថា រថយន្ត Model Y Standard Range SUV របស់ក្រុមហ៊ុន Tesla នៅតែបន្តរហូតទៅ។ កាលពីសប្តាហ៍មុនលោក Musk បានអះអាងថា គាត់នឹងនៅជាមួយក្រុមហ៊ុន Tesla ក្នុងការទិញ Bitcoin ចំនួន ១,៥ កោដិដុល្លារ ហើយវាគឺគ្រាន់តែជាការផ្លាស់ប្តូរលក្ខណៈអាជីវកម្មរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។សកម្មភាពរបស់ក្រុមហ៊ុន Tesla ធ្វើឱ្យមានអ្នកចូលរួមជាច្រើន ហើយមិនមែនឆ្លុះបញ្ចាំងពីគំនិតរបស់លោក Musk ទេ។ លោកបានបន្ថែមទៀតថា បើការមាន bitcoin វាល្អជាងមានសាច់ប្រាក់ទៅទៀត។ បើតាមលោក Valentijn van Nieuwenhuijzen ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ NN IP បានប្រាប់រ៉យទ័រថា ការសម្រេចចិត្តរបស់លោក Musk ក្នុងការវិនិយោគលើ Bitcoin ដើម្បីយកប្រាក់មកទប់លើកម្មវិធីបរិស្ថាន សង្គម និង​ការគ្រប់គ្រង (ESG) របស់ក្រុមហ៊ុន Tesla តែប៉ុណ្ណោះ។ ក្រោយពីលោក Valentijn បាននិយាយចប់លោក Musk ត្រូវបានគេរិះគន់ នៅពេលដែលគាត់លើកសរសើរ Bitcoin ដែលជាចន្ទល់របស់ក្រុមហ៊ុន Tesla៕ ប្រភព៖ Sky News