ស្នេហាស្មោះស្ម័គ្រនាំចិត្ត នារីដ៏ស្រស់ស្អាតម្នាក់ហ៊ានរត់ទៅជួយសង្គ្រោះគូដណ្ដឹងរបស់នាង ដែលនៅក្នុងរថយន្តកំពុងតែមានភ្លើងឆេះ (មានវីដេអូ)

សិង្ហបុរី៖ រូបភាពវីដេអូមួយបានផុសឡើងបង្ហាញពីនារីវ័យក្មេងស្រស់ស្អាតម្នាក់បានរត់សំដៅទៅរករថយន្តដែលកំពុងឆេះ ដើម្បីជួយសង្គ្រោះគូដណ្តឹងរបស់នាង និងមិត្តភក្តិ ៤ នាក់របស់នាងដែលជាប់នៅខាងក្នុងនៅលើផ្លូវ Tanjong Pagar Road ដោយមិនខ្លាចគ្រោះថ្នាក់ដល់ខ្លួននាង។

នៅក្នុងវីដេអូដែលទទួលបានពីកាសែត The Straits Times បានបង្ហាញពីរថយន្តម៉ាក BMW M4 ពណ៌សមួយគ្រឿងបាត់បង់ការគ្រប់គ្រង ហើយរអិលទៅប៉ះហាងលក់ទំនិញ។ សូមជំរាបថា វីដេអូនេះមានរយៈពេលប្រហែលជា ២០ វិនាទីកាលបរិច្ឆេទនៅម៉ោងប្រហែល ៥ និង ៤០ នាទីព្រឹកថ្ងៃសៅរ៍ (ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២១) ដែលជាថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំចិន។ក្នុងហេតុការណ៍នោះ ភ្លើងសញ្ញារបស់រថយន្តត្រូវបានគេឃើញថា លោតភ្លឹបភ្លែតៗប្រហែល ១៥ វិនាទីមុនពេលរថយន្តត្រូវបានឆេះ។ ប្រមាណជា ២០ វិនាទីក្រោយមកអ្នកនាង រ៉េបេ អូអូស៊ីហ្សេយ បានបង្ហាញខ្លួននៅក្នុងវីដេអូ ដោយនាងរត់ ឯមិត្តភក្តិរបស់នាងបើករថយន្តមកឈប់នៅខាងឆ្វេងដៃ។

មិត្តភក្តិរបស់អ្នកនាង អូ ដំបូងឡើយ បានរត់តម្រង់ទៅឡានកំពុងតែឆេះ ប៉ុន្តែប្រហែលជា ៣វិនាទីក្រោយ គេឃើញ គាត់រត់ចូលទៅក្នុងហាង ដែលនៅខាងឆ្វេងដៃរបស់គាត់ទៅវិញ។ រីឯអ្នកនាង រ៉េបេ អូអូស៊ីហ្សេយ ត្រូវបានគេមើលឃើញថា រត់តម្រង់ទៅរយន្ត ដែលកំពុងតែឆេះ មានអណ្ដាតភ្លើងសន្ធោសន្ធៅ។ នាងរត់ចូលក្នុងបំណង ដើម្បីទាញយកគូដណ្ដឹងរបស់នាងដែលកំពុងតែអង្គុយនៅកៅអីតៃកុង តែជាអកុសលនាងមិនអាចជួយគេបានដោយរថយន្តមានភ្លើងឆាបឆេះជាលើកទី២។ នៅពេលនោះមិត្តភក្ដិរបស់នាង បានចូលទៅទាញនាងចេញ។ ក្រោយហេតុការនោះប្រហែលជា ៧នាទី រថយន្តពន្លត់អគ្គិភ័យបានមកដល់ និងធ្វើការពន្លត់អស់រយៈពេល ៣០នាទី ទើបរលត់។សូមបញ្ជាក់ថា៖ អ្នកនា អូ អាយុ ២៦ ឆ្នាំជាអតីតអ្នកបម្រើតាមយន្តហោះ នាងមានស្ថានភាពធ្ងន់ធ្ងរសម្រាកនៅក្នុងមន្ទីរពេទ្យសិង្ហបុរី ហើយនាងត្រូវបានគេរាយការណ៍ថា បានទទួលរងការរលាករហូតដល់ ៨០ ភាគរយនៃរាងកាយរបស់នាង។

អ្នកដែលបានល្លាប់នៅក្នុងហេតុការណ៍នោះរួមមាន៖ លោក ចូណាថាន ឡុង អាយុ ២៩ ឆ្នាំ ជាទីប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុអាវ៉ាវ៉ា ជាគូដណ្ដឹងរបស់អ្នកនាង រ៉េបេ អូអូស៊ីហ្សេយ ជាអ្នកបើកបរ ។  លោក Eugene Yap អាយុ ២៩ ឆ្នាំ លោក Elvin Tan Yong Hao អាយុ ២៨ ឆ្នាំ លោក Wilson Teo Qi Xiang អាយុ ២៦ ឆ្នាំក៏ធ្លាប់ជាទីប្រឹក្សាហិរញ្ញវត្ថុ Aviva ហើយលោក Gary Wong Hong Chieh អាយុ ២៩ ឆ្នាំ ក៏ធ្លាប់ធ្វើការនៅទីនោះដែរ ៕ ប្រភពពី៖ straitstimes