ពិតជាមិនអាចលាក់បាំងពីប៉ូលិសបានមែន! សាកសពបុរសម្នាក់ដែលបាត់ខ្លួនតាំងពីខែមិថុនាឆ្នាំ ២០២០ ត្រូវបានរកឃើញនៅក្នុងរថយន្ត

57

រដ្ឋចូហឺ៖ បុរសម្នាក់បានបាត់ខ្លួនសូន្យឈឹងតាំងពីខែមិថុនាឆ្នាំ ២០២០ មកម្លេះ។ នៅថ្ងៃនេះអាជ្ញាធរបានកំណត់អត្តសញ្ញាណរថយន្តដែលធ្លាក់នៅគីឡូម៉ែត្រលេខ ១២២.៣ លើផ្លូវល្បឿនលឿន North-South Expressway។ សាកសពជនរងគ្រោះភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណនិងរថយន្ត Hyundai Sonata បានខូចខាតយ៉ាងដំណំ។ កាលពីថ្ងៃទី ២០ ខែ កុម្ភៈនៅម៉ោងប្រហែល ១:១០ នាទីរសៀលក្រុមកម្មករនៅតំបន់នោះបានរកឃើញសាកសព។

បើតាមការស៊ើបអង្កេតដំបូងបង្ហាញថាជនរងគ្រោះបាត់បង់ការគ្រប់គ្រងលើរថយន្តរបស់ខ្លួនហើយបានបើកបុករួចធ្លាក់ពីផ្លូវ។ បើយោងតាមលោក Ismail Dollah ជាអធិការប៉ូលីសស្រុក Batu Pahat បានឱ្យដឹងថា រថយន្តត្រូវបានរកឃើញនៅតំបន់ដាច់ស្រយាលមួយ ហើយបានធ្លាក់តាមជម្រាលភ្នំដែលមានចំងាយ ៦៧ ម៉ែត្រពីផ្លូវល្បឿនលឿន”។ លលាដ៍ក្បាលរបស់ជនរងគ្រោះត្រូវបានគេរកឃើញ ហើយប៉ូលីសកំពុងតែកំណត់អត្តសញ្ញាណ។ហេតុការណ៍ធ្លាក់នេះបានកើតឡើងកាលពីខែមិថុនាឆ្នាំមុន ហើយករណីនេះត្រូវបានស៊ើបអង្កេត។ បើយោងតាមរបាយការណ៍ប៉ូលីសបានឱ្យដឹងថា ការរកឃើញទាំងនេះត្រូវគ្នានឹងរបាយការណ៍របស់មនុស្សដែលបាត់ខ្លួនកាលពីខែមិថុនាឆ្នាំ ២០២០។ សាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីររោគសាស្ត្រនៅមន្ទីរពេទ្យ Sultan Ismail ដើម្បីធ្វើការស៊ើបអង្កេតបន្ត៕ World of Buzz