កម្ពុជាក្លាយជាប្រទេសមានចំណាត់ថ្នាក់លេខ ១នាំចេញកង់នៅតំបន់អាស៊ាន និងលេខ ៥ នៅលើពិភពលោក

114

ព្រះរាជាណាចក្រកម្ពុជា៖ របាយការណ៍ដកស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា នៅឆ្នាំ ២០២០ ការនាំចេញយានជំនិះ(កង់)របស់កម្ពុជា មានចំនួនសរុបជាទឹកប្រាក់ ៥២៧ លានដុល្លារ ដោយកើនឡើង ២៧% បើធៀបទៅនឹងឆ្នាំ ២០១៩ នាំឲ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណាត់ថ្នាក់លេខ ១ នាំចេញកង់ទៅតំបន់អាស៊ាន និងលេខ ៥ នៅលើពិភពលោក។

ចំពោះទីផ្សារនាំចេញកង់ធំៗរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក, ប្រទេសអាឡឺម៉ង់, ប្រទេសស៊ុយអែត, ប្រទេសបែលហ្ស៊ិក, ប្រទេសកាណាដា, ចក្រភពអង់គ្លេស, ប្រទេសដាណឺម៉ាក, ប្រទេសអូស្ត្រាលី, ប្រទេសហូឡង់, សាធារណរដ្ឋឆែក, ប្រទេសអ៊ីតាលី, ប្រទេសកូឡុំប៊ី, ប្រទេសកូរ៉េ និងប្រទេសអេស្ប៉ាញ…។ល។

ជាសខីកម្មដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត គឺថាការនាំចូលរបស់កម្ពុជាមានកាធ្លាក់ចុះដោយចំនួនសរុប ៨,៣៨ លានដុល្លារ ធ្លាក់ចុះ ១៩,៣៣% ដែលភាគច្រើននៃប្រភពកង់ទាំងនោះមកពីប្រទេសជប៉ុន ចិន តៃវ៉ាន់ វៀតណាម ថៃ និងសហរដ្ឋអាមេរិក។ទន្ទឹមនឹងនោះ លោកសៀងថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការនាំចេញកង់របស់កម្ពុជាទៅកាន់ប្រទេសផ្សេងៗបានបន្តកើនឡើង។ លទ្ធផលនេះមានកត្តាជាច្រើន ដូចជានយោបាយមានស្ថេរភាព និងច្បាប់ ដែលគាំទ្រដល់កំណើតអាជីវកម្ម ដោយលើកតំកើងដល់និយោជិតវ័យក្មេងមួយចំនួនធំ មានចំណាប់អារម្មណ៍ក្នុងការវិនិយោគនាំទៅបរទេសកាន់តែច្រើននាពេលបច្ចុប្បន្ន។

ក្នុងនោះមានក្រុមហ៊ុនចំនួន ៥ ដែលវិនិយោគលើផលិតកម្មកង់នៅកម្ពុជា រួមមាន A and J (Cambodia) ខូអិលធីឌី, ក្រុមហ៊ុន Speedtech Industrial ខូអិលធីឌី, ក្រុមហ៊ុន Smart Tech (Combodia), ក្រុមហ៊ុន Xds Bicycle (Cambodia), និងក្រុមហ៊ុន Evergrand Bicycle (Combodia) ។លោកលឹមហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា បរិមាណនៃការនាំចេញកង់ពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារផ្សេងៗនៅតែបន្តកើនឡើង ដោយសារតែនិន្នាការនៃការប្រើប្រាស់កង់មានការកើនឡើងដែរ ហើយក្នុងចំណោមនោះជាអតិថិជនជំនាន់ថ្មី និងមានការយល់ដឹងខ្ពស់ពីភាពស្និទ្ធស្នាលជាមួយបរិស្ថាននៅក្នុងប្រទេសអភិវឌ្ឍន៍។

នេះបើយោងតាមគេហទំព័រ Bike-EU .com ជាគេហទំព័រមានកេរ្តិ៍ឈ្មោះល្បី នៅក្នុងឧស្សាហកម្មផលិតកង់របស់សហភាពអឺរ៉ុប ដោយពួកគេបានផ្ដល់ចំណាប់អារម្មណ៍ថា ប្រទេសកម្ពុជាបានក្លាយជាអ្នកនាំចេញកង់ដ៏ធំ របស់សហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១៧  ដោយនាំមុខកោះតៃវ៉ាន់ ដែលជាប្រទេសនាំចេញកង់ធំជាងគេ អស់រយៈពេលជាងពីរទសវត្សកន្លងមក។ទោះយ៉ាងណាក្តី ពេលនេះប្រទេសកម្ពុជាត្រូវបានសហភាពអឺរ៉ុបដកហូតការលើកលែងពន្ធមួយចំនួន ចំពោះទំនិញដែលនាំចូលទៅអឺរ៉ុប (EU) ដោយកម្ពុជា។ រីឯផលិតផលទាំងនោះភាគច្រើនជាផលិតផលវាយនភណ្ឌកាត់ដេរ ស្បែកជើង និងស្ករ សម្រាប់នាំចេញទៅសហគមន៍អឺរ៉ុប ប៉ុន្តែសម្រាប់ផលិតផលកង់ មិនត្រូវបានបញ្ចូលក្នុងបញ្ជីផលិតផលដែលត្រូវបានដកហូតពន្ធឡើយ។ ដូច្នេះកង់នៅតែជាការលើកលែងពន្ធលើការនាំចូល ១០% ទៅកាន់សហគមន៍អឺរ៉ុប ហើយកង់បានក្លាយជាផលិតផលនាំចេញដ៏សំខាន់របស់កម្ពុជា ជំនួសឲ្យវិស័យសម្លៀកបំពាក់ និងស្បែកជើង ដែលមានអត្រាអនុគ្រោះចំនួន ៦% លើទំនិញទាំងអស់ ដែលបានកម្ពុជានាំចេញទៅសហភាពអឺរ៉ុប ៕