គ្រោះមហន្តរាយអេកូឡូស៊ីដ៏អាក្រក់បំផុតមួយ បានកើតឡើងក្នុងប្រទេសអ៊ីស្រាអែល

118

ឆ្នេរសមុទ្រមេឌីទែរ៉ាណេ ប្រទេសអ៊ីស្រាអែលត្រូវបានបិទ រហូតដល់មានការជូនដំណឹងបន្ថែមទៀត នាថ្ងៃអាទិត្យ ប៉ុន្មានថ្ងៃបន្ទាប់ពីការធ្លាយប្រេង នៅឈូងសមុទ្រ ដែលមានបរិមាណរាប់សិបតោនលើឆ្នេរសមុទ្រជាង ១០០ ម៉ាយល៍ ក្រុមមន្រ្តីជំនាញសន្មត់ថា ជាគ្រោះមហន្តរាយអេកូឡូស៊ីដ៏អាក្រក់បំផុតមួយ ។

 

កាលពីសប្តាហ៍មុន បន្ទាប់ពីព្យុះខ្លាំងមួយត្រូវបានបោកបក់ផលិតផលប្រេងនៅលើឆ្នេរសមុទ្រ ដោយធ្វើឱ្យអន្តរាយដល់សត្វព្រៃ។ ក្រុមសកម្មជន៖បានចាប់ផ្តើមរាយការណ៍អំពីពណ៌ខ្មៅនៃឆ្នេរសមុទ្រ អ្នកស្រាវជ្រាវក្រសួងកសិកម្មរកឃើញ ថាត្រីបាឡែនវ័យក្មេងមួយក្បាលដែលបានងាប់ នាភាគខាងត្បូងប្រទេសអ៊ីស្រាអែលបានស្លាប់ នេះបើយោងតាមការផ្សាយរបស់លោក Kanបានឲ្យដឹងថា ដោយសារការលេបយករំអិលប្រេងមានកម្រាស់ក្រាស់ ឬហៅថា(viscous ) ។

អាជ្ញាធរធម្មជាតិ និង ឧទ្យានរបស់អ៊ីស្រាអែល បានហៅការធ្លាយនេះថាជា«គ្រោះមហន្តរាយអេកូឡូស៊ីដ៏ធ្ងន់ធ្ងរ បំផុតមួយ»នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ឆ្នាំ ២០១៤ ការធ្លាយប្រេងឆៅនៅតំបន់វាលខ្សាច់ Aravaបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី ។

មូលហេតុពិតប្រាកដនៃការលេចធ្លាយប្រេងមិនទាន់ត្រូវបានកំណត់ នៅឡើយទេ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយមន្ត្រីបរិស្ថានអ៊ីស្រាអែល ។

កាលពីថ្ងៃសៅរ៍ក្រុមអ្នកស្ម័គ្រចិត្តបានធ្វើដំណើរទៅកាន់ឆ្នេរខ្សាច់ ដើម្បីជួយសង្គ្រោះមនុស្សជាច្រើន បន្ទាប់ពីពួកគេបានស្រូបផ្សែងពុល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ក្រសួងការពារបរិស្ថាន សុខាភិបាល និង ក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍ រួមមួយកាលពីថ្ងៃអាទិត្យព្រមានដល់សាធារណជនកុំ ឲ្យ ទៅទស្សនាឆ្នេរសមុទ្រមេឌីទែរ៉ាណេប្រវែង ១៩៥ គ.ម​។

រដ្ឋមន្រ្តីការពារបរិស្ថានលោកស្រី Gila Gamliel បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដោយប៉ាន់ស្មានថាគម្រោងសម្អាត នឹងត្រូវចំណាយប្រាក់រាប់សិបលានដុល្លារឯណោះ​។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីនណេ តាន់យ៉ាហ៊ូ បានទៅទស្សនាឆ្នេរខ្សាច់​​​​ មួយក្នុងចំណោមប្រទេសដែលជាច្រាំងសមុទ្រជាប់ព្រំប្រទល់នឹងគ្នា កាលពីថ្ងៃអាទិត្យ ហើយបានកោតសរសើរចំពោះការងាររបស់ក្រសួង ។

ប្រភព៖news.yahoo.com