Breaking: រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ២៥នាក់បន្ថែមទៀតនៅព្រឹកនេះ

126

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ថ្មីបន្ថែម ២៥នាក់ ក្នុងនោះមាន២៣នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និង២នាក់ផ្សេងទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។

ដូច្នេះ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ១១៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕