សូមសរសើរពិតជាក្លាហានមែន! ស្ត្រីជនជាតិអង់គ្លេសវ័យក្មេងម្នាក់បានបង្កើតឯតទគ្គកម្មឆ្លងកាត់មហាសមុទ្រអាត្លង់ទិកតែម្នាក់ឯង

154

ទីក្រុងយ៉កសៀ៖ Jasmine Harrison ជាស្រ្តីម្នាក់មានវ័យ ២៤ ឆ្នាំមកពីចក្រភពអង់គ្លេសបានក្លាយជាស្ត្រីក្មេងជាងគេបំផុត ដែលហ៊ានធ្វើដំណើរឆ្លងកាត់នៅមហាសមុទ្ទអាត្លង់ទិកដោយចំណាយពេល ១ ៦៨០​ ម៉ោង។ យោងតាមអ្នករៀបចំដំណើរកម្សាន្ត The Atlantic Campaign បានអោយដឹងថា នាង Harrison បានធ្វើដំណើរចម្ងាយ ៤ ៨២៨​​ ០៣២ គីឡូម៉ែត្រពីប្រទេស Spain ទៅប្រទេស Antigua ដែលបានបង្កើតឯតទគ្គកម្មពិភពលោកថ្មីបំផុតក្នុងនាមជានារីវ័យក្មេងបំផុត។ នៅលើបណ្តាញសង្គម Twitter នាង Harrison បាននិយាយថា ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់មហាសមុទ្ទ នាងបានប៉ះទង្គិចគ្នាជាមួយនាវាធុនតូចមួយគ្រឿង និងប៉ុន្តែពីរគ្រឿងផ្សេងទៀតបានក្រឡាប់ដោយខ្លួនឯង។

នៅក្នុងដំណើរផ្សងព្រេង នាងបានហូបតែសណ្តែកដីកូរនិង Nutella តែប៉ុណ្ណោះ។ នាងគឺជាគ្រូបង្រៀនហែលទឹកមកពីទីប្រជុំជន Thirsk ភាគខាងជើង Yorkshire ប្រទេសអង់គ្លេស។ នាងបានប្រាប់ថា នាងចង់មានឯករាជ្យពេញមួយជីវិត។ នាងចង់ធ្វើអ្វីដែលនាងពេញចិត្ត។ នាងចង់បានអ្វីដែលនាងអាចធ្វើបានដោយខ្លួនឯង នេះបើតាមសម្តីរបស់នាងបាននិយាយប្រាប់សារព័ត៌មាន The Guardian។ នៅពេលដែលអ្នកសារព័ត៌មានសួរនាងថា តើនាងញ៉ាំអ្វីអស់រយៈពេល ៧០ ថ្ងៃ? នាងបានប្រាប់ថា នាងរស់នៅដោយដោយសារអាហារទាំងពីរមុខខាងលើ។ នាងសារភាពថានាងបានញ៉ាំនំសូកូឡា ៤០ គីឡូក្រាម។ វាពិតជាអស្ចារ្យណាស់ដែលនារីវ័យក្មេងម្នាក់បានប្រថុយជីវិតឆ្លងកាត់មហាសមុទ្ទបែបនេះ៕ Big News Network