តោះ! មកស្វែងយល់ពីប្រាក់ចំណូលប្រចាំថ្ងៃរបស់ក្រុមហ៊ុន Facebook

167

បច្ចុប្បន្ននេះមនុស្សជាច្រើនកំពុងតែយោងចាប់ក្ដីស្រមៃក្នុងជីវិតរបស់ខ្លួនតាមរយៈបណ្តាញសង្គម។ ក្នុងរយៈពេលតិចជាងមួយទសវត្សរ៍ក្រុមហ៊ុន Facebook បានក្លាយជាយាន្តចម្លងរបស់មនុស្សនៅក្នុងជីវិតប្រចាំថ្ងៃ។ វាបានបម្រើតាមគោលបំណងកម្សាន្តជាច្រើន ដែលអាចជំនួសប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងមានអ្នកកំពុងប្រើប្រាស់ជាង ១១០០ លាននាក់នៃចំនួនប្រជាជនពិភពលោកសរុប។ Facebook បានដើតួដ៏សំខាន់ក្នុងចំណោមបណ្តាញសង្គមផ្សេងទៀត ហើយបានកើបប្រាក់ចំណូលនៅលើល Youtub, WhatsApp និងកម្មវិធីនានាជាច្រើនទៀត។

ប្រាក់ចំណូលមួយចំនួនធំបានមកពីការផ្សាយពាណិជ្ជកម្មរបស់អាជីវកម្មដំណើរការតាម Facebook ដែលយើងឃើញនៅក្នុងបណ្តាញសង្គមក៏មិនធម្មតាដែរ។ យើងក៏អាចនិយាយបានថា វាជាប្រភពចំណូលដ៏សំខាន់បំផុតរបស់ Facebook នៅពេលដែលយើងទិញរបស់របរនៅក្នុងកម្មវិធីផ្សេងៗពី Facebook ។ ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុនទទួលបានប្រមាណ ៨០ ភាគរយនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួន ។

ប្រាក់ចំណូលរបស់ Facebook កាលពីឆ្នាំ ២០១២ មានចំនួនជាង ៣.៥០០ លានដុល្លារនិងកាលពីឆ្នាំ ២០១៣ មាន ៧.៨៧០ លានដុល្លារ ។យើងក៏អាចនិយាយបានថា Facebook រកប្រាក់បានប្រហែល ២១,៥ លានដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែ Facebook ក៏ត្រូវចំណាយច្រើនជាង ១៥ ភាគរយនៃចំនួនទឹកប្រាក់រកបានជារៀងរាល់ឆ្នាំផងដែរ។ នេះជាមូលហេតុនៃការកើនឡើងថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន។ គេប៉ាន់ប្រមាណថា Facebook និងភាគហ៊ុនរបស់ខ្លួនមានតម្លៃជាង ១៥ ម៉ឺនដុល្លារ ។ អ្នកបង្កើត Facebook វ័យក្មេង និងជាសហស្ថាបនិកនៃបណ្តាញសង្គមរួមគ្នាជាមួយលោក Eduardo Saverin ដែលទើបតែមានអាយុ ៣០ ឆ្នាំបានបង្ហាញខ្លួនកាលពីឆ្នាំ ២០១៣ ដែលជាមហាសេដ្ឋីក្នុងលំដាប់របស់ Forbes នៅលើពិភពលោក។ចាប់តាំងពីឆ្នាំ ២០១៤ លោក Eduardo Saverin មានទ្រព្យសម្បត្តិសរុប ២៨.៥០០ លានដុល្លារ។ កាលពីឆ្នាំ ២០១២ គាត់មានសម្បត្តិសរុបត្រឹមតែ ២,៣០០ ពាន់លានដុល្លារប៉ុណ្ណោះ។ បើតាមការប៉ាន់ស្មានគាត់អាចរកបានប្រាក់ចំណូលជាមធ្យម ២៣,៣ លានដុល្លារក្នុងមួយថ្ងៃ ដូចអ្វីដែលគាត់បានបង្ហាញតាមការបែងចែកលើសកម្មភាពសារពើពន្ធកាលពីឆ្នាំ ២០១១ ផងដែរ។ មកដល់ពេលនេះយើងឃើញថា Facebook កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងលើពិភពលោក ហើយក៏មានបញ្ហាមួយចំនួនដែលក្រុមហ៊ុន Facebook កំពុងតែស្វែងរកដំណោះស្រាយដែរ៕ ប្រភព៖ howmuch-money