អុញនោះ! មនុស្សចំនួន ៧ នាក់ក្លាយជាជនរងគ្រោះដំបូងគេពីជម្ងឺផ្តាសាយបក្សី H5N8 ត្រូវបានរាយការណ៍នៅប្រទេសរុស្ស៊ី

79

ទីក្រុងមូស្គូ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ៧ នាក់ផងដែរនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយនៅភាគខាងត្បូងប្រទេសរុស្ស៊ីបានឆ្លងជំងឺផ្តាសាយបក្សី H5N8 ពីសត្វបក្សី។ វាគឺជាវីរុសនៅក្នុងខ្លួនសត្វដំបូងគេ ដែលត្រូវបានរកឃើញនៅក្នុងមនុស្ស។ តាមរយៈរបាយការណ៍របស់ BNO News លោកស្រី Anna Popova ជាប្រធានផ្នែកត្រួតពិនិត្យសុខភាពអ្នកបរិភោគបានពន្យល់ថា នេះជាលើកទីមួយហើយ ដែលមេរោគ H5N8 នៅក្នុងខ្លួនមនុស្ស ហើយត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍។

លោកស្រីបានពន្យល់បន្ថែមទៀតថា ទោះបីជាវានៅក្នុងខ្លួនមនុស្សក៏ពិតមែន ប៉ុន្តែវាស្រាលទេហើយមិនមានភស្តុតាងណាមួយបានបង្ហាញថា វាអាចឆ្លងពីមនុស្សទៅមនុស្សបានដែរ។ យើងមានតែរង់ចាំមើលបន្តទៀត ប្រសិនបើមានការផ្លាស់ប្តូរនៅពេលអនាគត។ លោកស្រី Popova មានប្រសាសន៍បន្តថា ការរកឃើញនេះនឹងជួយអ្នកស្រាវជ្រាវរៀបចំសម្រាប់ការចម្លងវីរុស H5N8 ដែលអាចកើតមានដល់មនុស្ស ហើយព័ត៌មានលម្អិតអំពីករណីទាំងនេះត្រូវបានបញ្ជូនទៅអង្គការសុខភាពពិភពលោកឬួចរាល់ទៅហើយ៕ World of Buzz