ចិន៦នាក់ នៅព្រះសីហនុ ធ្វើតេស្តបញ្ជាក់សុខភាពដើម្បីទៅស្រុកវិញ ស្រាប់តែលទ្ធផលវិជ្ជមានកូវីដ១៩

133

ថ្ងៃនេះក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវិរុសកូវិដ១៩ ថ្មី ចំនួន ៦៥នាក់ និងមានករណីជាសះស្បើយចំនួន ១នាក់ ។ ក្នុងនោះមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៧នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ចំណែកឯ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៥៨នាក់ទៀត គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

គួរបញ្ជាក់ផងដែរ ក្នុងចំណោមអ្នកឆ្លងខាងលើមានជនជាតិចិនចំនួន៦នាក់ ដែលរស់នៅខេត្តព្រះសីហនុ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ក្នុងគោលបំណងធ្វើដំណើរត្រឡប់ទៅប្រទេសចិនវិញ តែលទ្ធផលនៃការតេស្តវត្ថុសំណាកដែលផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាលគឺ វិជ្ជមានវីរុសកូវីដ១៩ ។ ហើយបច្ចុប្បន្នអ្នកជំងឺទាំង៦នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕

សម្រាប់ព័ត៌មានលម្អិត សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ​៖