មិនអាណិតសត្វខ្លះទេឬសូម្បីតែសត្វឆ្មាចិញ្ចឹមមានផ្ទៃពោះក៏ត្រូវបានគេសម្លាប់ដោយកាត់ជើងទាំងអស់របស់វាដែរ

50

ទីក្រុងគូឡាឡាំពួរ៖ សព្វថ្ងៃនេះមានព័ត៌មានស្តីអំពីភាពសាហាវឃោរឃៅរបស់មនុស្សទៅលើសត្វចិញ្ចឹមជាច្រើន ដែលពាក់ព័ន្ធទៅនឹងទង្វើអមនុស្សធម៌។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបណ្តាលប្រទេសដែលមានច្បាប់គួរណាស់តែដាក់ទណ្ឌកម្មលើពិរុទ្ធជនជាចាំបាច់។ មានមនុស្សខ្លះចិញ្ចឹមសត្វចាត់ទុកជាមិត្តសម្លាញ់ រីឯអ្នកខ្លះទៀតចិញ្ចឹមសត្វចាត់ទុកដូចជាសមាជិកគ្រួសារអញ្ចឹងដែរ ហើយចំណែកឯអ្នកខ្លះទៀតចិញ្ចឹមសត្វចាត់ទុកជាអាហារក៏មាន។ កាលពីពេលថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់ឈ្មោះ Salina បានចែករំលែកដោយលើឡើងថា សត្វឆ្មាជាទីស្រលាញ់របស់នាងត្រូវបានគេឃើញដេកងាប់ដោយជើងទាំងអស់របស់វាត្រូវបានគេកាត់ចោល។

វាគឺជារឿងមួយដែលគួរឱ្យសង្វែកជាពន់ពេកដែលសត្វឆ្មាកំពុងតែមានផ្ទៃពោះ ហើយមានពាក់ប្រឡៅក​ដែលបញ្ជាក់ថា មេឆ្មានេះពិតជាមានម្ចាស់ចិញ្ចឹមត្រឹមត្រូវ។ មានន័យថាពិរុទ្ធជនមិនគួរប្រព្រឹត្តទង្វើអមនុស្សធម៌បែបនេះទេ ទោះបីជាវាបានបង្កការរំខានបន្តិចបន្តួចលើជននោះក៏ដោយ។ បើតាមបណ្តាញព័ត៌មានសង្គមធ្វីតថឺរបស់នាង Salina បានឱ្យដឹងថា”ជាធម្មតាខ្ញុំឃើញអ្នកដទៃចូលចិត្តលេងជាមួយវា ប៉ុន្តែថ្ងៃនេះឆ្មារបស់ខ្ញុំបានក្លាយជាជនរងគ្រោះទៅហើយ។ តើវាបានធ្វើអ្វីខុស? តើអ្នកហ៊ានកាត់ជើងរបស់វាយ៉ាងដូច្នេះ? ខ្ញុំបានរាយការណ៍ទៅប៉ូលីសហើយ។ តើខ្ញុំគួរធ្វើអ្វីទៀតបន្តទៀត? ខ្ញុំចង់តែប្រឈមមុខគ្រប់ស្ថានការណ៍ដើម្បីវា”។

នាង Salina បានពន្យល់ថា នាងកំពុងធ្វើដំណើរទៅការិយាល័យរបស់នាង ប៉ុន្តែនៅពេលដែលគេបានទូរស័ព្ទមកនាងថា ឆ្មាមានផ្ទៃពោះរបស់នាងបានងាប់ នៅពេលនោះនាងក៏ត្រឡប់មកវិញភ្លាមទាំងរំជួលចិត្ត។ នាងបានទុកខ្មាចឆ្មាផើមរបស់នាងនៅក្នុងប្រអប់មួយដើម្បីឱ្យក្រុមគ្រួសាររបស់នាងឃើញ។ នាង Salina បានធ្វើរបាយការណ៍ទៅប៉ូលីស និងអាជ្ញាធរបសុពេទ្យក្នុងស្រុកដើម្បីចាត់ការបន្តទៀត។ នាងសង្ឃឹមថាអ្នកជំនាញនឹងរកយុត្តិធម៌ឱ្យនាង បើមិនដូច្នោះទេកម្មផលនឹងសងទៅអ្នកប្រព្រឹត្តវិញជាក់ជាពុំខានឡើយ៕ World of Buzz