ចំ! ប្រទេសថៃដាច់លុយខ្លាំងហើយមើលទៅ ទើបធ្វើការបើកសណ្ឋាគារចំនួន ៥០០០ ទទួលភ្ញៀវទេសចរនាពេលឆាប់ៗនេះ

ថៃ៖ មន្ត្រីជាន់ខ្ពស់បាននិយាយនៅថ្ងៃពុធ (២៤ កុម្ភៈ ២០២១) ថា អាជ្ញាធរថៃកំពុងរៀបចំផែនការដើម្បីបន្ធូរបន្ថយការរឹតត្បិតសម្រាប់អ្នកទេសចរ ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ ដោយសារប្រទេសនេះកំពុងស្តារឧស្សាហកម្មទេសចរណ៍ ។អភិបាលខេត្តទេសចរណ៍ថៃលោកយុត្ថាសាក់ ស៊ូប៉ាសុន មានប្រសាសន៍ថា វិធានការណ៍សម្រាប់ភ្ញៀវទេសចរដែលទទួលថ្នាំបង្ការនឹងត្រូវបានណែនាំជាជំហានៗ និងអាចរួមបញ្ចូលទាំងការធ្វើឱ្យដាច់ឆ្ងាយនូវចំនួនភ្ញៀវ ដែលត្រូវទទួលថ្នាំបង្ការ ឬលើកលែងការរិតត្បិតទាំងស្រុង។

លោកបានប្រាប់រ៉យទ័រថា “យើងត្រូវតែពន្លឿនលើបញ្ហាទាំងនេះ ពីព្រោះយើងចង់ចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរនៅត្រីមាសទីបីឡើងវិញ” ។ អាជ្ញាធរទេសចរណ៍ថៃគ្រោងនឹងចាប់ផ្តើមលក់កញ្ចប់ដំណើរកម្សាន្តបន្ទាប់ពីខែមេសា ឆ្នាំនេះ ។ ក្នុងនោះក្រសួងទេសចរណ៍ក៏បានស្នើសុំវ៉ាក់សាំង Covid-19 ចំនួន ១០០.០០០ ដូសសម្រាប់បុគ្គលិកទេសចរណ៍នៅ ឈុនបូរី ក្រាប៊ី ផាងង៉ា ឈៀងម៉ៃ និងភូកេត។

បើយោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ Phiphat Ratchakitprakarn បានឲ្យដឹងថា ខេត្តចំនួន ៥ នឹងរៀបចំកម្មវិធីទេសចរណ៍នៅតាមតំបន់ដាច់ស្រយាលរួមជាមួយម្ចាស់សណ្ឋាគារនៅខែក្រោយដោយផ្តល់ជូននូវបន្ទប់ពី ៥,០០០ ទៅ ៦០០០ បន្ទប់សម្រាប់ផ្ដល់ឲ្យភ្ញៀវអាចធ្វើដំណើរជុំវិញបរិវេណសណ្ឋាគារជំនួសឱ្យបន្ទប់ស្នាក់នៅធ្វើចត្រាឡីស័ក ។ ការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងជាសកលបានផ្តល់ក្តីសង្ឃឹមដល់ឧស្សាហកម្ម និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតដែលប៉ះពាល់ប្រហែល ១១ ភាគរយនៃសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ថា៖ នៅឆ្នាំ ២០១៩ ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៤០ លាននាក់ដែលបានចំណាយថវិកាចំនួន ១,៩១ ពាន់ពាន់លានបាត (៨៤ ពាន់លានដុល្លារ) ។ ចំនួននេះបើប្រៀបធៀបទៅនឹងភ្ញៀវទេសចរត្រឹមតែ ៦,៧ លាននាក់កាលពីឆ្នាំមុន និងប្រាក់ចំណូលចំនួន ៣៣២ ពាន់លានបាត ដោយសារតែភាគច្រើនប្រទេសថៃរឹតបន្តឹងលើជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ និងភ្ញៀវទេសចរ។

ចាប់តាំងពីខែតុលា ប្រទេសថៃបានអនុញ្ញាតឱ្យចំនួនភ្ញៀវទេសចរអាចកំណត់ក្នុងការវិលត្រឡប់ទៅប្រទេសខ្លួនវិញសម្រាប់អ្នកមានទិដ្ឋាកាវែង រួមទាំងក្រុមមកពីប្រទេសកូរ៉េខាងត្បូងសម្រាប់កម្មវិធី “ វាយកូនហ្គោល” ។

លោក Phiphat បានប្រាប់ទូរទស្សន៍រដ្ឋថា៖ «ឆ្នាំនេះយើងរំពឹងថានឹងមានភ្ញៀវទេសចរប្រហែល ៥ លាននាក់ ប៉ុន្តែឆ្នាំក្រោយវាគួរតែលោតខ្លាំងជាងនេះ ព្រោះវ៉ាក់សាំងនឹងអាចចាក់បានលើមនុស្សប្រហែលជា ១៥ លាននាក់។ លោកក៏បានបន្តថា ការមកដល់របស់អ្នកទេសចរអាចកើនដល់ ៣០ លាននាក់នៅឆ្នាំ ២០២៣ ហើយត្រឡប់ទៅរកកម្រិតអ្នកទេសចរមុនពេលរាតត្បាតវិញនៅឆ្នាំបន្ទាប់ ។ ប្រទេសថៃនៅថ្ងៃពុធនេះបានទទួលវ៉ាក់សាំងការពារកូវីដចំនួន ២០០.០០០ លើកដំបូង៕ ប្រភពពី៖ ASIAONE