រំភើបខ្លាំងណាស់! កម្ពុជាទទួលបាន កេតនភណ្ឌសម័យអង្គរ ដែលបាត់បង់ក្នុងរបបខ្មែរក្រហមមកវិញហើយ

117

ភ្នំពេញ៖ ប្រទេសកម្ពុជាបានទាមទារវត្ថុបុរាណមកវិញ ដែលបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងទសវត្សឆ្នាំ ១៩៧០។ កាលពីខែមុនកូនស្រីអ្នកប្រមូលវត្ថុសិល្បៈម្នាក់បានប្រកាសថា ”នាងនឹងប្រគល់របស់របរជាង ១០០មុខមានតម្លៃជាង ៥០លានដុល្លារអាមេរិកមកកម្ពុជាវិញ”។

កាលពីថ្ងៃទី ២៩ ខែមករា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាននិយាយថា ”វាជាការប្រមូលដ៏អស្ចារ្យមួយនៃសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ខ្មែរពីក្រៅប្រទេស ហើយវាជាព្រឹត្តិការណ៍ដែលមិនគួរឱ្យជឿសម្រាប់ប្រជាជនកម្ពុជានិងពិភពលោក”។ កាលពីពីរឆ្នាំមុនលោក Latchford ត្រូវបានចោទប្រកាន់ពីបទធ្វើឯកសារមិនពិតដើម្បីដឹកជញ្ជូនវត្ថុបុរាណខ្មែរនៅជុំវិញពិភពលោកផងដែរ។

លោក យៀន រស្មី បាននិយាយថា ”ប្រជាជនកម្ពុជាជឿជាក់ថាវត្ថុបុរាណទាំងនេះគឺជាព្រលឹងនិងអត្តសញ្ញាណរបស់ពួកគេ។ វត្ថុបុរាណទាំងនេះបានត្រឡប់មកវិញ នោះវាគឺមោទនភាពជាតិនិងជាសញ្ញានៃភាពរុងរឿងរបស់យើង”។ លោក Dougald O’Reilly បាននិយាយថា“ការត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះអាចធ្វើឱ្យមានការចាប់អារម្មណ៍នាពេលកន្លងមក ហើយវាក៏ជាការរក្សាគុណតម្លៃវត្ថុបុរាណទៀតផង”។ លោកបណ្ឌិត ធុយ ​ចាន់ធឿន បានមានប្រសាសន៍ថា វត្ថុបុរាណវិទ្យាជាច្រើនត្រូវបានប្រគល់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅដើមទសវត្សឆ្នាំ ១៩៩០។

លោក ឆាយ វិសុទ្ធ បាននិយាយថា មានវត្ថុបុរាណចំនួន ២៩៤ ភាគច្រើនជារូបចម្លាក់និងគ្រឿងអលង្ការបានត្រឡប់មកប្រទេសកម្ពុជាវិញក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ក្នុងសម័យអាណានិគមបារាំងក៏មានការលួចយកវត្ថុបុរាណជាច្រើនផងដែរ ដែលជាហេតុធ្វើឱ្យប្រជាជនកម្ពុជាកំពុងទន្ទឹងរង់ចាំការប្រមូលមកវិញ។ លោក OReilly មានប្រសាសន៍ថា“ ផលវិបាកនៃការលួចយកវត្ថុបុរាណនៅតែមានអត្រាខ្ពស់នៅក្នុងប្រទេសកម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍។ ខ្ញុំនៅតែបារម្ភថាបញ្ហានេះវាអាចកាន់តែធ្ងន់ធ្ងរទៅៗ ព្រោះជម្ងឺរាតត្បាតបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់ ហើយភាពក្រីក្រជំរុញឱ្យមានការលួចយកពីទីតាំងបុរាណវិទ្យាមួយចំនួន”។

អង្គការសហប្រជាជាតិបានព្យាករណ៍ថា ភាពក្រីក្រអាចនឹងកើនឡើងទ្វេដងប្រហែល ១៧,៦ ភាគរយនៃប្រជាជននៅក្នុងប្រទេសកម្ពុជាដោយសារតែជម្ងឺរាតត្បាតនេះ។ វត្ថុបុរាណរបស់កម្ពុជាត្រូវបានការពារដោយកិច្ចព្រមព្រៀងវប្បធម៌របស់អង្គការសហប្រជាជាតិឆ្នាំ ១៩៧០ ក្នុងគោលបំណងការពារការជួញដូរវត្ថុបុរាណនិងច្បាប់ក្នុងស្រុកដែលបានអនុម័តក្នុងឆ្នាំ ១៩៩៦។ ច្បាប់នេះបានហាមឃាត់ការលួចនិងការនាំចេញវត្ថុបុរាណទាំងនេះដោយគ្មានការអនុញ្ញាត។ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានឲ្យដឹងថា”ក្នុងគោលបំណងដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌របស់ខ្លួនប្រទេសអាស៊ីអាគ្នេយ៍មួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិរួមទាំងសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយជាង ៥ លានដុល្លារដល់ទីបញ្ចប់នេះចាប់តាំងពីឆ្នាំ ២០០១ មក”។ ប្រភព៖ AsianOne