ចោរដាច់យៃ! សូម្បីពិធីករកំពុងថតការផ្សាយផ្ទាល់ ក៏ហ៊ានប្លន់ដែរ នៅប្រទេសអេក្វាឌ័រ (មានវីដេអូ)

228

អេក្វាឌ័រ៖ លោកចោរអង់អាច បានដកកាំភ្លើង​ភ្ជង់អ្នកកាសែតនិងអ្នកថតរូបទាំងកណ្តាលចែសថ្ងៃនៅទីធ្លាបើកចំហរ ខណៈពេលជនរងគ្រោះកំពុងធ្វើការផ្សាយផ្ទាល់ផងដែរ ។

នៅថ្ងៃទី ១២ ខែកុម្ភៈលោក Diego Ordinola អ្នកកាសែតវ័យក្មេងបានប្រឈមមុខនឹងហេតុការណ៍ដ៏រន្ធត់មួយ បន្ទាប់ពីត្រូវបានចោរអង់អាច យកកាំភ្លើង​មក​ភ្ជង់ប្លន់ទាំងកណ្តាលថ្ងៃចែស នៅទីវាលបើកចំ  សំខាន់ជាងទៅនេះទៀត គឺពួកគេកំពុងផ្សាយផ្ទាល់ផងដែរ ។

ខណៈពេលដែលលោក Diego កំពុងធ្វើការផ្សាយផ្ទាល់នៅខាងក្រៅពហុកីឡដ្ឋាន នាទីក្រុង Guayaquil ប្រទេសអេក្វាឌ័រ ស្រាប់តែមានបុរសម្នាក់ពាក់ម៉ាស ជាមួយមួកដើម្បីលាក់មុខ ដើរយ៉ាងលឿនឆ្ពោះទៅរកពួកគេ។  បន្ទាប់មកបុរសនោះបានលើកកាំភ្លើងភ្ជង់គំរាម ទាមទារយករបស់មានតម្លៃ ។

លោក Diego Ordinola

ក្នុងហេតុការណ៍នោះ Diego បានព្យាយាមអង្វរចោរកុំឱ្យធ្វើបែបនេះ ដោយសារតែពួកគេកំពុងធ្វើការ ប៉ុន្តែបុរសនោះបដិសេធមិនស្តាប់ ហើយបង្វែរកាំភ្លើងទៅកាមេរ៉ាជំនួសវិញ ដោយការភ័យខ្លាចពួកគេក៏បានប្រគល់ទូរស័ព្ទទៅឲ្យចោរនោះ។

នៅពេលទទួលបានរបស់របរចាំបាច់ បុរសជាចោរបានរត់យ៉ាងលឿន ចំណែក Diego និងអ្នកថតរូបបានសម្រេចចិត្តរត់តាម តែគួរឱ្យស្តាយដែលពួកគេមិនអាចតាមទាន់ ធ្វើឲ្យចោរអាចរត់គេចខ្លួនបាន តែក៏ចាត់ជាសំណាងល្អដែរ ដែលគ្មាននរណាម្នាក់រងរបួស ហើយកាមេរ៉ាអាចថតយកភស្តុតាងទាំងស្រុងបានដែរ ។

ក្រោយមក Diego បានចែករំលែករឿងរ៉ាវនេះនៅលើ Twitter ព្រមទាំងបានប្តឹងប៉ូលីស​ក្នុងតំបន់ផងដែរ ជាការពិតភ្លាមៗព័ត៌មានបានទទួលការចាប់អារម្មណ៍យាងច្រើន ហើយប្រជាជនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង លុះប៉ុន្មានថ្ងៃក្រោយមកគាត់បានបង្ហោះម្តងទៀតនៅលើបណ្តាញសង្គម Twitter ដោយនិយាយថា សូមអរគុណចំពោះការគាំទ្ររបស់ទាំងអស់ ឥឡូវនេះបញ្ហាបានទៅដល់ប៉ូលីសហើយ ហើយប៉ូលីសបានសន្យាថា នឹងតាមចាប់ចោររូបនោះ ហើយរកយុត្តិធម៌ឲ្យទាល់តែបាន ។

“យើងមិនអាចធ្វើការដោយសន្តិភាពទាល់តែសោះ រឿងនេះបានកើតឡើងនៅម៉ោង ១៣:០០ នៅខាងក្រៅពហុកីឡដ្ឋាន Monumental នៅ @PoliceEcuador បានសន្យាថា នឹងចាប់ឧក្រិដ្ឋជនទាំងនោះឲ្យទាល់តែបាន” ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Twitter, www.india.com