មិនគួរសោះ! ជនជាតិ Italy សាច់ញាតិរបស់ពួកគេបានឃ្លាតឆ្ងាយហើយថែមទាំងមិនបានសុខទៀត (មានវីដេអូ)

135

ការបាក់ដីរបស់ប្រទេសអ៊ីតាលី នាំយកមឈូសចំនួន ២០០ ចូលទៅក្នុងសមុទ្រក្បែររមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយម ។ មឈូសរាប់រយត្រូវបានគេយកទៅដាក់នៅក្បែរច្រាំង ហើយបានធ្លាក់ចូលសមុទ្រ បន្ទាប់ពីមានការរអិលបាក់ដីកាលពីថ្ងៃអង្គារ ដោយបាននាំយកទីបញ្ចុះសពមួយកន្លែងចូលសមុទ្រក្នុងភូមិក្បែរ Genoa ។

សូមបញ្ជាក់ថា៖ ខេមហ្គូលីជាភូមិមួយដែលមានច្រាំងថ្មចោទ នៅជិតភាគខាងជើងនៃទីក្រុង Genoa។

ក្រុមអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះបានព្យាយាម បានប្រញាប់ប្រញាល់ជួយសង្គ្រោះឬស្រង់មឈូស ដែលភាគច្រើនត្រូវបានខូចខាត បន្ទាប់ពីវាធ្លាក់នៅលើផ្ទាំងថ្មកម្ពស់ប្រហែល ៥០ ម៉ែត្រនៅខាងក្រោមទីបញ្ចុះសព។

នារសៀលថ្ងៃអង្គារ នៅសល់តែមឈូសមួយចំនួនក្នុងចំណោមជាង ២០០ ប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញ និងស្រង់ឡើងវិញ​ ។

មឈូសខ្លះក៏បើកចំហគំរប និងខ្លះទៀតផ្នែកខ្លះត្រូវបានបំផ្លាញ អណ្តែតនៅលើផ្ទៃសមុទ្រ ព្រឹត្តិការណ៍ខេមហ្គីលីត្រូវបានផ្សព្វផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ភាគច្រើនត្រូវបានគេចែកចាយពាសពេញលើបណ្តាញសង្គម។

ការរអិលបាក់ដីនេះ ហាក់ដូចជាបណ្តាលមកពីការបាក់ច្រាំង នៅតាមឆ្នេរសមុទ្រដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារព្យុះដែលបានវាយប្រហារ លើតំបន់លីហ្គរៀភាគខាងជើង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ វាក៏បានបំផ្លាញវិហារចំនួនពីរ នៅទីបញ្ចុះសព Camogliផងដែរ។

ក្រុមរដ្ឋអាជ្ញានៃទីក្រុង Genoa បានបើកការស៊ើបអង្កេត ទៅលើគ្រោះមហន្តរាយនេះ ដោយពិនិត្យមើលការងារសាងសង់នាពេលថ្មីៗនេះ​ ដែលពួកគេនិយាយថាអាចជាដើមហេតុនៅក្នុងការរអិលបាក់ដី ។

សេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក បានលើកឡើងថាជម្រាលនៅCamogli បានចាប់ផ្តើមទទួលរងនូវបញ្ហាអស្ថិរភាព បន្ទាប់ពីមានព្យុះដ៏ធំមួយកាលពីឆ្នាំ ២០១៨ ហើយបានធ្វើឲ្យមានបាក់ស្រុត អស្ថេរភាពនៅផ្នែកខ្លះនៃជ្រោះកំពុងបន្តកើតមានឡើង ។

 

អភិបាលក្រុង Camogliបាននិយាយថា៖ គ្រួសារដែលបានបាត់បង់សាច់ញាតិរបស់ពួកគេនៅឯសមុទ្រ នឹងត្រូវបានផ្តល់ការគាំទ្រ ព្រមទាំងលើកទឹកចិត្ត ។

លោក Francesco Olivariបានមានប្រសាសន៍ថា “ យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកំណត់អត្តសញ្ញាណសាកសព ដោយប្រើប្រាស់ការធ្វើតេស្តិ៍ឌីអិនអេ ។ យើងក៏មានគម្រោងបង្កើតក្រុមមួយ​​​ ដែលនឹងផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្តដល់ប្រជាជនទាំងនោះ ដែលស្ថិតក្នុងភាពតក់ស្លុតផងដែរ ៕ ប្រភព៖news.yahoo