ប្រពន្ធត្រេកអរស្ទើរដាច់ខ្យល់ខណៈដែលប្តីផ្តល់អំណោយជាដុំមាស គ្រាន់តែបើកមើលភ្លាមស្ទើរគាំងបេះដូង

91

ទីក្រុងគូឡាឡាំពួរ៖ ជារឿយៗភរិយានៅពេលទទួលបានអំណោយពីស្វាម៉ី នាងរំពឹងទុកជាមុនថានឹងទទួកបាននូវរបស់យ៉ាងពិសេស។ វាអាចជាគ្រឿងអលង្ការ ប្រាក់កាស មាស ពេជ្រ និងរបស់មានតម្លៃជាច្រើន។ ទន្ទឹមគ្នានេះដែរនាង Junariah Ab Rahman គិតក្នុងចិត្តថា វាច្បាស់ជាគ្រឿងអលង្ការពេជ្រហើយមើលទៅ។ បន្ទាប់មកនាងបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងទទួលបានការចែករំលែក(Share)ដល់ទៅ ១៥០០ ដងដោយសរសេរថា“ខ្ញុំមានការភ្ញាក់ផ្អើលទាំងព្រឹក នៅពេលដែលខ្ញុំទទួលបានប្រអប់មួយដែលមានមាសពេញដូច្នេះពីស្វាម៉ីរបស់ខ្ញុំ”។

នៅពេលនោះបុរសជាប្តីយល់ច្បាស់ពីចំណាប់អារម្មណ៍ពិត និងចំណង់ចំណូលចិត្តរបស់ប្រពន្ធខ្លួន។ ក្រោយមកនាង Junariah បាននិយាយថា នាងមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលនាងបានទទួលប្រអប់ដែលមានដុំមាស។ ភ្លាមៗនោះនាងបានយកដុំមាសរាងបួនជ្រុងទ្រវែងមួយដុំមកច្របាច់ ប៉ុន្តែវាមានសភាពទន់ៗបន្តិច។ នាងឆ្ងល់ខ្លាំងណាស់ក៏ច្របាច់រឹតតែខ្លាំងបន្តិច។ លុះក្រោយមកទើបវាធ្លាយចេញជាដុំសាច់មាន់ ដែលរុំដោយផ្លាស្ទិកពណ៌មាសទៅវិញ។ នាង Jumeirah បានសារភាពថា“ស្វាម៉ីរបស់នាងគ្រាន់តែចង់លេងសើចជាមួយនាងតែប៉ុណ្ណោះនៅព្រឹកនោះ”។អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានគេសើចចំអកដាក់នាង។ អ្នកខ្លះបានតបទៅវិញដោយរូបស្ទីខឺគួរឱ្យអស់សំណើចជាដើម។ ហើយមានអ្នកខ្លះទៀតចូលអត្ថាធិប្បាយ(Comment)ដើម្បីចែករំលែកបទពិសោធន៍ស្រដៀងគ្នារបស់ពួកគេ។ អ្នកនិយមលេងអ៊ីនថឺណិតមួយចំនួននិយាយថា ពួកគេក៏ធ្លាប់ទទួលបានកាក់សូកូឡា ដែលរុំដោយក្រដាសពណ៌មាសជាកាដូផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Junariah បានឆ្លើយតបនឹងការបង្ហោះរបស់នាងនៅក្នុងផ្នែកអត្ថាធិប្បាយដោយនិយាយថា”សុភមង្គលរបស់មនុស្សគ្រប់គ្នាគឺខុសៗគ្នា។ ទោះបីវាជាអ្វីក៏ដោយយើងគួរតែគិតវិជ្ជមាននិងរីករាយជាមួយអ្វីដែលយើងមាន”៕ World of Buzz