គួរឱ្យអាណិតណាស់! យុវតីអាយុ ១១ ​ឆ្នាំម្នាក់បានដើរតួជាម្តាយផង និងឪពុកផងចិញ្ចឹមបងប្អូន ៤ នាក់(មានវីដេអូ)

182

ទីក្រុងគូឡាឡាំពួរ៖ វាពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់ ខណៈពេលកុមារបានស្ថិតក្នុងស្ថានភាពមួយ ដែលពួកគេត្រូវចម្រើនវ័យយ៉ាងឆាប់រហ័សនិងបាត់បង់ភាពជាកុមារ។ នៅក្នុងវ័យនេះពួកគេគួរតែស្ថិតក្រោមការចិញ្ចឹមបីបាច់ថែរក្សាពីសំណាក់ឪពុកម្តាយក៏ដូចជាទទួលការរៀនសូត្រ ផ្ទុយទៅវិញពួកគេបែរជារស់នៅក្នុងស្ថានភាពអាក្រក់ ដោយសារឪពុកម្តាយជាអ្នកទាស។ បើយោងតាមសារព័ត៌មាន ​​Sinar Harian បានអោយដឹងថា យុវតី Nurul Farisha Mohd Ridzuan អាយុ ១១ ឆ្នាំត្រូវបានបង្ខំចិត្តដើរតួនាទីជាឪពុកម្តាយចំពោះបងប្អូន ៤ នាក់របស់នាង។

បច្ចុប្បន្ននាងកំពុងមើលថែរក្សាបងប្អូនៗ ដែលមានអាយុ ១២ឆ្នាំ ៦ឆ្នាំ ៣ឆ្នាំ និង ១ឆ្នាំ។ នាងមានទំនួលខុសត្រូវជាច្រើនក្នុងនាមជាអាណាព្យាបាលលើបងប្អូន។ នាងត្រូវយោលប្អូនប្រុសពៅឱ្យគេង ខណៈពេលដែលបងប្អូនផ្សេងទៀតកំពុងតែលេងនៅក្បែរផ្ទះ។ នាងក៏ចំអិនអាហារឱ្យបងប្អូនបង្កើតរបស់នាងដោយប្រើចង្រ្កានឈើ ខណៈដែលពួកគេគ្មានចង្ក្រានហ្គាស។ នៅពេលនាងចម្អិនអាហារ នាងលួងលោមប្អូនពៅរបស់នាងមិនឱ្យយំទេ។ ចាប់តាំងពីឪពុកម្តាយរបស់ពួកគេជាប់ពន្ធនាគារ នាងនិងបងប្រុសរបស់នាងត្រូវតែទទួលខុសលើតួនាទីជាឪពុកម្តាយ។

ពួកគេរស់នៅជាមួយជីដូនជីតា ប៉ុន្តែលោកតា Fauzi Ismail មានអាយុ ៦៣ ឆ្នាំហើយ និងមានជម្ងឺហឺតរ៉ាំរ៉ៃ ចំណែកឯលោកយាយ Wan Hasiah Wan Aziz អាយុ ៥៦ ឆ្នាំបានចេញទៅធ្វើការនិងរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ប្អូនប្រុស Nurul Farisha ក៏ទទួលបន្ទុកជាឪពុកម្ដាយផងដែរ នៅពេលលោកយាយរបស់គាត់ទៅលក់ប្រេងម៉ាស្សាចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៦ ល្ងាច។ ដោយសារគ្មានប្រាក់នាងដាំបាយ ចៀនត្រី ធ្វើមីអោយបងប្អូននាងញ៉ាំ ប៉ុន្តែអ្វីដែលគួរអោយសង្វែកបំផុតនោះគឺប្អូនប្រុសពៅរបស់នាងកំពុងតែបៅទឹកដោះគោដែលគ្មានជាតិផ្អែមទេ ព្រោះពួកគេមិនអាចទិញទឹកដោះគោកំប៉ុងបានទេ។

កាលៈទេសៈនេះពួកគេក៏បានឈប់រៀនអស់រយៈពេលពីរឆ្នាំហើយ។ កាលនៅរៀននាងមិនពូកែសរសេរនិងអានទេ ប៉ុន្តែបងប្រុសច្បងរបស់នាងអាចអាននិងសរសេរបាន។ តាមពិតនាងចង់ទៅសាលារៀន ប៉ុន្តែឆាកជីវិតរបស់នាងមិនដូចជីវិតអ្នកដទៃទេ។ ការចង់ទៅសាលារៀនដើម្បីទទួលបានការអប់រំគឺមិនមានច្រើនទេសម្រាប់នាង ប៉ុន្តែអ្វីដែលចាំបាច់គឺការលូតលាស់របស់កុមារ។ យើងសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរនឹងជួយកុមារទាំងនេះដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពមិនល្អ៕ ប្រភព៖ World of Buzz